មីយ៉ាន់ម៉ាផ្ទុះអាវុធជាមួយក្រុមបះបោរនៅកន្លែងឃាត់ខ្លួនអ្នកព័ត៌មាន​

យោធាមីយ៉ាន់ម៉ា បានផ្ទុះអាវុធជាមួយពួកក្រុមបះបោរជនជាតិភាគតិច នៅភាគខាងជើងកាលពីសប្តាហ៍មុន ហើយសារព័ត៌មានរដ្ឋទើបចុះផ្សាយនៅថ្ងៃពុធនេះ នាំឲ្យមានការព្រួយបារម្ភ ខណៈអ្នកសារព័ត៌មាន៣នាក់ត្រូវបានពួកយោធាឃាត់ខ្លួននៅតំបន់នោះ។​

នាយករដ្ឋមន្ត្រីសិង្ហបុរីថាការចោទរបស់បងប្អូនលើរូបលោកភាគច្រើនគឺមិនពិត

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក​ Lee Hsien Loong​ លើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា រាល់ការចោទប្រកាន់ពីបងប្អូនបង្កើតលើរូបលោកនោះ ភាគច្រើនលើសលប់គឺមិនមានភាពត្រឹមត្រូវនោះទេ។​

ចិននឹងក្លាយជាប្រទេសដែលមានជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក​

ការសិក្សារបស់ក្រុមអ្នកជំនាញមួយបានឲ្យដឹងថា ប្រទេសចិនគឺជាប្រទេសប្រឈមមុខអ្នកមានជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក​ គឺមានប្រមាណ​១១ភាគរយនៃប្រជាពលរដ្ឋកំពុងមានជំងឺ និង ប្រមាណ​៣៦ភាគរយផ្សេងទៀតប្រឈមមុខកើតជំងឺនេះ។​

ជនស៊ីវិលនៅភាគខាងត្បូងហ្វីលីពីនត្រូវបង្ខំឲ្យបម្រើផ្លូវភេទពួកឧទ្ទាម

កងទ័ពហ្វីលីពីនលើកឡើងថា ជនស៊ីវិលដែលត្រូវបានចាប់ធ្វើជាចំណាត់ខ្មាំងនៅភាគខាងត្បូង ត្រូវបានពួកក្រុមឧទ្ទាមបង្ខំឲ្យធ្វើជាទាសករផ្លូវភេទរបស់ពួកក្រុមប្រយុទ្ធនេះ នាំឲ្យមានការថ្កោលទោសខ្លាំងពីក្រុមអ្នកការពារសិទ្ធិមនុស្ស។​

អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​របស់​អង់គ្លេស​គេ​ទាមទារ​ឲ្យ​ចិន​គោរព​សម្ដី​របស់​ខ្លួន

អភិបាល​ក្រុង​ហុងកុង​ចុង​ក្រោយ​គេ​របស់​អង់គ្លេស បាន​និយាយ​ថា ពិភព​លោក​កំពុង​តែ​សម្លឹង​មើល​ទីក្រុង​ហុងកុង ចាត់​ទុក​ជា​ការ​សាក​ល្បង​មួយ​ថា តើ​ចិន​នឹង​រក្សា​សម្ដី​របស់​ខ្លួន ឬ​យ៉ាង​ណា។

ប្រមុខ​សិទ្ធិ​មនុស្ស UN ថ្លែង​រិះគន់​មេដឹកនាំ​អាមេរិក អង់គ្លេស និង​ហ្វីលីពីន

មន្ត្រី​ជាន់​ខ្ពស់​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិ បាន​រិះ​គន់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ ចំពោះ​សុន្ទរកថា​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​អ្នកស្រី​លើក​ឡើង​ថា ច្បាប់​អាច​នឹង​ក្រឡាប់​ចាក់ ប្រសិន​បើ​ច្បាប់​ទាំង​នោះ​រាំង​ខ្ទប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​ភេរវកម្ម។

ហ្វីលីពីន​ថា ឌូទើតេ មាន​សុខភាព​ល្អ ចំ​ពេល​លេច​លឺ​ថា លោក​មាន​បញ្ហា​សុខភាព

រដ្ឋាភិបាល​ហ្វីលីពីន បាន​ចេញ​មក​អះ​អាង​ថា ប្រធានាធិបតី​លោក រ៉ូទ្រីហ្កូ ឌូទើតេ មាន​សុខភាព​ល្អ​ធម្មតា និង​មិន​មាន​បញ្ហា​សុខភាព​នោះ​ឡើយ ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​អវត្តមាន​ដ៏​ចម្លែក​របស់​លោក​ពី​ភ្នែក​សាធារណជន​អស់​រយៈ​ពេលយ៉ាង​នៅ​ក្នុង​ខែ​នេះ។

មន្ទីរ​ពេទ្យ​ប៉ាគីស្ថាន​ពេញ​ប្រៀប​ទៅ​ដោយ​ជន​រង​គ្រោះ ក្រោយ​ការ​បំផ្ទុះ​ឡាន​ដឹក​ប្រេង

បណ្ដា​មន្ទីរ​ពេទ្យ​នានា​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ពុះពារ​ព្យាបាល​ជន​រង​គ្រោះ​ជាច្រើន​នាក់ ដែល​បណ្ដាល​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​​រថយន្ត​ដឹក​ប្រេង​មួយ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤៦​នាក់ ខណៈ​ដែល​…

ម្ចាស់​ពាន​​ណូបែល​សន្តិភាព​ចិន​មាន​ជំងឺ​មហារីក​ធ្ងន់​ធ្ងរ អាជ្ញាធរ​បញ្ជូន​ទៅ​ព្យាបាល​ខាង​ក្រៅ

ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​របស់​ចិន លោក លីវ ស៊ាវប៉ូ ត្រូវ​បាន​គេ​ផ្ទេរ​​ពី​ពន្ធនាគារ​ទៅ​​មន្ទីរ​ពេទ្យ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ប៉ុន្តែ អ្នក​គាំ​ទ្រ​រូប​លោក​​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​រូប​លោក​ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នក​ភូមិ​ចាប់​ផ្ដើម​កាន់​ទុក្ខ ក្រោយ​មនុស្ស​៩៣​នាក់​កំពុង​បាត់​ខ្លួនក្នុង​គ្រោះ​រអិល​បាក់​ដី

អ្នក​ភូមិ​នៅ​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​កាន់​ទុក្ខ​សាច់​ញាតិ​របស់​ពួកគេ​ដែល​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិបាល​បាក់​ដី​ពី​ភ្នំ ដោយ​ក្ដី​សង្ឃឹម​តិច​តួច​ប៉ុណ្ណោះ​ថា…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ