មិត្តភក្តិអតីតមេដឹកនាំកូរ៉េខាងត្បូងត្រូវបានកាត់ទោសឲ្យជាប់គុក៣ឆ្នាំ

មិត្ត​ភក្តិ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នកស្រី ផាក ហ្គឹនហេ ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ប្រើ​ប្រាស់​ឥទ្ធិពល​​នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក ៣​ឆ្នាំ។

រអិលបាក់ដីសង្កត់ភូមិនៅចិន មនុស្សប្រហែល១០០នាក់កប់នៅក្រោមដី

មនុស្ស​ប្រហែល ១០០​នាក់ ត្រូវ​បាន​គេ​បារម្ភ​ថា កប់​នៅ​ក្រោម​ដី បន្ទាប់​ពី​ដី​រអិល​បាក់ និង​បាន​វាយ​ប្រហារ​លើ​ភូមិ​របស់​ពួកគេ ស្ថិត​នៅ​ខេត្ត​ស៊ីឈួន ភាគ​ពាយព្យ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​អាជ្ញាធរ​ចិន​កំពុង​តែ​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ។

អតីតប្រធានសភាអឺរ៉ុបថា ត្រាំ ពូទី និងអឺដូហ្គេនធ្វើខ្លួនដូច “ជនផ្ដាច់ការ”

មេដឹកនាំ​នយោបាយ​អាល្លឺម៉ង់ លើក​ឡើង​ថា សហគមន៍​អឺរ៉ុប ត្រូវ​តែ​ខ្លាំង​ជាង​មុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អាមេរិក រុស្ស៊ី និង​តួកគី។

ប្រធានាធិបតីចិននឹងទៅបំពេញទស្សនកិច្ចនៅហុងកុងសប្តាហ៍ក្រោយ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅដែនដីហុងកុងនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមពិធីរំឭកខួប ២០ឆ្នាំនៃការប្រគល់ដែនដីនេះពីអង់គ្លេសទៅឲ្យចិន។

នាយករដ្ឋមន្ត្រីអង់គ្លេសសន្យាឲ្យពលរដ្ឋ EU រស់នៅក្នុងប្រទេសនេះ​ធម្មតា

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ធាសា មេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសន្យាឲ្យប្រជាពលរដ្ឋនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបអាចបន្តរស់នៅក្នុងប្រទេសអង់គ្លេសធម្មតា ក្រោយពេលប្រទេសរៀបចំចាកចេញជាផ្លូវការ ប៉ុន្តែថាតុលាការជាន់ខ្ពស់របស់សហភាពអឺរ៉ុបត្រូវគោរពតាមច្បាប់នៅប្រុចសែល។​

មិត្តអតីតប្រធានាធិបតី ​ប៉ាក ឃឿនហេ ជាប់ពន្ធនាគារ៣ឆ្នាំ

មិត្តភ័ក្តិលោកស្រី ​ប៉ាក ឃៀនហេ អតីតប្រធានាធិបតី​កូរ៉េខាងត្បូង ជាអ្នកដែលរងការចោទថា ធ្វើឲ្យផ្ទុះបញ្ហាឈានដល់ការបណ្តេញលោកស្រី ឃៀនហេ ចេញពីតំណែងដោយសាររឿងអាស្រូវមុខជំនួញប្រើឈ្មោះថ្នាក់ដឹកនាំ​ ត្រូវជាប់ពន្ធនាគារ៣ឆ្នាំ។​

យុវជនជំនាន់ថ្មីរបស់ថៃកំពុងស្វែងយល់ពីមូលហេតុនៃហិង្សានៅភាគខាងត្បូង

យុវជនជំនាន់ថ្មីរបស់ថៃកំពុងស្វែងយល់ពីមូលហេតុនៃអំពើហិង្សានៅភាគខាងត្បូង ដែលអូសបន្លាយជាង ១៣ឆ្នាំមកនេះ តាមរយៈការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែក​ដែលបណ្តាលឲ្យមនុស្សជាង៦៥០០នាក់បានស្លាប់ជាបន្តបន្ទាប់។​

កូរ៉េខាងជើងបាញ់រ៉ុកែតឆ្លងទ្វីបជាថ្មីទៀត

កូរ៉េខាងជើងបានបាញ់សាកល្បងរ៉ុកែត ដែលបំពាក់គ្រឿងយន្តអាចបាញ់ឆ្លងទ្វីបបានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលនេះជាផ្នែកមួយដែលបង្ហាញពីការរីកចម្រើននៃកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

ប៊ែលហ្ស៊ិកឃាត់ខ្លួនមនុស្ស៤នាក់ករណីបំផ្ទុះគ្រាប់បរាជ័យ

អាជ្ញាធរប៊ែលហ្ស៊ិកបានឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីភេរវកម្មបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអង្គារនៅកណ្តាលទីក្រុងប្រុចសែល ហើយបរាជ័យ។​

FBI ស៊ើបអង្កេតសកម្មភាពភេរវកម្មនៅព្រលានយន្តហោះ​ Michigan

មន្ត្រីអាមេរិកបានថ្លែងថា ពេលនេះការិយាល័យស៊ើបអង្កេតរដ្ឋសហព័ន្ធ FBI កំពុងស៊ើបអង្កេតករណីភេរវកម្ម លើហេតុការណ៍បុរសម្នាក់បានប្រើកាំបិតចាក់លើនគរបាលកាលពីម្សិលមិញ ហើយបានស្រែកពាក្យថា “Allahu Akbar”។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ