កូរ៉េខាងជើងហៅមេដឹកនាំអាមេរិកថាជាមនុស្សវិកលចរិត

កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានហៅប្រធានាធិបតីអាមេរិក លោក​ ដូណល ត្រាំ ថាជាមនុស្សរោគចិត្ត ដែលមានភាពតឹងអារម្មណ៍ខ្លាំង ក្រោយពេលនិស្សិតស៊ើបការណ៍ Otto Warmbier ដែលកូរ៉េខាងជើងដោះលែងកាលពីសប្តាហ៍មុនបានស្លាប់។​

ប្រជាជនលើពិភពលោក​នឹងកើនដល់​៩,៨ប៊ីលាននៅឆ្នាំ២០៥០

អង្គការសហប្រជាជាតិបង្ហាញរបាយការណ៍ថា បច្ចុប្បន្នប្រជាពលរដ្ឋនៅលើពិភពលោក​មានចំនួន​៧,៦ ប៊ីលាន(ពាន់លាន) ហើយចំនួននេះនឹងកើនដល់​៩,៨ ប៊ីលាននៅឆ្នាំ២០៥០ ខណៈប្រជាជនឥណ្ឌានឹងច្រើនជាប្រជាជនចិន​នៅ៧ឆ្នាំទៅមុខទៀតនេះ។

យុវជន​ឥណ្ឌូនេស៊ីបើកការប្រជុំធំបំផុតដោះស្រាយភាពជ្រុលនិយម

បណ្តាញយុវជនឥណ្ឌូនេស៊ី នឹងរៀបចំការប្រជុំយុវជនអ្នកកាន់សាសនាឥស្លាម រាប់លាននាក់ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាប្រកាន់ជាតិសាសន៍និយមជ្រុល នាំឲ្យមានបញ្ហាអសន្តិសុខ។​

ពួក​បះបោរ​ហ្វីលីពីន​​ចាប់​សិស្ស​ជា​ចំណាប់​ខ្មាំង តែ​យោធា​ថា​ដោះ​ស្រាយ​រួច​ហើយ

អ្នក​នាំ​ពាក្យ​យោធា​ហ្វីលីពីន បាន​និយាយ​ថា ការ​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​នៅ​ឯ​សាលារៀន​បឋម​សិក្សា​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ​នៅ​ថ្ងៃ​នេះ ហើយ​ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម ដែល​បាន​ចាប់​មនុស្ស​ជា​ចំណាប់​ខ្មាំង​នោះ ក៏​បាន​ដក​ថយ​ផង​ដែរ ដោយ​មិន​មាន​របាយការណ៍​មហន្តរាយ​នោះ​ឡើយ។

ស្ដេច​អារ៉ាប៊ី​សាអ៊ូឌីត​ទម្លាក់​ក្មួយ​ពី​តំណែង​រាជ​ទាយាទ លើក​បុត្រា​ជា​ជំនួស​វិញ

ព្រះ​មហាក្សត្រ​អារ៉ាប៊ីសាអ៊ូឌីត សាល់ម៉ាន់ បាន​ទម្លាក់​ក្មួយ​ប្រុស​របស់​ទ្រង់​ពី​តំណែង​ជា​រាជ​ទាយាទ នៅ​ថ្ងៃ​នេះ ហើយ​បាន​លើក​បុត្រា​របស់​ទ្រង់​ព្រះនាម មូហាំម៉េដ ប៊ីន សាលម៉ាន់ ជា​រាជ​ទាយាទ​វិញ។

កូរ៉េ​ខាង​ត្បូង​អះ​អាង​ថា កូរ៉េ​ខាង​ជើង​ប្រើ​យន្តហោះ​ដ្រូន​ឆ្លប​យក​ការណ៍​នៅ​ខាង​ត្បូង

យោធា​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ដើម​ខែ​នេះ​នៅ​លើ​ភ្នំ​នៅ​ជិត​តំបន់​គ្មាន​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បញ្ជាក់​ថា មក​ពី​កូរ៉េ​ខាង​ជើង ហើយ​គេ​ចាត់​ទុក​វា​ជា​ “ទង្វើ​បង្ក​ហេតុ​ធ្ងន់​ធ្ងរ” ដែល​រំលោភ​លើ​បទ​ឈប់​បាញ់​នៃ​សង្គ្រាម​កូរ៉េ។

វិស័យ​ឯកជន​ជប៉ុន​ថា បញ្ហា​ទីផ្សារ​ កង្វះ​ខាត​កម្លាំង​ពលកម្ម​គឺ​ជា​ក្ដី​កង្វល់​ធំ

បណ្ដា​ក្រុមហ៊ុន​ជប៉ុន បាន​ឲ្យ​ដឹង​ថា តម្រូវការ​ក្នុង​ស្រុក​កំពុង​ដាំ​ក្បាល​ចុះ គឺ​ជា​ក្ដី​បារម្ភ​ធំ​បំផុត​សម្រាប់​ពួគេ​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​កង្វះ​ខាត​កម្លាំង​ពលកម្ម គឺ​ជា​ក្ដី​កង្វល់​បន្ទាប់។

លោក ត្រាំ ថាចិន​បាន​ព្យាយាម​ហើយ តែ​បរាជ័យ​ក្នុង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ចិន​ក្នុង​ការ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​ឯកោ​មួយ បាន​ជួយ​បរាជ័យ​ហើយ។

បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ប៊្រុចស៊ែល ​ជន​សង្ស័យត្រូវ​បាញ់​សម្លាប់

ទាហាន​ប៊ែលហ្ស៊ិក បាន​បាញ់​ជន​សង្ស័យ​ជា​ភេរវករ​ម្នាក់ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​វាយ​ប្រហារ​លើ​ស្ថានីយ៍​រថភ្លើង​​នៅ​កណ្ដាល​ទីក្រុង​ប៊្រុចស៊ែល កាល​ពី​យប់​មិញ​នេះ ដែល​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ថ្មី​បំផុត​កើត​ឡើង​នៅ​តំបន់​អឺរ៉ុប។

អូស្ត្រាលី​ផ្អាក​ប្រតិបត្តិការ​សឹក​តាម​ផ្លូវ​អាកាស​ ក្រោយ​អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​ស៊ីរី

ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​ផ្អាក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ប្រទេស​ស៊ីរី ក្រោយ​ពី​អាមេរិក​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​ស៊ីរី និង​មាន​ការ​គំរាម​កំហែង​ពី​រុស្ស៊ី​ប្រឆាំង​នឹង​យន្តហោះ​ចម្បាំង​របស់​កង​ទ័ព​សម្ព័ន្ធ​​មិត្ត​ដឹកនាំ​ដោយ​អាមេរិក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ