ទាហាន​ហ្វីលីពីន​បើក​ប្រតិបត្តិការ​វាយ​បក​ដណ្ដើម​ទីក្រុង​ម៉ារ៉ាវី​​ចុង​រដូវ​បុណ្យ​រ៉ាំម៉ាដន

កង​ទ័ពនិង​យន្ត​ហោះ​ចម្បាំង​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​សឹក​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ប្រឆាំង​នឹង​ពួក​បះ​បោរ​ឥស្លាម​ជ្រុល​និយម​នៅ​ទីក្រុង​ម៉ារ៉ាវី នៅ​ភាគ​ខាង​ត្បូង​ប្រទេស ដោយ​រំពឹង​ថា នឹង​ដណ្ដើម​កាន់​កាប់​ទីក្រុង​នេះ​ត្រឡប់​មក​វិញ​ ដើម្បី​បើក​ផ្លូវ​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស​នៅ​ចុង​សប្ដាហ៍​នេះ។

អាមេរិកនិង​ជប៉ុន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ករណី​នាវា​ពិឃាត​បុក​នឹង​នាវា​ដឹក​កុងតឺន័រ

ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បុក​គ្នា​រវាង​នាវា​ពិឃាត​របស់​អាមេរិក និង​នាវា​ដឹក​ជញ្ជូន​បំពាក់​ទង់​ជាតិ​ហ្វីលីពីន កំពុង​ដំណើរ​ការ​ទៅ ខណៈ​ដែល​ឈ្មោះ​នាវិក​អាមេរិក ៧​នាក់ ដែល​បាន​ស្លាប់​នោះ ត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ។

បំផ្ទុះ​គ្រាប់​នៅ​ភាគ​ខាង​ត្បូង​ថៃ សម្លាប់​ទាហាន​៦​នាក់​

ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​កៀន​ផ្លូវ​ពី​សំណាក់​ជន​សង្ស័យ​ជា​ជន​បះ​បោរ​មូស្លីម​នៅ​ភាគ​ខាង​ត្បូង​ថៃ បាន​សម្លាប់​ទាហាន​ថៃ ៦​នាក់ និង​​ទាហាន ៤​នាក់​ទៀត​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ នៅ​ខេត្ត​ផាត់តានី។

ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ចាប់​ផ្ដើម​ល្បាត​សមុទ្រ​រួម​គ្នា

ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ចាប់​ផ្ដើម​ល្បាត​ដែន​សមុទ្រ​រួម​គ្នា​នៅ​ក្នុង​តំបន់​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​កំពុង​កើន​ឡើង។

មេដឹកនាំ​សិង្ហបុរី​សុំ​ទោស​ពលរដ្ឋ​ជុំ​វិញ​វិវាទ​ជាមួយ​បង​ប្អូន

នាយករដ្ឋ​មន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​បាន​សុំ​ទោស​ពលរដ្ឋ​​សិង្ហបុរី​សម្រាប់​វិវាទ​រវាង​រូប​លោក​ជាមួយ​បង​ប្អូន​លោក ពាក់​ព័ន្ធ​នឹង​គេហដ្ឋាន​មួយ​កន្លែង​របស់​សព​ឪពុក​លោក។

អាមេរិក​បាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី​

យន្តហោះចម្បាំងរបស់អាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ស៊ីរី ក្រោយសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក​ដើម្បីវាយប្រហារក្រុមរដ្ឋឥស្លាម រងការវាយប្រហារ។​

ជប៉ុននឹងរុះរើគណៈរដ្ឋមន្ត្រីដោយសារការងារធ្លាក់ចុះ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្ស៊ីនហ្សូ អាបេ នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយសារមានការសង្ស័យថា ការងាររដ្ឋាភិបាលរបស់លោក​បានធ្លាក់ចុះ ដែលត្រូវការរៀបចំកម្លាំងថ្មីទៀតជំរុញប្រសិទ្ធភាពរបស់រដ្ឋាភិបាលឲ្យបានខ្លាំង។​

លោក Macron ឈ្នះសំឡេងភាគច្រើននៅក្នុងសភា

ប្រធានាធិបតីបារាំងលោក​ Emmanuel Macron ឈ្នះសំឡេងភាគច្រើននៅក្នុងសភា ពេលបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាផ្នែកមួយនៃការសាយភាពអំណាចគណបក្សរបស់លោកនិងការផ្តល់អំណាចក្នុងអាណត្តិរបស់លោក​ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច។​

រថយន្តបើកចូលហ្វូងមនុស្សនៅទីក្រុងឡុងបណ្តាលឲ្យស្លាប់និងរបួស

របាយការណ៍បឋមរបស់នគរបាលអង់គ្លេសឲ្យដឹងថា ហេតុការណ៍រថយន្តបើកចូលក្នុងហ្វូងមនុស្សថ្មើជើងដើរច្រើននោះបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស។​

មេបក្សប្រឆាំងម៉ាឡេស៊ីប្រកាសមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី

មេ​ដឹកនាំ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី​ដែល​កំពុង​ជាប់​ឃុំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​នឹងមិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋ​មន្ត្រី នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​នោះ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ