យ៉ាងតិច ៥៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់អគ្គីភ័យនៅទីក្រុងឡុងដ៍ អ្នកស្រី ម៉េយ៍ ទទួលស្គាល់បរាជ័យ

ប៉ូលិស​អង់គ្លេស បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា អគ្គីភ័យ​ដែល​បាន​ឆាប​ឆេះ​អគារ​លំនៅឋាន​មួយ​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​សប្ដាហ៍​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៨​នាក់ ខណៈ​ដែល​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​ទទួល​ស្គាល់​ថា…

ពលរដ្ឋផ្ទុះកំហឹង ខណៈអ្នកស្លាប់ដោយអគ្គីភ័យឡើងដល់៣០នាក់

ពលរដ្ឋ​ពេញ​ទៅ​ដោយ​កំហឹង បាន​ស្រែក​ខ្លាំង​ដាក់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ និង​បាន​សម្រុក​ចូល​ទីស្នាក់ការ​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ពួកគេ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះ​អគ្គីភ័យ​នៅ​អគារ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍…

វិបត្តិសុខាភិបាលកំពុងឡោមព័ទ្ធជនភៀសខ្លួនចេញពីទីក្រុងម៉ារ៉ាវី

មន្ត្រី​សុខាភិបាល​ហ្វីលីពីន បាន​ឲ្យ​ដឹង​ថា ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ជើង​កោះ​មិនដាណាវ ដែល​កំពុង​ជាប់​ផុង​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នោះ កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​សុខាភិបាល​កាន់​តែ​អាក្រក់ ដោយ​ជន​ភៀស​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​កំពុង​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​តែ​គ្មាន​ទឹក​បរិភោគ ឬ​គ្មាន​អនាម័យ​ត្រឹម​ត្រូវ។

នាវាពិឃាតអាមេរិកបុកគ្នានឹងនាវាដឹកកុងតឺន័រនៅសមុទ្រជប៉ុន បាត់ខ្លួនមនុស្ស៧នាក់

នាវា​ពិឃាត​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​បុក​គ្នា​ជាមួយ​នាវា​ដឹក​កុងតឺន័រ​បំពាក់​ទង់ជាតិ​ហ្វីលីពីន នៅ​ក្នុង​ដែន​ទឹក​ជប៉ុន នៅ​ព្រឹក​ថ្ងៃ​នេះ ដោយ​បណ្ដាល​ឲ្យ​នាវិក​ ៧​នាក់ កំពុង​បាត់​ខ្លួន។

ទីក្រុងនៅភាគខាងត្បូងហ្វីលីពីនត្រូវឡោមព័ទ្ធបន្តទៀត

កងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីនបានថ្លែងថា ទីក្រុងម៉ារ៉ាវី នៅភាគខាងត្បូងត្រូវឡោមព័ទ្ធអូសបន្លាយយូរទៀតដោយមិនកំណត់ ដោយសារ ក្រុងនេះនៅតែបន្តរងការគំរាមកំហែងពីពួកក្រុមឧទ្ទាម សហការជាមួយក្រុម IS។​

នាយករដ្ឋមន្ត្រីអង់គ្លេសជំរុញឲ្យកាតា សាអ៊ូឌី និងបារេនបញ្ចប់ជម្លោះ​

នាយករដ្ឋមន្ត្រីអង់គ្លេស​លោកស្រី ធាសា មេ បានជំរុញឲ្យមេដឹកនាំ​អារ៉ាប់ប៊ីសាអ៊ូឌីត បារេន និង កាតា នៅថ្ងៃព្រហស្បតិ៍នេះ ឲ្យកាត់បន្ថយភាពតានតឹង ខណៈមេដឹកនាំអារ៉ាប់បានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកាតា។​

កូននាយករដ្ឋមន្ត្រីសិង្ហបុរីថាមិនចាប់អារម្មណ៍នយោបាយក្រោយទំនាស់ក្នុងគ្រួសារ​

កូនប្រុសនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong គឺលោក​ Li Hongyi ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោក​មិនមានចំណង់ចំណូលចិត្តធ្វើនយោបាយទេ គឺការថ្លែងបែបនេះ បន្ទាប់ពី មីង និង ពូរបស់លោក​ ចោទថា នាយករដ្ឋមន្ត្រី បច្ចុប្បន្នកំពុងរៀបចំឲ្យកូនប្រុសរបស់គាត់បន្តតំណែង។​

បំផ្ទុះគ្រាប់បែកនៅសាលាមត្តេយ្យប្រទេសចិនស្លាប់មនុស្ស៨នាក់​

នៅថ្ងៃសុក្រនេះ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតករណីបំផ្ទុះគ្រាប់បែកនៅសាលាបត្តេយ្យមួយកន្លែងនៅភាគខាងកើតទីក្រុង Xuzhou នៃប្រទេសចិន​បណ្តាលឲ្យមនុស្សចំនួន​៨នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស ហើយជនរងគ្រោះពោរពេញទៅដោយឈាមដេកនៅលើដី។​

អ្នកបើកយន្តហោះយោធាម៉ាឡេស៊ីដែលបាត់ត្រូវបានរកឃើញថាស្លាប់​

ទីភ្នាក់ងារព័ត៌មានរបស់ម៉ាឡេស៊ី បានចុះផ្សាយថា អ្នកបើកយន្តហោះយោធាដែលបានបាត់ការទាក់ទងកាលពីម្សិលមិញ ត្រូវបានរកឃើញស្លាប់ហើយនៅព្រំប្រទល់ក្រុង​ Pahang និង Terengganu។​

យន្តហោះចម្បាំងម៉ាឡេស៊ី១គ្រឿងបាត់នៅព្រឹកនេះ​

យន្តហោះចម្បាំងរបស់ម៉ាឡេស៊ី១គ្រឿងត្រូវបានរាយការណ៍ថា បានបាត់ការទាក់ទងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយគេជឿជាក់ថា បានបាត់នៅភាគខាងជើងនៃក្រុង Kuantan។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ