រុស្ស៊ីជំរុញឲ្យជជែកគ្នាជម្លោះកាទូតជាមួយប្រទេសកាតា

ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ដោះ​ស្រាយ​ជម្លោះ​រវាង​ប្រទេស​កាតា និង​ប្រទេស​ជិត​ខាង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស

យោធាហ្វីលីពីនស្នើ Facebook ឲ្យបិទគណនីក្រុមជ្រុលនិយម

យោធា​ហ្វីលីពីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ស្នើ​ទៅ​ក្រុមហ៊ុន Facebook ឲ្យ​បិទ​គណនី​រាប់​សិប ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​បះបោរ ដែល​បាន​វាយ​ប្រហារ​ទីក្រុង​មួយ​នៅ​ភាគ​ខាង​ត្បូង ដោយ​ថា គណនី​ទាំង​នោះ​កំពុង​ត្រូវ​បាន​ប្រើ​សម្រាប់​ឃោសនា។

អឺរ៉ុបបារម្ភខ្លាចផែនការចាកចេញរបស់អង់គ្លេសពន្យារពេល ក្រោយការបោះឆ្នោត

មេដឹកនាំ​សហភាព​អឺរ៉ុប ព្រួយ​បារម្ភ​ថា ការ​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​របស់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ អាច​បង្ក​​ឲ្យ​គម្រោង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស អាច​នឹង​បរាជ័យ ដែល​ការ​ចរចារ​សម្រាប់​ការ​ចាក​ចេញ​នេះ គ្រោង​ចាប់​ផ្ដើម​នៅ​ខែ​នេះ ដែល​នឹង​នាំ​ផ្លូវ​អង់គ្លេស ឲ្យ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​នៅ​ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​។

អ្នកស្រី ថេរ៉ាសា ម៉េយ៍ ប្ដេជ្ញានាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្រោយការបោះឆ្នោត

ឡោម​ព័ទ្ធ​ទៅ​ដោយ​អំពើ​ហឹង្សា​ភេរវកម្ម​ដែល​ជំរុញ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​ស្រី​លា​លែង​ពី​តំណែង​នោះ នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ នៅ​ថ្ងៃ​នេះ​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​របស់​អង់គ្លេស និង​ដឹកនាំ​ប្រទេស​នេះ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។

បុរសជនជាតិថៃម្នាក់ជាប់ពន្ធនាគារ៣៥ឆ្នាំដោយសាររិះគន់ក្សត្រ

អ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា បុរសជាជនជាតិថៃម្នាក់ ត្រូវបានតុលាការយោធាក្នុងក្រុងបាងកកសម្រេចនៅថ្ងៃសុក្រនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ ដោយសារការបង្ហោះសាររិះគន់ក្សត្រនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។

ជប៉ុនធ្វើច្បាប់បញ្ជាក់ពីអំណាចព្រះចៅអធិរាជរយៈពេល​២០០ឆ្នាំទៀត​

សភារបស់ជប៉ុនបានអនុម័តច្បាប់មួយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ពីដំណើរទៅមុខទៀត ពេលមានការ​លាឈប់សករាជរបស់ព្រះចៅអធិរាជ Akihito ហើយនឹងមានសករាជថ្មីនៃព្រះចៅអធិរាជជាង ២០០ឆ្នាំ​ឬ ២សតវត្សបន្តនៅក្នុងប្រទេសជប៉ុន។

ពលរដ្ឋមីយ៉ាន់ម៉ាក្នុងតំបន់មួយផ្ទុះការតវ៉ាលើគម្រោងអភិវឌ្ឍន៍របស់ចិន​

ប្រជានេសាទមីយ៉ាន់ផ្ទុះការតវ៉ា ដោយសារតែអាជ្ញាធររារាំងមិនឲ្យពួកគេ នេសាទដូចធម្មតានៅក្នុង តំបន់កំពង់ផែ Kyauk Pyu ភាគខាងលិចនៃប្រទេស ដោយសារការរៀបចំបំពង់បង្ហូរប្រេងឆៅពីមីយ៉ាន់ម៉ាទៅចិន និង ចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ។

នាយករដ្ឋមន្ត្រីអង់គ្លេសឈ្នះលើការបោះឆ្នោតមុនអាណត្តិ​

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធាសា មេ ឈ្នះការបោះឆ្នោត​មុនអាណត្តិធ្វើឡើងការពីម្សិលមិញ ​ក្រោយពេលប្រទេសនេះ មានបញ្ហាអំពើភេរវកម្មពីរលើក ប៉ុន្តែលោកស្រីបាត់បង់សំឡេងគាំទ្រពីមតិភាគច្រើន ដែលនាំឲ្យមានការភ្ញាក់ផ្អើលមួយ ខណៈការដឹកនាំរបស់លោកស្រីកំពុងរៀបចំប្រទេសចាកចេញពីសហភាពអឺរ៉ុប។

អតីតប្រធាន FBI ចោទថា ត្រាំ ដាក់សម្ពាធលោក ​ករណីស៊ើបរឿងទំនាក់ទំនងជាមួយរុស្ស៊ី​

ប្រធានការិយាល័យសហព័ន្ធស៊ើបអង្កេត FBI​ ដែលបណ្តេញចេញពីតំណែងលោក James Comey ថ្លែងនៅថ្ងៃពុធម្សិលមិញថា លោក ដូណល ត្រាំ តែងជំរុញលោកឲ្យទម្លាក់ការស៊ើបអង្កេតពីអតីតទីប្រឹក្សាសន្តិសុខជាតិ Michael Flynn ដែលនេះ ជាការចោទប្រកាន់ថ្មីទៀតថា ប្រធានាធិបតីអាមេរិក​ព្យាយាមរារាំងដំណើរការអនុវត្តច្បាប់។​​

Macron ជំរុញឲ្យភាគីជម្លោះនៅឈូងសមុទ្រពែក្សចរចា

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធម្សិលមិញ បានជំរុញឲ្យមេដឹកនាំអារ៉ាប់ប៊ីសាអ៊ូឌីត អ៊ីរ៉ង់និងកាតា ភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ ហើយបើកការចរចាដោះស្រាយបញ្ហា វិបត្តិនៅឈូងសមុទ្រនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ