មីយ៉ាន់ម៉ាកំពុងស្វែងរកសាកសពករណីយន្តហោះធ្លាក់ម្សិលមិញ

យោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ​កំពុងស្វែងរកសាកសពនិងបំណែកយន្តហោះ ដែលធ្លាក់នៅក្នុងសមុទ្រ អាន់ដាម៉េន នៅភាគខាងត្បូងប្រទេសកាលពីម្សិលមិញ គឺមានមនុស្សនៅលើនោះ ១២០នាក់ រួមទាំងកុមារផងដែរ។​

កូរ៉េខាងជើងបាញ់ប្រភេទមីស៊ីលកំទេចនាវានៅព្រឹកនេះ

កូរ៉េខាងជើង​បាញ់សាកល្បងជាថ្មីទៀតនៅថ្ងៃព្រហស្បតិ៍ នូវប្រភេទមីស៊ីលបាញ់ចេញពីដីគោក ទៅកំទេចនាវា ដែលការសាកល្បងចេញពីឆ្នេរសមុទ្រខាងកើត។​

ពលរដ្ឋ​ហ្វីលីពីន​សំរុក​ទៅ​ដក​លុយ​ពី​ធនាគារ​ក្រោយលេច​ព័ត៌មាន​ដក​ហូត​សាច់​ប្រាក់​ខុស​ច្បាប់

រលក​នៃ​ការ​ដក​សាច់​ប្រាក់​ដោយ​ខុស​ច្បាប់ បាន​វាយ​ប្រហារ​លើ​ធនាគារ​ដ៏​ធំ​មួយ​របស់​ហ្វីលីពីន ដោយ​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​អំពី​ការ​ហ៊ែក​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ធនាគារ ខណៈ​ដែល​ក្រុម​មន្ត្រី​ក្រុមហ៊ុន​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា វា​គ្រាន់​តែ​ជា​កំហុស​បច្ចេកទេស​កុំព្យូទ័រ​ក្នុង​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ។

កូរ៉េ​ខាងត្បូង​ផ្អាក​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​ថ្មី​ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ត្បូង នឹង​ផ្អាក​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​អាមេរិក​ដ៏​ចម្រូង​ចម្រាស់ រហូត​ទាល់​តែ​ការ​វាយ​ប្រហារ​ផល​ប៉ះ​ពាល់​បរិស្ថាន ដែល​ចេញ​បញ្ជា​ដោយ​ប្រធានាធិបតី​ថ្មី ត្រូវ​បាន​គេ​ធ្វើ​ឡើង​រួច​រាល់។

លោក ត្រាំ គាំ​ទ្រ​អារ៉ាប៊ីសាអ៊ូឌីត​ជុំ​វិញ​ជម្លោះ​កាទូត​ជាមួយ​កាតា តែ​​ជំរុញ​ឯកភាព​តំបន់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ឲ្យ​មាន​ឯកភាព​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ជា​សារ​មួយ​ដែល​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​គាំ​ទ្រ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ការ​សម្រេច​ចិត្ត​របស់​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ក្នុង​ការ​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ជាមួយ​ប្រទេស​កាតា។

ម៉ាឡេស៊ី​នឹង​ចាប់​ផ្ដើម​ដក​ហូត​ពន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ដើម​ខែ​សីហា​

ប្រទេស​ម៉ាឡេស៊ី​នឹង​ចាប់​ផ្ដើម​​អនុវត្ត​ការ​ដក​ហូត​ពន្ធ​លើ​វិស័យ​ទេសចរណ៍​​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សីហា​​ក្នុង​ឆ្នាំ​នេះ ដោយ​ពន្ធ​មាន​តម្លៃ​ចាប់​ពី ០.៨​ដុល្លារ​ក្នុង​មួយ​បន្ទប់​សម្រាប់​មួយ​យប់។

ប៉ូលិស​បារាំង​បាញ់​ផ្ដួល​ជន​វាយ​ប្រហារ​ម្នាក់​នៅ​ក្រៅ​វិហារ​មួយ​នៅ​ប៉ារីស

សារព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​បារាំង​បាន​បាញ់​បណ្ដាល​ឲ្យ​របួស​បុរស​ម្នាក់ ដែល​បាន​ប្រើ​ញញួរ​វាយ​ប្រហារ​លើ​មន្ត្រី​ម្នាក់​នៅ​ខាង​ក្រៅ​វិហារ Notre Dame នៅ​ទីក្រុង​ប៉ារីស កាល​ពី​យប់​មិញ​នេះ ខណៈ​ដែល​បុរស​រូប​នោះ បាន​ស្រែក​ថា “ការ​វាយ​ប្រហារ​នេះសម្រាប់​ប្រទេស​ស៊ីរី”។

វិបត្តិ​កាទូត​នៅ​ឈូង​សមុទ្រ​ពែក្ស​ជំរុញ​ឲ្យ​ជើង​ហោះ​ហើរ​ជួប​ចលា​ចល

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បណ្ដា​ប្រទេស​អារ៉ាប់​ដទៃ​ទៀត និង​ប្រទេស​ម៉ាល់ឌីវ បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់​ទំនង​នឹង​ប្រទេស​កាតា​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ជាមួយ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ ដែល​ជា​មូលដ្ឋាន​កង​ទ័ព​អាមេរិក​ដ៏​ធំ ដោយចោទ​ប្រកាន់​ប្រទេស​នេះ​ថា បាន​គាំ​ទ្រ​ក្រុម​ភេរវកម្ម​នៅ​ក្នុង​តំបន់។

មន្ត្រី​យោធា​ហ្វីលីពីន​ថា ពួក​ឧទ្ទាម​​ត្រៀម​ដណ្ដើម​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​រយៈ​ពេល​យូរ

ក្រុម​មន្ត្រី​ហ្វីលីពីន​និយាយ​ថា ពួក​ឧទ្ទាម​ឥស្លាម​ដែល​​គ្រប់​គ្រង​លើ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ារ៉ាវី នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​កាន់​កាប់​ទីក្រុង​នេះ​រយៈ​ពេល​យូរ។

រដ្ឋាភិបាល​ថ្មី​កូរ៉េ​ខាង​ត្បូង​បង្កើន​កញ្ចប់​ថវិកា​រដ្ឋ​ជំរុញ​ការងារ​និង​សុខមាលភាព​សង្គម

រដ្ឋាភិបាល​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ការ​បញ្ចូល​កញ្ចប់​ថវិកា ១០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​​​ជំនួយ​ផ្នែក​សុខមាលភាព​សង្គម និង​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ប្រធានាធិបតី លោក មូន ជែអ៊ីន ដែល​បាន​សន្យា​បង្កើត​ការងារ ៨១​ម៉ឺន​កន្លែង​នៅ​ក្នុង​វិស័យ​សាធារណៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ