កាតា​ បរិហា​ការ​កាត់​ផ្ដាច់​ចំណង​កាទូត​ពី​ប្រទេស​នានា​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស

ប្រទេស​កាតា នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​វាយ​ប្រហារ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ចំនួន ៤​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស និង​ប្រទេស​អេហ្ស៊ីប ដែល​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ខ្លួន ដោយ​ថា ពួកគេ​ពុំ​មាន​ភាព​យុត្តិធម៌ និង​មាន​បំណង​ដាក់​ក្រុង​ដូហា ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​នយោបាយ។

អាមេរិកថា ការផ្តាច់ទំនាក់ទំនងជាមួយកាតាមិនប៉ះពាល់ការប្រឆាំងភេរវកម្មទេ

រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក​ Jim Mattis ថ្លែងនៅថ្ងៃចន្ទនេះថា ការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកាតាពីប្រទេសមួយចំនួននោះ មិនប៉ះពាល់ដល់ដំណើរប្រឆាំងភេរវកម្មនោះទេ ប៉ុន្តែសូមឲ្យប្រទេសទាំងនោះលើកហេតុផលជជែកគ្នា។​

ប្រទេសចំនួន​បួនប្រកាសកាត់ទំនាក់ទំនងការទូតជាមួយកាតា

ប្រទេសជាសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប់ ក្នុងការប្រឆាំងពួកបះបោរនៅក្នុងប្រទេសយេមែន បានប្រកាសកាត់ទំនាក់ទំនងការទូតជាមួយ ប្រទេសកាតា ដោយចោទថា ឈូងសមុទ្រនៃប្រទេសកាតា ផ្តល់កន្លែងជាមូលដ្ឋានឲ្យពួកក្រុមភេរវកម្ម។​

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ពាក់ព័ន្ធករណីវាយប្រហារនៅទីក្រុងឡុងដ៍

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១២នាក់ ដែលសង្ស័យថា ពាក់ព័ន្ធការវាយប្រហារនៅទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង ៤៨នាក់ផ្សេងទៀតរងរបួស។​

ផ្ទុះហិង្សានៅភាគខាងត្បូងហ្វីលីពីនមនុស្សរាប់រយនាក់ជាប់ក្នុងក្រុងម៉ារ៉ាវី

ជនស៊ីវិលរាប់រយនាក់ជាប់នៅក្នុងក្រុងនៅកន្លែងដែលផ្ទុះអាវុធ ជុំវិញទីក្រុងម៉ារ៉ាវី ក្នុងនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅថ្ងៃនេះ។​

FBI ជួយប្រទេសកាតានៅក្នុងការស៊ើបអង្កេតអ្នកលួចចូលទៅក្នុង​ប្រព័ន្ធ​ព័ត៌មានរដ្ឋ

យោងតាមទីភ្នាក់​ងារ​ព័ត៌មានAFPឲ្យ​ដឹងថាFBIបានកំពុងជួយប្រទេសកាតាដើម្បីស៊ើបអង្កេតរក​ប្រភពលួចចូល”hack” ទៅ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋដែលបានបង្កឱ្យមានភាពតានតឹងការទូតនៅឈូងសមុទ្រនេះ។

ម៉ាក្រុន ថា ត្រាំ ធ្វើឲ្យប៉ះពាល់ប្រយោជន៍អាមេរិក​នៅថ្ងៃអនាគត

ប្រធានាធិបតីបារាំងលោក​ អីម៉ាណូអែល ម៉ាក្រុន ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការសម្រេចចិត្តរបស់ប្រធានាធិបតីលោក ដូណល ត្រាំ ដែលចាកចេញពីកិច្ចព្រមព្រៀងដោះស្រាយការប្រែប្រួលអាកាសធាតុនោះ នឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាជនអាមេរិក។​

សិង្ហបុរីប្តេជ្ញាអនុវត្តន៍កិច្ចព្រមព្រៀងអាកាសធាតុក្រុងបារីសក្រោយអាមេរិកដើរចេញ

រដ្ឋាភិបាលសិង្ហបុរីនៅថ្ងៃសុក្រនេះបានបញ្ជាក់ថា ខ្លួនប្តេជ្ញាអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងបារីសផ្តោតលើការជួយបរិស្ថានដោយកាត់បន្ថយការបញ្ចេញឧស្ម័នពុលពីវិស័យឧស្សាហកម្ម ការអះអាងនេះក្រោយភ្លាមៗដែលប្រធានាធិបតីអាមេរិក លោក ដូណល ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង។​

ការបាញ់ប្រហារនៅទីក្រុងម៉ានីលរកឃើញសាកសព៣៤នាក់​

សមត្ថកិច្ចហ្វីលីពីន បានអន្តរាគមន៍ក្រោយពេលខ្មាន់កាំភ្លើងម្នាក់ បើការវាយប្រហារនៅបនល្បែងមួយនៅក្នុងទីក្រុងម៉ានីល នៅព្រឹកថ្ងៃសុក្រនេះ បានបណ្តាលឲ្យមនុស្សចំនួន​៣៤នាក់ស្លាប់ភ្លាមៗ ហើយអ្នកផ្សេងទៀតកំពុងបាត់ខ្លួន។​

ត្រាំ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស

ប្រធានាធិបតីអាមេរិក លោក ត្រាំ ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ ដែលនេះជាការផ្លាស់ប្តូរ ហើយបង្ហាញពីបញ្ហាជួបការលំបាកអនុវត្តន៍ដោយប្រទេសអាមេរិកដែលមានទំនាក់ទំនងទូលាយជាមួយពិភពលោក បែរជាដកខ្លួន។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ