ទឹកជំនន់នៅSri Lankaស្លាប់មនុស្ស៩១នាក់បាត់ខ្លួន​ជាង១០០នាក់​

មន្ត្រីរបស់ស្រីលង្កាបានឲ្យដឹងថា របាយការណ៍បឋមទឹកជំនន់ និង បាក់ដី បង្កឡើងដោយភ្លៀងខ្យល់មូសុង បានបណ្តាលឲ្យមនុស្សចំនួន​៩១នាក់ស្លាប់ និង ជាង១០០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន

អូស្ត្រាលីថា US កំពុងបារម្មខ្លាំងការប្រកួតប្រជែងនុយក្លេអ៊ែនៅអាស៊ីប៉ាស៊ីភិច

រដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី លើកឡើងថា ពេលនេះសហរដ្ឋអាមេរិកកំពុងមានការភ័យខ្លាច ចំពោះការប្រណាំងប្រជែងលើអាវុធនុយក្លេអ៊ែនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលបច្ចុប្បន្នកំពុងតែបង្កឡើងដោយរដ្ឋអំណាចទីក្រុងព្យុងយ៉ាង។​

Mark Zuckerberg ទទួលសញ្ញាបត្រក្រោយពេលចេញពីសាកលវិទ្យាល័យ១៣ឆ្នាំ

អ្នកបង្កើតហ្វេសប៊ុកជាបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយមនៅលើពិភពលោកគឺលោក​ Mark Zuckerberg ទទួលសញ្ញាបត្រថ្នាក់បរិញ្ញារបស់លោកនៅសាកលវិទ្យាល័យ Harvard នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីលោកដើរចេញពីសាលាអស់រយៈពេល១៣ឆ្នាំ។​

ហ្វីលីពីនរកឃើញជនបរទេសកំពុងចួលរួម IS នៅភាគខាងត្បូង

មេបញ្ជាការកងទ័ពរបស់ហ្វីលីពីនអះអាងនៅថ្ងៃសុក្រនេះថា ជនបរទេសផ្សេងរួមទាំងជនជាតិ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីផង​កំពុងធ្វើសកម្មភាពជាមួយក្រុម IS ហើយបើកការវាយប្រហារជាមួយ កម្លាំងទាហានហ្វីលីពីននៅក្នុងទីក្រុង Marawi នៅកោះមីនដាណាវ។​

ក្រុម IS អះអាងថាជាអ្នក​វាយប្រហារនៅឥណ្ឌូនេស៊ី​

ក្រុមភេរវកម្ម IS អះអាងថា ពួកគេជារៀបចំវាយប្រហារនៅចំណតរថយន្តក្រុងនៅក្នុងទីក្រុងចាការតានៃប្រទេសឥណ្ឌូនេស៊ី​ កាលពីថ្ងៃពុធហើយបានបណ្តាលឲ្យនគរបាលចំនួន៣នាក់ស្លាប់។​

អ្នកឡើងភ្នំ Everest បារម្ភពីចោរលួចដបខ្យល់អុកស៊ីសែន

អ្នកឡើងភ្នំ Everest ជាជនបរទេស និង ជនជាតិក្នុងស្រុក បង្ហាញការព្រួយបារម្ភ ចំពោះការកើនឡើងករណីចោរលួចបំពង់ដបអុកស៊ីសែន ពេលពួកគេឡើងដល់ចំណុចខ្ពស់។​

សមយុទ្ធនៅតៃវ៉ាន់រៀនរបៀបទប់ទល់ការឈ្លានពានពីចិន

តៃវ៉ាន់រៀបចំធ្វើសមយុទ្ធដោយរៀនពីវិធីសាស្ត្រក្នុងការត្រៀមទប់ទល់ជាមួយចិនករណីមានការឈ្លានពានកើតឡើង ដោយឲ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយរដ្ឋអំណាចទីក្រុងប៉េកាំង។​

អង់គ្លេសព្រមានអាមេរិកករណីផ្សព្វផ្សាយភស្តុតាងវាយប្រហារនៅ ​Manchester

ថ្នាក់ដឹកនាំអង់គ្លេស បានសម្តែងការខឹងសម្បារចំពោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលបានដាក់បង្ហាញរូបភាព ជាភស្តុតាងកំពុងស្ថិតនៅក្រោមការងារស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ករណីវាយប្រហារនៅ Manchester Arena កាលពីថ្ងៃចន្ទ។

លោក ឌូទើតេ ត្រៀមដាក់ច្បាប់សឹកទូទាំងប្រទេសរៀបចំ​ធ្វើសង្គ្រាមជាមួយពួកIS

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងថា ច្បាប់សឹកដែលចាប់ផ្តើមអនុវត្តន៍នៅកោះមិនដាណាវ អាចនឹងពង្រីកដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស នៅពេលដែលសង្គ្រាមនៅភាគខាងត្បូងផ្ទុះឡើងជាមួយក្រុមបះបោរផ្តាច់ខ្លួន​មានទំនាក់ទំនងជាមួយពួកIS។​

វាយប្រហាររថយន្តក្រុងនៅឥណ្ឌូនេស៊ីស្លាប់​៥នាក់​

នគរបាលឥណ្ឌូនេស៊ីថ្លែងថា ករណីបំផ្ទុះគ្រាប់បែកចំនួន ២ នៅក្នុងខេត្ត Kampung Melayu ដែលគេដាក់ការសង្ស័យជាជំហានដំបូងថា បង្កឡើងដោយក្រុមភេរវកម្មបោកគ្រាប់បែកអត្តឃាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ