ក្រសួងមហាផ្ទៃអង់គ្លេសស្វែងរកអ្នកពាក់ព័ន្ធវាយប្រហារនៅ Manchester

ក្រសួងមហាផ្ទៃរបស់អង់គ្លេសអះអាងថា ការវាយប្រហារគ្រាប់បែកអត្តឃាត នៅ Manchester Arena កាលពីថ្ងៃចន្ទ ដែលបណ្តាលឲ្យមនុស្ស២២ស្លាប់នោះ មិនមែនធ្វើឡើងដោយម្នាក់ឯងនោះទេ ហើយពេលសមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងៗទៀត។​

ការបំផ្ទុះគ្រាប់បែកអាចពន្យារពេលបោះឆ្នោតនៅថៃ

មេដឹកនាំយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា បើបញ្ហាផ្លូវច្បាប់ និង អសន្តិសុខមានការបំផ្ទុះគ្រាប់បែក និង ការគំរាមកំហែងផ្សេងៗនៅតែបន្តនោះ ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ អាចនឹងមានការព្យារពេលបន្តទៀត ដោយមិនកំណត់ពេលណាមួយនោះទេ។

ឌូទើតេ ចង់រឹតបបន្តឹងសន្តិសុខនៅភាគខាងត្បូងដូចមេដឹកនាំផ្តាច់ការ ម៉ាកូស

ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌីទើតេ ថ្លែងនៅថ្ងៃពុធនេះថា លោកចង់រឹតបន្តឹងដាក់ភាគខាងត្បូងឲ្យស្ថិតនៅក្រោមច្បាប់យោធា មួយឆ្នាំដើម្បីពង្រឹងសន្តិសុខ ដែលលោក​ប្តេជ្ញាអនុវត្តន៍ស្រដៀងអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក​ Ferdinand Marcos។​

អង់គ្លេសប្រឈមការវាយប្រហារភេរវកម្មនៅកន្លែងផ្សេងៗទៀត

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ធាសា មេ បានព្រមាននៅថ្ងៃអង្គារម្សិលមិញថា តំបន់ផ្សេងៗទៀតកំពុងប្រឈមការវាយប្រហារបោកគ្រាប់បែកអត្តឃាត ហើយពេលនេះលោកស្រី​បានបន្ថែមកម្លាំងទាហាននៅតាមតំបន់ដែលងាយរងគ្រោះទាំងនោះ។​

រដ្ឋ​អាជ្ញា​​ប្រាប់​តុលាការ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​រំលោភ​អំណាច​ទទួល​យក​សំណូក

រដ្ឋ​អាជ្ញា​បាន​ប្រាប់​តុលាការ​ក្នុង​ក្រុង​សេអ៊ូល​​នៅ​ថ្ងៃ​បើក​សវនាការ​នៅ​ថ្ងៃ​នេះ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នក​ស្រី ផាក ហ្គឹនហេ បាន​រំលោភ​អំណាវ និង​គាប់​សង្កត់​លើ​បណ្ដា​ក្រុមហ៊ុន ឲ្យ​បង់​សំណូក ១០​លាន​ដុល្លារ។

អ្នក​ស្លាប់​ការ​អំពើ​ហឹង្សា​បំផ្ទុះ​គ្រាប់​បែក​នៅ​អង់គ្លេស​កើន​ដល់​២២​នាក់

ប៉ូលិស​អង់គ្លេស​បាន​និយាយ​ថា មនុស្ស​ដល់​ទៅ ២២​នាក់ ក្នុង​នោះ​មាន​ក្មេង​ផង​ដែរ ត្រូវ​បាន​បញ្ជាក់​ថា ស្លាប់ ខណៈ​មនុស្ស ៥៩​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ នៅ​ឯ Manchester Arena នៅ​យប់​មិញ​នេះ ជា​ទី​ដែល​តារា​ចម្រៀង​អាមេរិក Ariana Grande កំពុង​សម្ដែង​នៅ​ទីនោះ។

ប្រមុខ WHO ផុត​អាណត្តិ​ថ្លែង​ថា ពិភព​លោក​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​ប្រឈម​មុខ​នឹង​វិបត្តិ​សុខាភិបាល

ប្រធាន​អង្គការ​សុខាភិបាល​ពិភព​លោកដែល​នឹង​ផុត​អាណត្តិ អ្នក​ស្រី ម៉ាហ្ការ៉េត ចាន់ បាន​ការពារ​កេរ​ដំណែល​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះ ដោយ​អះ​អាង​ថា ពិភពលោក​បាន​ប្រុង​ប្រៀប​ខ្លួន​កាន់​តែ​ប្រសើរ ដើម្បី​ប្រឈម​មុខ​នឹង​ជំងឺ​ថ្មីៗ ដូចជា​ជំងឺ​អេបូឡា​ជា​ដើម។

បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​មេនឆែស្ទ័រ ស្លាប់​យ៉ាង​តិច​១៩​នាក់ របួស​៥០​នាក់

ប៉ូលិស​អង់គ្លេស បាន​និយាយ​ថា មនុស្ស ១៩​នាក់ ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ ខណៈ​មនុស្ស​ប្រហែល ៥០​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ឯ​​ Manchester Arena កាល​ពី​យប់​មិញ​នេះ ជា​ទីដែល​អ្នក​ចម្រៀង​អាមេរិក Ariana Grande កំពុង​សម្ដែង​នៅ​ទីនោះ។

ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យនៅកណ្តាលក្រុងបាងកករបួស២៤នាក់​

នគរបាលថៃបានថ្លែងថា មន្ទីរពេទ្យ King Mongkut បានផ្ទុះឆេះនៅថ្ងៃចន្ទនេះ ដោយសារការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្សរងរបួសចំនួន​២៤នាក់។​

នគរបាលឥណ្ឌូនេស៊ីឃាត់ខ្លួន​បុរស១៤១នាក់​ករណីជប់លៀងរួមភេទ

នគរបាលឥណ្ឌូនេស៊ី បានឃាត់ខ្លួនបុរស១៤១នាក់ ដែលចូលរូមក្នុងពិធីមួយដែលគេហៅថា ជប់លៀងរួមភេទក្រុមស្រលាញ់ភេទដូចគ្នា”gay sex party” នៅក្នុងរដ្ឋធានីចាការតា កាលពីថ្ងៃអាទិត្យម្សិលមិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ