អ្នកឡើងភ្នំ Everest ៣នាក់ស្លាប់និងម្នាក់បាត់ខ្លួន​

អាជ្ញាធរនេប៉ាល់បានឲ្យដឹងថា អ្នកឡើងលើភ្នំ Everest កាលពីចុងសប្តាហ៍មុន​គឺ៣នាក់បានស្លាប់ និង ម្នាក់ទៀតបានបាត់ខ្លួន ដោយសារតែបញ្ហាអាកាសធាតុគឺមានខ្យល់ និង ត្រជាក់ខ្លាំង។​

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ហុងកាត់បន្ថយបុគ្គលិក​៦០០កន្លែង

ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះរបស់ហុងកុងឈ្មោះ Cathay Pacific Airways បានប្រកាសនៅថ្ងៃចន្ទនេះ ថា នឹងកាត់បន្ថយបុគ្គលិកចំនួន​៦០០កន្លែង ដែលក្នុងនោះរួមទាំងអ្នកគ្រប់គ្រងចំនួន​១៩០កន្លែង និង បុគ្គលធម្មតាជាង៤០០កន្លែងទៀត ត្រូវបញ្ឈប់នៅពាក់កណ្តាលខែមិថុនា។

លោកត្រាំជំរុញឲ្យមេដឹកនាំឥស្លាមទាំងអស់ចូលរួមប្រឆាំងអំពើហិង្សា

ប្រធានាធិបតីអាមេរិកលោក​ ដូណល ត្រាំ កាលពីថ្ងៃអាទិត្យម្សិលមិញ បានជំរុញឲ្យមេដឹកនាំប្រទេសកាន់សាសនាឥស្លាមទាំងអស់ចូលរួមប្តេជ្ញាប្រឆាំងអំពើហិង្សា ពាក់ព័ន្ធសាសនា ដែលពួកនិយមជ្រុលប្រើហេតុផលថា ដើម្បីប្រើប្រាស់អំពើល្អប្រឆាំងអំពើអាក្រក់។​

ក្រុមប្រឹក្សា UN កោះប្រជុំបន្ទាន់ករណីកូរ៉េខាងជើង

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងកោះឲ្យមានការប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែកនេះ ដើម្បីឆ្លើយតបនឹងការបាញ់សាកល្បងអាវុធមីស៊ីលឆ្លងទ្វីបចុះក្រោយនេះរបស់កូរ៉េខាងជើង។​

កាសែត​អាមេរិក​ផ្សាយ​ថា ចិន​សម្លាប់ ឬ​ដាក់​ឃុំ​ចារកម្ម​អាមេរិក​​ដល់​ទៅ​២០​នាក់​ចន្លោះ​ឆ្នាំ​២០១០-១២

កាសែត​អាមេរិក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រុង​ប៉េកាំង​​បាន​បំបែក​ចារកម្ម​ CIA របស់​អាមេរិក​ជា​ប្រព័ន្ធ នៅ​ក្នុង​ប្រទេស​ចិន ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​បាន​សម្លាប់ ឬ​ក៏​ចាប់​ឃុំ​ខ្លួន​ប្រភព​ផ្ដល់​ព័ត៌មាន​សម្ងាត់​មិន​ក្រោម​រាប់​សិប​នាក់​នោះ​ឡើយ ដែល​នេះ​គឺ​ជា​បរាជ័យ​មួយ​ចំពោះ​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក

ក្រុម​ហ៊ុន​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ​រាប់​រយ​ពាន់​លាន​ដុល្លារ

បណ្ដា​ក្រុមហ៊ុន​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មាន​តម្លៃ​រាប់​រយ​​ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ខណៈ​ដែល​ក្រុង​រីយ៉ាដ​ព្យាយាម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ក្រៅ​ពី​ការ​ពឹង​ផ្អែក​លើ​ប្រេង

អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត​ឯកភាព​លើ​ការ​ទិញ​អាវុធតម្លៃ​ជិត​១១០​ពាន់​លាន​ដុល្លារ

មន្ត្រី​សេតវិមាន​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ក្រុងវ៉ាស៊ីងតោន បាន​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​លក់​សព្វាវុធ​​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មាន​តម្លៃ​ជិត ១១០​ពាន់​លាន​ដុល្លារ អំឡុង​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ទៅ​កាន់​ប្រទេស​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា

អាមេរិក​ថា ដំណោះ​ស្រាយ​យោធា​លើ​កូរ៉េ​ខាង​ជើង​នឹង​បង្ក​​មហន្តរាយ​ធំ​ធេង​វាស់​មិន​បាន

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូរ៉េ​ខាង​ជើង នឹង​ក្លាយ​ទៅ​ជា​វិបត្តិ​ដ៏​អន្តរាយ​មាន​ទំហំ​មិន​អាច​ជឿ​បាន ហើយ​ក្រុង​វ៉ាស៊ីងតោន​កំពុង​ធ្វើ​ការ​ជា​អន្តរជាតិ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ផ្នែក​កាទូត

ហ្វីលីពីន​ថា ​ចិន​គំរាម​ធ្វើ​សង្គ្រាម​បើខ្លួន​​ខូង​យក​ប្រេង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សមភាគី​ចិន​ប្រធានាធិបតី ស៊ី ជិនពីង បាន​ព្រមាន​លោក​ថា នឹង​មាន​សង្គ្រាម ប្រសិន​បើ​ក្រុង​ម៉ានីល​ព្យាយាម​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​អន្តរជាតិ និង​ខូង​យក​ប្រេង​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

កូរ៉េ​ខាង​ជើង​បដិសេធ​តួនាទី​នៅ​ក្នុង​ការ​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រលើ​ពិភពលោក

កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ទាត់​ចោល​ទាំង​កំហឹង​នូវ​សេចក្ដី​រាយការណ៍​នានា​ដែល​ភ្ជាប់​របប​ឯកោ​មួយ​នេះទៅ​នឹង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​​ក្លាយ​ជា​ចំណាប់​ខ្មាំង

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ