អាមេរិកព្រមានដាក់ទណ្ឌកម្មប្រទេសដែលគាំទ្រកូរ៉េខាងជើង​

មន្ត្រីទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ​ លោកស្រី Nikki Haley ថ្លែងថា ប្រសិនជាប្រទេសណាមួយគាំទ្រកូរ៉េខាងជើងគឺបង្ហាញថា ប្រទេសនោះគាំទ្រឲ្យមានភាពគ្រោះថ្នាក់នៅក្នុងតំបន់ ហើយអាចនឹងត្រូវទទួលទណ្ឌកម្មផង។

មេដឹកនាំ​អាមេរិកនិងតួកគី​ជួបគ្នាបានផលល្អច្រើនក្នុងការបន្ថយភាពតានតឹង

ប្រធានាធិបតីតួកគី លោក​ Tayyip Erdogan ថ្លែងប្រាប់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារម្សិលមិញថា ប្រទេសរបស់លោក​ មិនអាចទទួលយកបានចំពោះការវាយប្រហាររបស់ពលរដ្ឋស៊ីរីនៅតំបន់ឃឺតបានទេ។​

កូរ៉េខាងត្បូងថ្លែងថាបណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវចាប់ផ្តើមឡើងវិញ

ក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរថ្លែងនៅថ្ងៃពុធនេះថា មូលដ្ឋាននៃការទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែរក្សាទុក ហើយត្រូវបើកចំហការជជែកគ្នាឡើងវិញ ខណៈប្រធានាធិបតីថ្មីលោក​ Moon Jae-in កំពុងស្វែងរកគោលនយោបាយសម្រុះសម្រួលជាមួយកូរ៉េខាងជើង។

ភ្លើងឆេះព្រលានយន្តហោះនៅសិង្ហបុរីប៉ះពាល់ដល់ជើងហោះហើរជាង៤០

អ្នកគ្រប់គ្រងព្រលានយន្តហោះនៅតំបន់ Changi របស់សិង្ហបុរីបានឲ្យដឹងថា ភ្លើងបានឆេះកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នាំឲ្យប៉ះពាល់ដល់ដំណើរហោះហើរប្រមាណ៤០។​

កិច្ចចរចាសន្តិភាពនៅស៊ីរីចាប់ផ្តើមឡើងវិញនៅសឺណែវ

ការចរចាជាថ្មីទៀត លើបញ្ហានៅស៊ីរី ចាប់ផ្តើមឡើងវិញនៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុងសឺណែវ ជាការជំរុញចុងក្រោយរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះនៅស៊ីរីដែលអូសបន្លាយ៦ឆ្នាំមកនេះ ហើយបានបណ្តាលឲ្យមនុស្សជាង ៣២០ ០០០នាក់ស្លាប់។​

អ្នកជំនាញសង្ស័យកូរ៉េខាងជើងជាអ្នកចួលលួចទិន្នន័យតាមអ៊ិនធើណែត​

អ្នកជំនាញបច្ចេកវិទ្យាខាងសុវត្ថិភាពប្រព័ន្ធអ៊ិនធើណែត ដាក់ការសង្ស័យថា កូរ៉េខាងជើង ជាអ្នកពាក់ព័ន្ធក្នុងចួលលួចទិន្នន័យ និង ការរំខាន​ដល់ប្រព័ន្ធអ៊ិនធើណែតលើពិភពលោក។​

អ្នកព័ត៌មានធ្លាប់ទទួលបានពាន់រង្វាន់នៅម៉ិចស៊ិករងការបាញ់សម្លាប់​

អ្នកព័ត៌មានដែលធ្លាប់ទទួលបានពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិ លោក​ Javier Valdez ជាជនជាតិម៉ិចស៊ិកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅភាគពាយព្យនៃរដ្ឋ Sinaloa។​

ស្ត្រីឆ្នើមអ្នកបើកយន្តហោះដំបូងគេនៅប៉ាគីស្ថានទទួលមរណភាព

លោកស្រី Shukriya Khanum គឺជាស្ត្រីដែលទទួលបានសិទ្ធិអនុញ្ញាតិឲ្យបើកយន្តហោះ ក្នុងវិស័យពាណិជ្ជកម្មមុនគេ នៅក្នុងប្រទេសប៉ាគីស្ថានបានទទួលមរណភាពដោយសារជំងឺមហារីកក្នុងអាយុ៨២ឆ្នាំនៅក្នុងទីក្រុង Lahore។​

ត្រាំចែករំលែកព័ត៌មានសំខាន់​អំពីពួកISទៅអ្នកការទូតរុស្ស៊ី​

ប្រធានាធិបតីអាមេរិកលោកដូណល ត្រាំ បានបង្ហាញពីព័ត៌មានសំខាន់ទាក់ទងក្រុមភេរវកម្មដែលគេស្គាល់ថា កំពុងធ្វើឲ្យពិភពលោកថ្កោលទោស និងភ័យខ្លាចគឺពួកISទៅ រដ្ឋមន្ត្រីការបរទេស និង បេសកជនពិសេសរបស់រុស្ស៊ី។​

UN ថ្កោលទោសកូរ៉េខាងជើងករណីបាញ់​សាកល្បងមីស៊ីល​

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសកូរ៉េខាងជើង ចំពោះការបាញ់មីស៊ីលថ្មីៗនេះ ហើយព្រមានថា នឹងមានការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ