សាលាឧទ្ធរណ៍អាមេរិកពិនិត្យឡើងវិញ​ករណីតុលាការជាន់ទាបប្រឆាំងបញ្ជារបស់ត្រាំ ​

សាលាឧទ្ធរណ៍សហព័ន្ធអាមេរិក បានបើកសវនាការនៅថ្ងៃចន្ទនេះ ករណីលោកត្រាំចេញបំរាមបណ្ណោះអាសន្ន​ហាមពលរដ្ឋមកពីប្រទេសកាន់សាសនាឥស្លាម​ចំនួន​៦ប្រទេសមិនឲ្យចូលដែនដីអាមេរិក ក្រោមហេតុផលថា ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់។​

សមាជិកសភាហ្វីលីពីន​កំពុងពិចារណាបោះឆ្នោតដកតំណែងលោក​ Duterte

សមាជិកសភាហ្វីលីពីននៅថ្ងៃចន្ទនេះ បានពិភាក្សាគ្នាចំពោះពាក្យបណ្តឹងស្នើឲ្យមានការបោះឆ្នោតដកតំណែងលោក ឌូទើតេ ដោយចោទថា លោកកំពុងធ្វើសកម្មភាពក្បត់ជាតិ ក្នុងការបង្ហាញជំហរទន់ជ្រាយជាមួយចិន និង រងការចោទថា មានរំលោភអំណាចក្នុងពេលធ្វើយុទ្ធនាការប្រឆាំងគ្រឿងញៀន។​

នាវាចម្បាំងមកពីប្រទេស២០ជួបប្រជុំគ្នានៅសិង្ហបុរីនៅថ្ងៃនេះ​

នាវាចម្បាំងមកពីប្រទេសចំនួន​២០លើពិភពលោក បានប្រមូលផ្តុំគ្នានៅមូលដ្ឋានទ័ពជើងទឹក Changi របស់សិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះ ជាថ្ងៃដែលសិង្ហបុរីរៀបចំការជួបប្រជុំកម្លាំងកងទ័ពជើងទឹកជាលើកដំបូង ហើយត្រូវអ្នកតាមដានហៅថា នយោបាយការទូតផ្នែកកងទ័ពជើងទឹក។

តារាកំប្លែងល្បីឈ្មោះរបស់តៃវ៉ាន់ទទួលមរណភាពនៅព្រឹកនេះ​

តារាកំប្លែងដែលល្បីឈ្មោះនៅក្នុងដែនដី​តៃវ៉ាន់ Chu Ke-liang បានទទួលមរណភាពព្រឹកព្រលឹមថ្ងៃចន្ទនេះ ក្នុងអាយុ៧០ឆ្នាំ។

អាមេរិកនិងជប៉ុន​ស្នើ UN បើកការប្រជុំបន្ទាន់ករណីកូរ៉េខាងជើង​បាញ់មីស៊ីល

សហរដ្ឋអាមេរិក និង ជប៉ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកការប្រជុំជាបន្ទាន់មួយ ដើម្បីជជែកករណីកូរ៉េខាងជើងបានបាញ់អាវុធមីស៊ីលជាថ្មីទៀត ដែលជាផ្នែកមួយនៃការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។​

ចិន​អំពាវ​នាវ​ឲ្យ​ប្រកាន់​ភាព​អត់​ធ្មត់​ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ទៀត

ប្រទេស​ចិន​ នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ឲ្យ​មាន​ភាព​អត់​ធ្មត់ និង​កុំ​ឲ្យ​ភាគី​ណា​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​ភាព​តាន​តឹង​កាន់​តែ​អាក្រក់​នោះ​ឡើយ ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​នេះ រំលោភ​ទៅ​នឹង​ការ​អំពាវ​នាវ​ឲ្យ​រំសាយ​កម្មវិធី​អាវុធ​របស់​ប្រទេស​នេះ

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​ទៀត​ក្រោយ​មេដឹកនាំ​ថ្មី​កូរ៉េ​ខាង​ត្បូង​ឡើង​កាន់​តំណែង

យោធា​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​ហោះ​បាន​ចម្ងាយ ៧០០​គីឡូម៉ែត្រ ដែល​ការ​បាញ់​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​ថ្មី​ចូល​កាន់​តំណែង​នៅ​កូរ៉េ​ខាង​ត្បូង ជាមួយ​ការ​សន្យា​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុង​ព្យុងយ៉ាង

លោក ត្រាំ សន្យា​តែង​តាំង​មេ​ FBI ថ្មី​ឆាប់ៗ​នេះ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​តែង​តាំង​មេ FBI ថ្មី​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​លោក​បាន​បង្ក​ឲ្យ​មាន​កំសួល​នយោបាយ ក្រោយ​ការ​បណ្ដេញ​លោក James Comey ចេញ​ពី​តំណែង ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​សម​គំនិត​គ្នា​រវាង​រុស្ស៊ី និង​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក ត្រាំ

ផ្ទុះគ្រាប់នៅកណ្តាលទីក្រុងរ៉ូមតែមិនមានអ្នកគ្រោះថ្នាក់ទេ

ផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងរ៉ូមនៃប្រទេសអ៊ីតតាលីនៅថ្ងៃនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសនេះ បញ្ជាក់ថា មិនបានបណ្តាលឲ្យមានអ្នកស្លាប់ ឬ រងរបួសនោះទេ។​

នគរបាលមីយ៉ាន់ម៉ាឃាត់ខ្លួន​អ្នកជាតិនិយមបន្ទាប់ពីប៉ះទង្គិចជាមួយអ្នកកាន់សាសនាមូស្លីម

នគរបាលមីយ៉ាន់ម៉ា បានចេញដីកាឃាត់ខ្លួន អ្នកជាតិនិយមកាន់សាសនាព្រះពុទ្ធចំនួន៧នាក់ ពីបទពាក់ព័ន្ធញុះញង់ឲ្យមានអំពើហិង្សាក្រោយពេលមានការប៉ះទង្គិចជាមួយអ្នកាន់សាសនាឥស្លាមមូលដ្ឋាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ