លោក ត្រាំ ថ្លែង​ថា​នឹង​មាន​កិត្តិយស​បើ​បាន​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​មាន​កិត្តិយស ​បើ​បាន​ជួប​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន នៅ​ក្រោម​ស្ថានភាព​ត្រឹម​ត្រូវ ដោយ​បាន​គំរាម​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​របប​នេះ។

ជប៉ុនបញ្ចេញនាវាចម្បាំងធំបំផុតចូលរួមជាមួយនាវាអាមេរិក​​

ជប៉ុនបានបង្ហាញនាវាចម្បាំងធំបំផុតចូលរួមជាមួយក្បួន​នាវាអាមេរិក​ ​ ដែលនេះជាលើកដំបូងហើយ ចាប់តាំងពីការអនុម័តច្បាប់យោធាដែលចម្រូងចម្រាស់កាលពីឆ្នាំ ២០១៥មក។​

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងទៅអាមេរិកតាមការអញ្ជើញរបស់ត្រាំ

នាយករដ្ឋមន្ត្រីរបស់សិង្ហបុរីលោក Lee Hsien Loong ទទួលយកការអញ្ជើញរបស់លោកដូណល ត្រាំ នឹងទៅបំពេញទស្សនកិច្ចនៅសេតវិមាននៅក្នុងឆ្នាំនេះ។​

នាវាចម្បាំងមកពីប្រទេស ២០ នឹងប្រមូលផ្តុំនៅសិង្ហបុរីនៅពាក់កណ្តាលខែនេះ​

នាវាចម្បាំងមកពីប្រទេសចំនួន​២០ ក្នុងនោះរួមទាំងប្រទេសមហាអំណាចផង នឹង ជួបជុំគ្នានៅក្នុងដែនទឹកនៃប្រទេសសិង្ហបុរីនៅថ្ងៃទី១៥ខែឧសភាខាងមុខនេះ ដើម្បីអបអរសាទរថ្ងៃខួប៥០ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹករបស់ប្រទេសសិង្ហបុរី។​

អ្នកដំណើរតាមយន្តហោះពីរុស្ស៊ីទៅថៃ២០នាក់រងរបួសធ្ងន់​

មន្ត្រីការទូតរបស់រុស្ស៊ីប្រចាំនៅទីក្រុងបាងកកថ្លែងថា អ្នកធ្វើដំណើរតាមយន្តហោះពីទីក្រុងមូស្គូទៅបាងកក ចំនួន​២០នាក់បានរងរបួសធ្ងន់ ដោយសារយន្តដឹកអ្នកដំណើររបស់រុស្ស៊ីនោះ បានបុកជាមួយស្រទាប់ខ្យល់នៅតំបន់ដែលមានសម្ពាធទាប។​

ប្រជាប្រិយលោក​ Macron កាន់តែកើនឡើងជាងលោកស្រី Le Pen

ការស្ទង់មតិបង្ហាញថា លោក Emmanuel Macron បេក្ខជនប្រធានាធិបតីរបស់បារាំង ជាអ្នកនយោបាយនិយមកណ្តាល កាន់តែមានប្រជាប្រិយភាពកើនឡើងជាង គូប្រជែងរបស់លោកផ្សេងៗទៀត ខណៈការបោះឆ្នោត​កាន់តែខិតជិតចូលមកដល់។​

កម្លាំងប្រដាប់អាវុធរបស់បារាំងសម្លាប់ពួកឧទ្ទាមនៅក្នុងព្រៃម៉ាលី

បារាំងបាននិយាយថា កម្លាំងរបស់ខ្លួននៅអាហ្រ្វិកភាគខាងលិចបាន សម្លាប់ និង ចាប់ខ្លួនពួកឧទ្ទាមនៅក្នុងព្រៃនៅក្នុងប្រទេសម៉ាលីនៅជាប់ព្រំដែនជាមួយ​ប្រទេស Burkina Faso។​

លោក ត្រាំ ប្រារព្ធ​ខួប​១០០​ថ្ងៃ ខណៈ​​រំលង​ចោល​កម្មវិធី​ជួប​ជុំ​ជាមួយ​សារព័ត៌មាន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រា ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ថ្ងៃ​នេះ ដើម្បី​អបសាទរ​ការកាន់​តំណែង​គ្រប់ ១០០​ថ្ងៃ​នៅ​ឯ​សេតវិមាន ដោយ​មាន​ការ​ស្រែក​អបអរ​ពី​អ្នក​គាំ​ទ្រ​​នៅ​ឯ​ពិធី​ជួប​ជុំ​មួយ​មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដោយ​បាន​​លោក​បាន​កោត​សរសើរ​ពី​ជោគ​ជ័យ​ដំបូង ផ្ទុយ​ទៅ​នឹង​អ្នក​រិះគន់​លោក​

សេតវិមាន​ថា លោក ត្រាំ អញ្ចើញ​មេដឹកនាំ​ហ្វីលីពីន​ទៅ​ទស្សន​កិច្ច​នៅ​អាមេរិក

សេតវិមាន​អាមេរិក បាន​និយាយ​ថា ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អញ្ចើញ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ ឲ្យ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក នៅ​អំឡុង​ពេល​ជជែក​គ្នា​តាម​ទូរស័ព្ទ ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង

ជំនួប​កំពូល​​អាស៊ាន​បញ្ចប់​ទៅ​ជាមួយ​ជំហរ​មិន​ច្បាស់​លាស់​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ក្រុម​មេដឹកនាំ​អាស៊ី​អាគ្នេយ៍ បាន​បិទ​បញ្ចប់​ជំនួប​កំពូល​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​គ្មាន​ចំណុច​ឯកភាព​ណា​មួយ​ទៅ​លើ​របៀប​ដោះ​ស្រាយ​បញ្ហា​ជាមួយ​នឹង​ក្រុង​ប៉េកាំង​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ឡើយ ដែល​ជា​បញ្ហា​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​តំបន់ ខណៈ​ដែល​មិន​មាន​ភាព​ច្បាស់​លាស់​ផង​ដែរ​អំពី​ទំនាក់​ទំនង​ជាមួយ​អាមេរិក

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ