មេដឹកនាំ​ហ្វីលីពីន​ថា អាមេរិក​មិន​គួរ​ប្រលែង​លេង​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​បង្ហាញ​ភាព​អត់​ធ្មត់ ក្រោយ​ពី​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​របស់​កូរ៉េ​ខាង​ជើង និង​ជំរុញ​កុំ​ឲ្យ​ប្រលែង​លេង​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដែល​ចង់​បញ្ចប់​ពិភព​លោក

អាមេរិក​ចង់​ឲ្យ​កូរ៉េ​បង់​ប្រាក់​ថ្លៃ​ខែល​ការពារ​មីស៊ីល តែ​មន្ត្រី​កូរ៉េ​ខាងត្បូង​ថា មិន​អាច​ទៅ​រួច​ទេ

ទីប្រឹក្សា​ជាន់​ខ្ពស់​ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស​របស់​បេក្ខជន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សំណើ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​ក្រុង​សេអ៊ូល​បង់​ប្រាក់​សម្រាប់​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក​នោះ នឹង​ក្លាយ​ទៅ​ជា​ជម្រើស​ដែល​មិន​អាច​ទៅ​រួច

អាស៊ាន​លើក​ឡើង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ខណៈ​ក្រុង​ប៉េកាំង​ព្យាយាម​បញ្ចុះ​បញ្ចូល

បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ផ្លាស់​ប្ដូរ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែលគេ​គ្រោង​ប្រកាស​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ថ្ងៃ​នេះ ដើម្បី​លើក​ឡើង​ពី​បញ្ហា​យោធាភាវូបនីយកម្ម និង​ការ​សាង​សង់​សំណង់​នៅ​លើ​កោះ​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

កំណើន​សេដ្ឋកិច្ច​អាមេរិក​មាន​ល្បឿន​យឺត​បំផុត​ក្រោយ​លោក ត្រាំ ឡើងកាន់​តំណែង

កំណើន​សេដ្ឋកិច្ច​អាមេរិក​​នៅ​ត្រី​មាស​ទី១​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដែលបង្ហាញ​ពី​ការ​ខក​ចិត្ត​មួយ​ចំពោះ​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ទើប​តែ​កាន់​តំណែង​បាន ១០០​ថ្ងៃ

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ថ្មី​ទៀត​ជា​ការ​តប​ត​នឹង​សម្ពាធ​ពី​ពិភព​លោក

យោធា​អាមេរិក និង​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​បាលីស្ទីក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នោះ​គឺ​ជា​ការ​តប​ត​របស់​ក្រុង​ព្យុងយ៉ាង ទៅ​នឹង​សម្ពាធ​កាន់​​តែ​តឹង​តែង​ពី​អាមេរិក និង​សម្ព័ន្ធ​មិត្ត​​ដ៏​ធំ​របស់​ខ្លួន គឺ​ប្រទេស​ចិន

វៀតណាមកាត់ទោសប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀន៨នាក់​

តុលាការវៀតណាមបានកាត់ទោសប្រហារជីវិតមនុស្សចំនួន​៨នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន ចំនួន​៣០០គីឡូក្រាមឆ្លងដែនពីវៀតណាមទៅកាន់ប្រទេសចិន ដែលលាក់បន្លំក្នុងកេសផ្ទុកឧស្ម័ន។

ទាហានល្បាតរបស់ថៃ៦នាក់ស្លាប់ដោយការវាយប្រហារនៅភាគខាងត្បូង

ទាហានថៃចំនួន៦នាក់នៅភាគខាងត្បូងបានស្លាប់ នៅក្នុងហេតុការណ៍នៃការវាយប្រហារមួយដោយគ្រាប់បែក លើរថយន្តរបស់ទាហាន ហើយករណីនេះត្រូវបានគេចោទថា ជាការបង្កឡើងដោយពួកបះពោរផ្តាច់ខ្លួនកាន់សាសនាឥស្លាម។

លោក ត្រាំ សរសើរមេដឹកនាំចិន​ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើង

ប្រធានាធិបតីអាមេរិក លោក ត្រាំ បានថ្លែងកោតសរសើរដល់មេដឹកនាំចិនលោក​ ស៊ី ជីនពីង ថាធ្លាប់មានស្នាដៃល្អ ក្នុងការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង ហើយបានហៅលោកស៊ីថា «ជាបុរសល្អណាស់ » ដែលស្រលាញ់ប្រទេសរបស់លោក។​

យុវជនបារាំងផ្ទុះការតវ៉ាប្រឆាំងបេក្ខជនប្រធានាធិបតី Macron និង Le Pen

យុវជនបារាំងជាច្រើនបានប្រមូលផ្តុំនៅក្រុង Rennes និង ក្រុងផ្សេងៗទៀត គឺពួកគេបានជួបជុំគ្នា ហើយខ្លះទៀតក៏បិទសាលារៀន ដើម្បីតវ៉ាប្រឆាំងបេក្ខប្រធានាធិបតីបារាំងទាំងពីរគឺលោក​ Macron និង លោកស្រី Le Pen។​

ជប៉ុននិងរុស្ស៊ីអំពាវនាវឲ្យមានការចរចាករណីកូរ៉េខាងជើង​

មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងឱកាសជួបជាមួយមេដឹកនាំជប៉ុន​លោកហ្ស៊ីនហ្សួអាបេ បានអំពាវនាវឲ្យមានការចរចាគ្នាជាមួយកូរ៉េខាងជើង ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើតមាននៅក្នុងឧបទ្វីបកូរ៉េបង្កការគំរាមកំហែង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ