ម៉ាឡេស៊ីចាត់វិធានការប្រឆាំងម្ចាស់ WhatsApp នានាដែលផ្សាយព័ត៌មានមិនពិត

រដ្ឋអំណាចរបស់ម៉ាឡេស៊ី ប្រកាសត្រៀមចាត់វិធានការតាមផ្លូវច្បាប់​លើអ្នកគ្រប់គ្រង ឬ ម្ចាស់ WhatsApp ទាំងឡាយណា ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗនាំឲ្យអ្នកដែលទទួលបានមានការយល់ច្រឡំ។

ក្រុមជួយសង្គ្រោះនេប៉ាល់រកឃើញនិស្សិតតៃវ៉ាន់បាត់ក្នុងព្រៃរយៈពេល៤៧ថ្ងៃ

ក្រុមជួយសង្គ្រោះរបស់នេប៉ាល់​ បានរកឃើញយុវជនជានិស្សិតជនជាតិតៃវ៉ាន់អាយ២១ឆ្នាំនៅមានជីវិតក្រោយពេលវង្វេងក្នុងព្រៃនៃភ្នំហិមាឡៃរយៈពេល៤៧ថ្ងៃ ចំណែកមិត្តស្រីរបស់លោកបានស្លាប់។

យុទ្ធនាការឃោសនារបស់ Macron មានការវាយប្រហារតាមអ៊ិនធើណែត

បេជក្ខជនប្រធានាធិបតីបារាំងលោក​ Emmmanuel Macron ឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ក្រុមការងារឃោសរបស់លោកត្រូវបានបញ្ជាក់ថា មានការវាយប្រហារតាមអ៊ិនធើណែតចំនួន​៥ដង គឺមានសកម្មភាពតាំងពីខែមករាមក ប៉ុន្តែថាមិនបានធ្វើឲ្យប៉ះពាល់ដល់ឯកសារនានានោះទេ។​

ឥណ្ឌាផ្អាកការប្រើប្រាស់បណ្តាញសង្គម​នៅដែនដីកាស្មៀរ

អាជ្ញាធរឥណ្ឌា ហាមឃាត់ពលរដ្ឋមួយផ្នែកនៅលើដែនដីកាស្មៀរដែលខ្លួនគ្រប់គ្រងនោះឲ្យផ្អាកការប្រើប្រាស់បណ្តាញសង្គមរយៈពេល១ខែគឺផ្អាកការប្រើប្រាស់លើបណ្តាញសង្គមចំនួន២២ ក្នុងនោះរួមទាំង Facebook Twitter និង​ WhatsApp។​

អាមេរិកប្តេជ្ញាបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចាករណីអាវុធនុយក្លេអ៊ែ

សហរដ្ឋអាមេរិកប្តេជ្ញា កាលពីថ្ងៃពុធម្សិលមិញថា នឹងដាក់ចេញវិធានការបន្ថែមដើម្បីបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចា ដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ ប៉ុន្តែថា មិនលុតជង្គង់ ដាក់របបដឹកនាំដោយលោកគីម ជុងអ៊ុននោះទេ។​

ចិនជំរុញឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធយោធា

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ជំរុញ​កាលពីថ្ងៃពុធម្សិលមិញឲ្យអាមេរិក​ និង កូរ៉េខាងត្បូង បញ្ចប់សមយុទ្ធយោធា ដើម្បីបញ្ចប់ការគំរាមកំហែងកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយធ្វើឲ្យមានភាពស្ងប់ស្ងាត់នៅឧបទ្វីបកូរ៉េទាំងមូល។​

លោកថ្លែងថា ទីក្រុងព្យុងយ៉ាងនៅតែបន្តសាកល្បងអាវុធនុយក្លេអ៊ែ គឺបញ្ជាក់ច្បាស់ណាស់ថា បំពានដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប៉ុន្តែថា ការធ្វើសកម្មភាពហ្វឹកហាត់នៅជុំវិញឧបទ្វីបកូរ៉េមិនមែនជាផ្នែកមួយដែលជំរុញឲ្យមានដំណោះស្រាយនោះទេ។​នេះបើតាមទីភ្នាក់ងារព័ត៌មានAFP។​

របប​សឹក​ថៃ​​អនុញ្ញាត​ឲ្យ​តម្រួត​ថៃ​ស្ដាប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ

ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​តម្រួត​ថៃ​លួច​ស្ដាប់​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​​នៅ​ក្រោម​លក្ខខណ្ឌ​ជាក់​លាក់​នោះ ត្រូវ​បាន​គណៈ​រដ្ឋ​មន្ត្រី​ថៃ​អនុម័ត​នៅ​ថ្ងៃ​នេះ។ នេះដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន​ដាក់​ឲ្យ​ដំណើរការ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ដែល​ផលិត​ឡើង​ក្នុង​ស្រុក

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុង​ស្រុក​ជា​លើក​ដំបូង ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​កែប្រែ​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ទៅ​ជា​កម្លាំង​មាន​សមត្ថភាព​ប្រយុទ្ធ​នៅ​លើ​សមុទ្រ។

សេតវិមាន​ហៅ​ព្រឹទ្ធ​សភា​ទាំង​មូល​ទៅ​ស្ដាប់​ព័ត៌មាន​ស្ដី​ពី​កូរ៉េ​ខាង​ជើង​

ព្រឹទ្ធ​សភា​អាមេរិក​ទាំង​មូល ត្រូវ​បាន​គេ​កោះ​ប្រជុំ​នៅ​ឯ​សេតវិមាន ដើម្បី​បាន​ជ្រាប​អំពី​ព័ត៌មាន​ស្ដី​ពី​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន BBC ដែល​មើល​ថា វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ខុស​ពី​សព្វ​មួយ​ដង។

ក្រុម​ហ៊ែកឃ័រ​រុស្ស៊ី​ដាក់​គោលដៅ​វាយ​លុក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​លោក​ ម៉ាក្រុន

ក្រុម​ស្រាវជ្រាវ​សុវត្ថិភាព​ប្រព័ន្ធ​កុំព្យូទ័រ បាន​ឲ្យដឹង​ថា យុទ្ធនាការ​ឃោសនា​នយោបាយ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង លោក អ៊ីម៉ានុយអ៊ែល ម៉ាក្រុន ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​លុក​ពី​សំណាក់​ក្រុម​ចោរ​អ៊ីនថឹណិត​រុស្ស៊ី​កាល​ពី​ខែ​មុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ