IS អះអាងថាពួកគេជាអ្នកវាយប្រហារសម្លាប់នគរបាលនៅបារាំង

ក្រុមរដ្ឋឥស្លាម ​IS អះអាងថា ពួកគេជារៀបចំបើកការវាយប្រហារនៅ Champs Elysees ដែលបណ្តាលឲ្យនគរបាលស្លាប់ និង របួសកាលពីម្សិលមិញ គឺហេតុការណ៍នេះកើតឡើងមុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសនេះត្រូវចាប់ផ្តើម។​

ក្រុមហ៊ុនចិននិងអ៊ីរ៉ង់ចុះហត្ថលេខាលើកដំបូងលើការរៀបចំរោងចក្រនុយក្លេអ៊ែឡើងវិញ

ក្រុមហ៊ុនរបស់ចិននិងអ៊ីរ៉ង់ នឹងចុះហត្ថលេខាជាលក្ខណៈពាណិជ្ជកម្មលើកដំបូងនៅចុងសប្តាហ៍នេះ ក្នុងការរៀបចំរោងចក្រថាមពលនុយក្លេអ៊ែឲ្យអ៊ីរ៉ង់ឡើងវិញ ដែលជាផ្នែកមួយទាក់ទង់កម្មវិធីថាមពលនុយក្លេអ៊ែជាអន្តរជាតិកាលពីឆ្នាំ២០១៥។

អាមេរិកចោទអ៊ីរ៉ង់ថាកំពុងបង្កគ្រោះថ្នាក់ឲ្យមានការភ័យខ្លាច

រដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក Rex Tillerson បានចោទអ៊ីរង់ថា បានធ្វើសកម្មភាពបង្កជម្លោះបណ្តាលឲ្យមានការភ័យខ្លាច បំផ្លាញស្ថិរភាពនៅមជ្ឈឹមបូព៌ា និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

អូស្ត្រាលីរឹតបន្តឹងលក្ខខណ្ឌសុំសិទ្ធិជាពលរដ្ឋ

រដ្ឋាភិបាលអូស្ត្រាលី នឹងកែសម្រួលលក្ខខណ្ឌកាន់តែងលំបាក ចំពោះអ្នកចំណាកស្រុកពីប្រទេសផ្សេងៗសុំសិទ្ធិជាប្រជាពលរដ្ឋនៃប្រទេសនេះ។

ចិនកំពុងបង្ក្រាបអ្នកដែល Live រូបអាសអាភាសតាមអ៊ិនធើណែត

រដ្ឋអំណាចចិនកំពុងតែធ្វើយុទ្ធនាការបង្ក្រាបលើ អ្នកផ្សព្វផ្សាយ ឬ Live រូបភាព និង វិឌីអូអាសអាភាស តាមប្រព័ន្ធអ៊ិនធើណែត ដើម្បីទាក់ទាញអ្នកចូលមើលច្រើន ហើយទទួលបានផលចំណេញពីប្រព័ន្ធអ៊ិនធើណែតនោះ។​

ធនាគាររបស់ក្រិចរងការវាយប្រហារដោយគ្រាប់បែក

ធនាគាររបស់ក្រិចមួយឈ្មោះ​ Eurobank ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងអាតែន ត្រូវបានវាយប្រហារដោយគ្រាប់បែក​បំផ្លាញកាលពីយប់ថ្ងៃពុធម្សិលមិញ។​

កូរ៉េខាងជើងប្រាប់អាមេរិកកុំឲ្យរញ៉េរញ៉ៃពេក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ថ្លែងថា អាមេរិក​កំពុងស្វែងរកមធ្យោបាយក្នុងការដាក់សម្ពាធ លើកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ ខណៈបណ្តាញព័ត៌មានរដ្ឋកូរ៉េខាងជើងព្រមានថា នឹងឆ្លើយតបដោយបច្ចេកទេសអាវុធវិញយ៉ាងខ្លាំងក្លា ហើយព្រមានអាមេរិកថា កុំបង្កភាពរញ៉េរញ៉ៃពេក។​

រដ្ឋមន្ត្រីការបរទេសអាមេរិក​ទស្សនកិច្ចព្រះវិហារឥស្លាមធំបំផុតលើពិភពលោកក្នុងប្រទេសឥណ្ឌូនេស៊ី

អនុប្រធានាធិបតីអាមេរិកលោក​ Mike Pence នឹងធ្វើដំណើរទស្សនកិច្ចនៅព្រះវិហារឥស្លាមដែលធំជាងគេនៅលើពិភពលោក​ស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាកាយវិការបង្ហាញថា រដ្ឋការរបស់លោកត្រាំ កាន់បន្ថយការរើសអើងលើអ្នកកាន់សាសនាឥស្លាម។​

ការបំផ្ទុះគ្រាប់បែកនិងបាញ់កាំភ្លើងនៅខាងត្បូងប្រទេសថៃស្លាប់មនុស្ស២នាក់​

ការវាយប្រហារពីមនុស្សមួយក្រុមតាមរយៈការបំផ្ទុះគ្រាប់បែក និង បាញ់ប្រហារដោយកាំភ្លើងនៅភាគខាងត្បូងនៃប្រទេសថៃ កាលពីយប់ថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យមនុស្ស២ស្លាប់និង៣នាក់ផ្សេងទៀត​រងរបួស។​

រថយន្តក្រុងក្រឡាប់នៅឥណ្ឌាស្លាប់អ្នកដំណើរអស់៤៤នាក់​

រថយន្តក្រុងមួយបានរអិលពីផ្លូវនៅតាមជើងភ្នំ ហើយធ្លាក់ទៅក្នុងជ្រោះជ្រៅមួយ នៅតំបន់ Himalayan ភាគខាងជើងនៃប្រទេសឥណ្ឌា បានបណ្តាលឲ្យស្លាប់មនុស្សអស់៤៤នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ