ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ព្រមាន​កូរ៉េ​ខាងជើង​អំពីការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ

កាសែត​ចិន បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ជើង​គួរ​តែ​ផ្អាក​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល ដើម្បី​សន្តិសុខ​របស់​ខ្លួន ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ហាញ​ជំហរ​ច្បាស់​ថា អាមេរិក​មិន​មាន​មាន​គម្រោង​សន្តិសហវិជ្ជមាន​ជាមួយ​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ។

របប​យោធា​ថៃ​ថា នឹង​មិន​លុប​ចោល​ការ​រឹត​ត្បិត​នយោបាយ​ឆាប់ៗ​នោះ​ឡើយ

នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​រឹត​ត្បិត​លើ​គណបក្ស​នយោបាយ​ថៃ នឹង​ត្រូវ​ដក​ចេញ ក្រោយ​ពី​ព្រះ​រាជ​ពិធី​បូជា​សព​អតីត​​ព្រះមហាក្សត្រ ដែល​នឹង​មិន​កើត​ឡើង​មុន​ចុង​ឆ្នាំ​នេះ​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ឥណ្ឌូនេស៊ី​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ

អ្នក​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​លើ​ផ្ទៃ​មុខ​ពី​សំណាក់​បើក​បរ​ម៉ូតូ​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ការ​វាយ​ប្រហារ​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​អំពើ​ពុក​រលួយទឹក​ប្រាក់ ១៧០​លាន​​ដុល្លារ ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​អ្នក​នយោបាយ​ជាន់​ខ្ពស់។

យោធា​ហ្វីលីពីន​ប៉ះ​ទង្គិច​គ្នា​នឹង​ពួក​ឧទ្ទាម​នៅ​កោះ​ទេសចរណ៍​ស្លាប់​៨នាក់

អាជ្ញាធរ​ហ្វីលីពីន និយាយ​ថា មនុស្ស ៨​នាក់ មាន​ទាំង​ជន​សង្ស័យ​ជា​​ពួក​ឧទ្ទាម​អាប៊ូសាយ៉ាហ្វ ៥​នាក់​ និង​មន្ត្រី​ ៣​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នានា​ជាមួយ​ក្រុម​ចាប់​ជំរិត នៅ​លើ​កោះ​​លម្ហែ​កាយ​​បូហូល។

អនុ​រដ្ឋ​​មន្ត្រី​ម៉ាឡេស៊ី​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​លើ​ការ​ផ្ទេរ​លុយ​ជួយ​ដល់​កូរ៉េ​ខាង​ជើង

អនុ​រដ្ឋ​មន្ត្រី​​សន្តិសុខ​ជាតិ​ម៉ាឡេស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​លោក​គួរ​តែ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ផ្ទេរ​មូលនិធិ​ទៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ប្រធាន​ក្រុមហ៊ុន​ធំ​មួយ​របស់​ម៉ាឡេស៊ី បាន​ផ្ដល់​លុយ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ទៅ​ក្រុង​ព្យុងយ៉ាង។

កូរ៉េ​ខាង​ត្បូង​ព្រមាន​ថា កូរ៉េ​ខាង​ជើង​អាច​កាន់​គឃ្លើន​ថែម​ទៀត

ប្រធានាធិបតី​ស្ដី​ទី​របស់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ បាន​ព្រមាន​អំពី​ទង្វើ​បង្ក​ហេតុ​កាន់​តែ​ខ្លាំង​ថែម​ទៀត​បង្ក​ឡើង​ដោយ​កូរ៉េ​ខាង​ជើង ខណៈ​ដែល​ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ កំពុង​កើន​ឡើង​ខ្លាំង ជុំ​វិញ​ក្ដី​បារម្ភ​ថា កូរ៉េ​ខាង​ជើង​អាច​សាក​ល្បង​សព្វាវុធ​របស់​ខ្លួន​ជា​ថ្មី​ទៀត​នា​ពេល​ខាង​មុខ​នេះ។

ជនជាតិម៉ាឡេស៊ីម្នាក់ជាប់ពន្ធនាគារ៧ឆ្នាំព្រោះអនុញ្ញាតឲ្យភេរវកម្មប្រើ​គណនេយ្យធនាគារ

អ្នកបច្ចេកទេសប្រចាំនៅរោងចក្រផលិតដែកមួយនៅម៉ាឡេស៊ីត្រូវតុលាការជាន់ខ្ពស់នៃប្រទេសនេះសម្រេចឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយសារមូលហេតុអនុញ្ញាតឲ្យមានការប្រើប្រាស់គណនេយ្យធនាគារផ្ទាល់ខ្លួនសម្រាប់ពួកក្រុមភេរវកម្មផ្ទេរលុយ។

កូរ៉េខាងជើងប្តេជ្ញាវាយបណ្តេញនាវាចម្បាំងរបស់អាមេរិកចេញពិឧបទ្វីបកូរ៉េ

កូរ៉េខាងជើង​បានថ្កោលទោស ចំពោះទីក្រុងវ៉ាស៊ីនតោនដែលបានដាក់ពង្រាយក្រុមនាវាចម្បាំងរបស់អាមេរិក​ នៅក្នុងឧបទ្វីបកូរ៉េ ហើយបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនត្រៀមរួចរាល់ហើយសម្រាប់ការធ្វើសង្គ្រាមដែលកាន់តែបង្កភាពតានតឹងបន្ថែមទៀត។​

អាមេរិកវាយបំផ្លាញមូលដ្ឋានទ័ពអាកាសទី៥របស់ស៊ីរី

មេបញ្ជាការនៅមន្ទីរប៉ង់តាហ្គោនជាទីបញ្ជាការដ្ឋានកងទ័ពអាមេរិកលោក​ Jim Mattis បានថ្លែងនៅថ្ងៃចន្ទម្សិលមិញថា ទ័ពអាមេរិក​បានវាយបំផ្លាញមូលដ្ឋានទ័ពអាកាសទី៥ របស់រដ្ឋអំណាចទីក្រុងដាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា គ្រាន់តែជាការវាយព្រមានដល់ប្រធានាធិបតី Bashar al-Assad។​

ឌូទើតេ ថាឲ្យពង្រឹងការគ្រប់គ្រងកោះមានជម្លោះតែមិនឲ្យប្រឈមមុខដោយអាវុធទេ

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងនៅថ្ងៃចន្ទនេះថា លោក​បានបញ្ជាឲ្យយោធាពង្រឹងការគ្រប់គ្រងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូងដែលស្ថិតនៅជាកម្មសិទ្ធិរបស់ហ្វីលីពីន​ ហើយបញ្ជាក់ជាមួយចិនថា មិនបង្កភាពតានតឹងផ្នែកអាវុធនោះទេ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ