ចិនប្រកាសផ្តល់រង្វាន់ដល់អ្នកចូលរួមទប់ស្កាត់ចារកម្មបរទេស

រដ្ឋអំណាចចិនបើកយុទ្ធនាការប្រឆាំងចារកម្មបរទេស ដែលចាប់ផ្តើមពីថ្ងៃចន្ទនេះ ផ្តល់រង្វាន់ពី១៥០០ដុល្លារ ដល់ ៧៣ ០០០ដុល្លារ ដល់ប្រជាពលរដ្ឋណាដែលបានដឹង និងរាយការណ៍ពីចារកម្មបរទេសកំពុងប្រពុងប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេសចិន។​

UNICEF ជំរុញឲ្យមីយ៉ាន់ម៉ាដោះលែងកុមារជនជាតិរ៉ូហ៊ីងយ៉ា

មន្ត្រីតំណាងប្រទេសរបស់មូនិធិកុមារនៃអង្គការសហប្រជាជាតិ​កំពុងស្វែងរកការអន្តរាគមន៍ឲ្យមានការដោះលែងកុមារជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលចាប់ឃុំដោយយោធាមីយ៉ាន់ម៉ា។

ផ្ទុះហិង្សានៅកាស្មៀស្លាប់៦នាក់របួសជាច្រើន​

របាយការណ៍បឋមបង្ហាញថា ហិង្សានៅដែនដីកាស្មៀ នៅចំពេលបោះឆ្នោតស្ទង់មតិនៅថ្ងៃនេះ បានបណ្តាលឲ្យមានអ្នកស្លាប់៦នាក់និងរងរបួសជាច្រើននាក់ទៀត។

អាមេរិកបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះទៅជិតកូរ៉េខាងជើង

នាវាចម្បាំងរបស់អាមេរិកមានផ្ទុកយន្តហោះចម្បាំងបានបញ្ជូនទៅដល់ឧបទ្វីបកូរ៉េកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយមន្ត្រីជាន់ខ្ពស់បាននិយាយថា ប្រធានាធិបតី ដូណល ត្រាំ កំពុងស្នើឲ្យមានការយល់ព្រមពីភាគីពាក់ព័ន្ធដើម្បីដោះស្រាយភាពភ័យខ្លាចពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​

អាបេ​កោត​សរសើរ​ជំហរ​លោក ត្រាំ ជុំ​វិញ​បញ្ហា​ស៊ីរី និង​កូរ៉េ​ខាង​ជើង

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ នៅ​ថ្ងៃ​នេះ បាន​កោត​សរសើរ​ទៅ​ដល់​ “ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ”​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះ​បញ្ហា​សន្តិសុខ​ពិភពលោក និង​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធ​មិត្ត ក្រោយ​ពី​លោក និង​មេដឹកនាំ​អាមេរិក​បាន​អំពាវ​នាវ​ពីរលើក​រួច​មក​ហើយ​ទៅ​ដល់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​រយៈ​ពេល ៤​ថ្ងៃ​ចុង​ក្រោយ​មក​នេះ

កូរ៉េ​ខាង​ជើង​ចាត់​ទុក​ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ស៊ីរី​ថា ជា​ទង្វើ​ឈ្លាន​ពាន​មិន​អាច​អត់​ឱន​ឲ្យ​បាន

កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ម្សិល​មិញ​ណេះ បាន​និយាយ​ថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​អាមេរិក​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក គឺ​ជា​ទង្វើ​ឈ្លាន​ពាន​មិន​អាច​លើក​លែង​ឲ្យ​បាន ដែល​បង្ហាញ​បាន​ថា ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ

មន្ត្រី​អះ​អាង​ថា អាមេរិក​ចល័ត​កម្លាំង​ពិឃាត​សំដៅ​ទៅ​ឧប​ទ្វីប​កូរ៉េ

មន្ត្រី​អាមេរិក​ម្នាក់ បានឲ្យ​ដឹង​ថា កង​កម្លាំង​វាយ​ប្រហារ​​មួយ​ក្រុម​មក​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិក នឹង​ចល័ត​ទៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ទៅ​ជិត​នឹង​ឧប​ទ្វីប​កូរ៉េ ខណៈ​ដែល​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​កម្មវិធី​ផលិត​អាវុធ​របស់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប៉ូលិស​ឥណ្ឌូនេស៊ី​សម្លាប់​ជន​សង្ស័យ​ជា​សមាជិក​ក្រុម​ឧទ្ទាម​៦​នាក់

ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​បាញ់​មនុស្ស ៦​នាក់​ដែល​ជា​ជន​សង្ស័យ​​ជា​សមាជិក​ក្រុម​ឧទ្ទម​​នៅ​ក្នុង​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាំង​នោះ​បាន​បើក​រថយន្ត​បាញ់​ប្រហារ​ទៅ​លើ​មន្ត្រី​ប៉ូលិស​មិន​បាន​សម្រេច​នៅ​ភាគ​ខាង​កើត​កោះ​ជ្វា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បុរស​មូស្លីម​ម្នាក់​ត្រូវ​មហា​ជន​វាយ​រហូត​ដល់​ស្លាប់​ដោយសារ​ទាក់​ទង​នារី​ហិណ្ឌូ

ប៉ូលិស បាន​និយាយ​ថា បុរស​មូស្លីម​ម្នាក់ ត្រូវ​បាន​គេ​វាយ​រហូត​ដល់​ស្លាប់ ដោយសារ​តែ​ទាក់​ទង​ស្នេហា​ជាមួយ​នារី​ហិណ្ឌូ​ម្នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នេះ​គឺ​ជា​អំពើ​ហិង្សាបង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទាយាទ​ក្រុមហ៊ុន Samsung ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់ និង​ស្បថ​បំពាន​ ខណៈ​សវនការ​ចាប់​ផ្ដើម

ទាយាទ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន Samsung បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ម្សិល​មិញ សម្រាប់​ការ​ចាប់​ផ្ដើម​សវនការ​ទៅ​លើ​សំណុំ​រឿង​បោក​បញ្ឆោត ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នយោបាយ ដែល​បាន​ទាញ​អ្នកស្រី ផាក ហ្គឹនហេ ឲ្យ​ធ្លាក់​ចេញ​ពី​តំណែង។ នេះ​ដោយ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ