អាមេរិក​គំរាម​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ប្រទេស​ស៊ីរី

​អាមេរិក​នៅ​ថ្ងៃ​នេះ បាន​ព្រមាន​ថា ខ្លួន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ស៊ីរី​ជា​ថ្មី បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​ក្រុង​មូស្គូ​ក្ដៅ​ក្រហាយ ហើយ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​កាទូត​ថ្មី ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល ៦​ឆ្នាំ​មក​នេះ

បើក​រថយន្ត​បំបុក​មនុស្ស​ស្លាប់​៤​នាក់​នៅ​ប្រទេស​ស៊ុយអ៊ែត

ប៉ូលិស​ប្រទេស​ស៊ុយអ៊ែត កំពុង​ប្រតិបត្តិការ​ស្វែង​រក​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ​ម្នាក់ ដែល​បាន​បើក​បំបុក​ក្រុម​មនុស្ស​កក​កុញ នៅ​ខាង​ក្រៅ​ហាង​លក់​ទំនិញ​ដ៏​មមា​ញឹក​មួយ នៅ​កណ្ដាល​ទីក្រុង​ស្តុកខុម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ៤​នាក់ និង​បង្ក​​ឲ្យ​មនុស្ស ១៥​នាក់​ទៀត​រង​របួស

នគរបាលឥណ្ឌាស្រាវជ្រាវរកឪពុកម្តាយក្មេងស្រីដែលរស់នៅជាមួយស្វា

នគរបាលនៅភាគខាងជើងនៃប្រទេសឥណ្ឌា កំពុងស្វែងរកក្នុងបញ្ជីឈ្មោះឪពុកម្តាយដែលបាត់កូន ដើម្បីកំណត់អត្តសញ្ញាណក្មេងស្រីម្នាក់ដែលរស់នៅជាមួយសត្វស្វា ហើយត្រូវបានជួយសង្គ្រោះ។​

គ្រាប់មីស៊ីលរបស់អាមេរិកសម្លាប់ទាហានស៊ីរី៤នាក់​

របាយការណ៍បឋមរបស់អង្កេតការណ៍បានបញ្ជាក់ថា ក្នុងហេតុការណ៍អាមេរិកបាញ់មីស៊ីលប្រមាណ៥០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់ស៊ីរីនោះ បានបណ្តាលឲ្យទាហានស៊ីរី៤នាក់បានស្លាប់។

ការបំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃកក្រើក​ឡើងក្រោយប្រកាសរដ្ឋធម្មនុញ្ញថ្មី​

នគរបាលថៃបានរាយការណ៍ជាជំហានដំបូងនៅព្រឹកថ្ងៃសុក្រនេះថា មានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន​២២កន្លែង នៅតំបន់ភាគខាងត្បូងជាកន្លែងដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន បន្ទាប់ពីស្តេច Maha Vajiralongkorn ចុះហត្ថលេខា…

អាមេរិកបាញ់មីស៊ីល៥០គ្រាប់លើមូលដ្ឋានទ័ពស៊ីរី

សហរដ្ឋអាមេរិកបាញ់មីស៊ីល៥០គ្រាប់ទៅកាន់មូលដ្ឋានទ័ពរបស់ស៊ីរីជាការឆ្លើយតបចំពោះស៊ីរី នៅព្រឹកថ្ងៃសុក្រនេះ បានបាញ់អាវុធគីមីកាលពីដើមសប្តាហ៍នេះ ដែលបណ្តាលឲ្យជនស៊ីវិលជាង៧០នាក់ស្លាប់ក្នុងនោះមានកុមារ២០នាក់​។

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំតវ៉ាប្រឆាំងប្រធានាធិបតី​អាហ្រ្វិកខាងត្បូង​

មនុស្សរាប់ពាន់នាក់​ប្រមូលផ្តុំនៅរដ្ឋធានីរបស់អាហ្វ្រិកខាងត្បូងនៅថ្ងៃសុក្រនេះ ដើម្បីប្រឆាំងប្រធានាធិបតី Jacob Zuma ដើម្បីទាមទារឲ្យចុះចេញពីតំណែងបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី ក្រោយពេលមានវិបត្តិនៅពេលថ្មីៗនេះ។​

ឌូទើតេ មានគម្រោងទៅពិនិត្យកន្លែងមានជម្លោះនៅសមុទ្រចិនខាងត្បូង

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទើតេ ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា លោក​មានគម្រោងទៅពិនិត្យមើលកន្លែងមានជម្លោះនៅកោះដែលហ្វីលីពីនអះអាងថា ជារបស់ខ្លួនស្ថិតនៅសមុទ្រចិនខាងត្បូង និងលើកទង់ជាតិរបស់ហ្វីលីពីននៅទីនោះ។​

បញ្ហាចំនួន​៥ដែលប្រធានាធិបតីចិននិងអាមេរិកកំពុងជជែកគ្នា

ប្រធានាធិបតីអាមេរិកលោក ដូណល ត្រាំ និងសមភាគីចិនរបស់លោកគឺលោក ស៊ី ជីនពីង កំពុងជជែកគ្នាលើបញ្ហាសំខាន់ៗចំនួន៥ដែលប្រទេសទាំងពីរដាក់ជាចំណុចអាទិភាព។​

ទីក្រុងភាគខាងកើតរបស់អូស្ត្រាលីជួបទឹកជំនន់

ផ្ទះជាង២០០ខ្នង នៅទីក្រុង Rockhampton នៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ត្រូវទឹកជំនន់លិច ហើយទឹកទន្លេនៅបន្តឡើងនាំឲ្យតំបន់ដែលរងគ្រោះដោយទឹកជំនន់កាន់តែរាលដាលធំឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ