ក្រុម​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​អះ​អាង​ថា មនុស្ស​ជាង​៦០០​នាក់​ស្លាប់​ក្នុង​មណ្ឌល​ឃុំ​ខ្លួន​ពីរ​ឆ្នាំ​ចុង​ក្រោយ

ក្រុម​សិទ្ធិ​មនុស្ស​ជាតិ​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ជាង ៦០០​នាក់ បាន​ស្លាប់​នៅ​មណ្ឌល​ឃុំ​ឃាំង​ជន​អន្តោប្រវេសន៍ និង​ពន្ធនាគារ នៅ​ក្នុង​រយៈ​ពេល ២​ឆ្នាំ​កន្លង​មក​នេះ និង​បាន​អំពាវ​នាវ​ឲ្យ​មាន​កំណែ​ទម្រង់​ជា​បន្ទាន់។

ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង​នៅ​ចិន​កាត់​បន្ថយ​ផលិតកម្ម​ចំ​ពេល​មាន​វិបត្តិ​មីស៊ីល

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Hyundai Motor និង​ Kia Motor របស់​កូរ៉េ​ខាង​ត្បូង បាន​កាត់​បន្ថយ​ផលិតកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​ប្រទេស​ចិន ខណៈ​ដែល​អារម្មណ៍​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង និង​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ចិន…

លោក មូន ជែអ៊ីន ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​បក្ស ទំនង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាង​ត្បូង

មេធាវី​សិទ្ធិ​មនុស្ស​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជួយ​ឲ្យ​លោក​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី និង​ប្រហែល​ជា​ប្រកាន់​ជំហរ​ទន់​ភ្លន់​ចំពោះ​កូរ៉េ​ខាងជើង។

មេដឹកនាំ​ហ្វីលីពីន​បណ្ដេញ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​ពី​តំណែង​ជុំ​វិញ​បញ្ហា​ពុក​រលួយ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​បណ្ដេញ​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​របស់​លោក​ចេញ​ពី​តំណែង ដោយ​ថា បាន​ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត និង​ជំនឿ​ជឿ​ជាក់ ដែល​នេះ​គឺ​ជា​ការ​បណ្ដេញ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ដោយសារ​តែ​បញ្ហា​ពុល​រលួយ។

បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ស្ថានីយ៍​រថភ្លើង​រុស្ស៊ី សម្លាប់​មនុស្ស​១១​នាក់ របួស​រាប់​សិប​នាក់

មនុស្ស១១​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​រាប់​សិប​នាក់​ទៀត បាន​រង​របួស បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​​គ្រាប់​បែក​មួយ​នៅ​ក្នុង​ទូរ​រថភ្លើង​នៅ​ទីក្រុង St. Petersburg ដែល​គេ​សង្ស័យ​ថា គ្រាប់​បែក​នោះ​ត្រូវ​បាន​រៀបចំ​បំផ្ទុះ​ដោយ​ជន​វាយ​ប្រហារ​អត្តឃាត​ម្នាក់ ដែល​មាន​ទំនាក់​ទំនង​នឹង​ពួក​ឥស្លាម​ជ្រុល​និយម។

អ្នកតវ៉ារាប់ពាន់នាក់តវ៉ាដើរលើផ្លូវករណីសម្លាប់ជនជាតិចិននៅបារាំង

មនុស្សប្រមាណ៦០០០នាក់ ដើរលើផ្លូវនៅក្នុងទីក្រុងបារីសប្រទេសបារាំង តវ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយខឹង ចំពោះករណីនគរបាលបាញ់សម្លាប់បុរសជាជនជាតិចិនម្នាក់។​

កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ​ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹករបស់កូរ៉េខាងជើង​

សម្ព័ន្ធមិត្តអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹក​រួមគ្នានៅថ្ងៃចន្ទនេះ ដើម្បីត្រៀមទប់ទល់​មីស៊ីលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើង ខណៈកូរ៉េខាងជើងគំរាមបាញ់មីស៊ីលនិងនុយក្លេអ៊ែបន្តបន្ទាប់។​

ការចរចាឈប់បាញ់គ្នាជាមួយក្រុមបះបោរនៅហ្វីលីពីនត្រូវផ្អាក​

ការចរចាឈប់បាញ់គ្នារវាងរដ្ឋាភិបាលហ្វីលីពីននិងក្រុម​បះបោរ ដែលអូសបន្លាយរាប់ទសវត្សរ៍ ត្រូវបានពន្យារពេលទៅ ថ្ងៃចន្ទសប្តាហ៍ក្រោយវិញ ដែលមានប្រទេសហូឡង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។​

អាមេរិកជំរុញជាថ្មីឲ្យចិន​ចាត់វិធានការលើកូរ៉េខាងជើង​

ប្រធានាធិបតីរបស់អាមេរិកលោក ដូណល ត្រាំ ព្រមាន​កាលពីថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចរាល់ហើយ​ ក្នុងការ​ចាត់វិធានការឯកតោភាគីក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ហើយអំពាវនាវឲ្យចិនជួយគាំទ្រ។​

ចិន​ថា​បទ​បញ្ជា​ពាណិជ្ជកម្ម​អាមេរិក​គួរ​តែ​គោរព​ច្បាប់​អន្តរជាតិ

ប្រទេស​ចិន​បាន​អំពាវ​នាវ​ទៅ​អាមេរិក ឲ្យ​គោរព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កែលម្អ​កិច្ច​សហ​ប្រតិបត្តិការ និង​កិច្ច​ពិភាក្សា ដែល​នេះ​គឺ​ជា​ប្រតិកម្ម​របស់​ចិន​តប​ត​ទៅ​នឹង​បទ​បញ្ជា​ថ្មី​ចំនួន ២ ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ