អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO
រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បានលើកឡើងថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។