លោក ញឹក ប៊ុនឆៃ៖ ការរួបរួម​ជាមួយ​បក្សកម្ពុជា​និយម ខុស​ពី​ការ​រួបរួម​ជាមួយ​បក្ស​ហ៊្វុនស៊ិនប៉ិច ដ្បិត​ឈរ​លើ​ប្រយោជន៍​ជាតិធំ​ជាង​ប្រយោជន៍​បុគ្គល

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងថា ការរួបរួមជាមួយ​គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ គ្មាន​ការ​រៀបចំ​ពីបក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែជា​ការឈរ​នៅលើផល​ប្រយោជន៍ជាតិជាធំ។

កន សាវាង្ស

បទ​សម្ភាសន៍៖ តើ​ការ​ប្តឹង​អ្នក​នយោ​បាយ​អំពី​កិច្ចការ​បោះឆ្នោត​ទៅ​តុលាការ​ជា​ឧបសគ្គ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣​?

ក្រោយពី​មានការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ទើបតែបញ្ចប់​ប៉ុន្មានខែមុននេះ គណបក្សក្រៅ​រដ្ឋាភិបាលចំនួន​៤ បានចាប់ដៃគ្នា ឈរ​លើមូលដ្ឋាន​តស៊ូមតិរួម ក្នុងការជំរុញ​ឱ្យគណបក្ស​កាន់អំណាច​យូរជាងគេ ធ្វើកំណែ​ទម្រង់ប្រព័ន្ធបោះឆ្នោត និងលំហ​សិទ្ធិនយោបាយឡើងវិញ ក្រោយពួកគេរក​ឃើញថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ មានភាពចម្រូងចម្រាស់យ៉ាងច្រើន។

លោក វ៉ន ចាន់ឡូត៖ រដ្ឋសភា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឡើយ ក្រោយ​បដិសេធ​ជួប​គណបក្ស​នយោបាយ

គណបក្សទាំង៤ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែ​ទម្រង់កម្ពុជា បានដាក់​សំណើ​សុំជួប​ពិភាក្សា​​ជាមួយ​ស្ថាប័នជាតិ​ធំៗចំនួន ៣ រួមមាន រដ្ឋសភា ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បី​ទាមទារ​ឱ្យមាន​ការកែ​លម្អ​ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយ មុនការបោះឆ្នោតជាតិឆ្នាំ២០២៣។

លោក​ ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅថា ​សង់ត្រាល់។

បទ​សម្ភាសន៍​៖ តើ​កម្មករ​វិស័យ​កាត់ដេរ​ប្រឈម​បញ្ហា​អ្វីខ្លះ​បើ​ប្រាក់ខែ​គោល​មិន​ឡើង​តាម​ការរំពឹងទុក?

អំឡុង​ក្នុងការជជែកគ្នានា​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ ​តួលេខប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ២០២៣ ​របស់​សហជីព​បានស្នើ ២១៥ដុល្លារ ប៉ុន្តែ​ភាគីខាង​និយោជក​​ស្នើសម្រេច​យល់ព្រម​ត្រឹមតែ ១៩៦ដុល្លារ​នោះ។

ប្រេសិត​ពិសេស អ.ស.ប. ថា សន្តិភាព​មិន​អាច​កាត់​ផ្តាច់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចមក​កាន់​កម្ពុជា​ចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរ​ទស្សនកិច្ច​​នេះ លោក បាន​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

ជំហរ​អតីត​តំណាង​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​មាតុនិវត្តន៍​មុន​តុលាការ​បើក​ការ​ជំនុំ​ជម្រះ​ទ្រង់ទ្រាយ​ធំ​ក្នុង​ខែ​កញ្ញា

ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​បាន​រំលាយ​បាន​ប្រកាស​ជំហរ​ថា នឹង​ត្រឡប់​មក​កាន់​កម្ពុ​ជា​វិញ​ដើម្បី​ចូល​រួម​សវនាការ​ក្នុងខែ​កញ្ញា​ តាម​ដីកាកោះ​ របស់​សាលាដំបូងរាជធានីភ្នំពេញ ស្របពេល​ដែល​រដ្ឋាភិបាល​នៅ​បន្តបិទ​ខ្ទប់​ដំណើរ​វិល​ត្រឡប់​របស់​គេនៅ​ឡើយ​។

នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោកស្រី ចក់ សុភាព ផ្ដល់បទសម្ភាសពាក់ព័ន្ធករណីតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

បទ​សម្ភាសន៍​លោកស្រី ចក់ សុភាព៖ ជុំវិញ​ការ​ធ្វើ​កូដ​កម្ម​ណា​ហ្គាវើលដ៍ ខណៈ​អ្នក​រាយការណ៍​ពិសេស​UN ចុះ​អង្កេត​ផ្ទាល់

ការ​ធ្វើកូដកម្ម​ក្នុង​រយៈពេល​៤ថ្ងៃ​ចុង​ក្រោយ​របស់ បុគ្គលិក​ណាហ្គាវើលដ៍​ហាក់​ខុស​ប្លែក​ពី​សព្វមួយ​ដង​ដោយ​កូដករ អាច​ចូលទៅ​សម្តែងមតិដោយ​ផ្ទាល់​នៅមុខ​ អគារកាស៊ីណូណាហ្គាវើលដ៍ ដែល​ជា​រឿង​កម្រ​មួយ។

លោក ហេង គឹមហុង៖ សំឡេង​សាមគ្គី​របស់​មហា​ជន​ជា​ជោគជ័យ​នៃ​ការ​សង្គ្រោះ​ភ្នំ​តាម៉ៅ

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​ សម្រេច​លុបចោល​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ភ្នំតាម៉ៅ ពី​ក្រុមហ៊ុន​ឡេង​ណា​វ៉ាត់ត្រា និង​បាន​បង្គាប់​ឱ្យ​មាន​ការ​ដាំដើម​ឈើ​ឡើងវិញ​។ ដូចគ្នា​នេះ យុវជ​ន​ក៏​ចង់ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​​ដក​ហូតយ​ក​ព្រៃ​សហគមន៍ឧត្តម​ស្រែពស់ នៅ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង​តំបន់ទន្លេបាទី ត្រលប់មកវិញ ដូចករណីនៅ​ភ្នំតាម៉ៅផ​ង​ដែរ​។

បទសម្ភាសន៍៖ ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​លើ​ហ្វេសប៊ុក​មិន​ប្រើ​ផលិតផល​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ភ្នំ​តាម៉ៅ

ស្រប​ពេល​ដែល​គ្រឿង​ចក្រ​មួយ​ចំនួន​ចាប់ផ្តើម​ឈូសឆាយដី​តំបន់​ភ្នំតាម៉ៅ​ ​អម​ដោយ​កម្លាំង​យោធា​ការពារផង​ គេ​សង្កេត​ឃើញ​នៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក​ ពលរដ្ឋ​និង​យុវជន​ក៏​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ប្តេជ្ញា​មិន​ប្រើប្រាស់​រាល់​ផលិតផល​របស់​ក្រុមហ៊ុនអភិវឌ្ឍវិញ​ដែរ។

ប្រធានអង្គការតម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់បទសម្ភាសន៍អំពីកម្មវិធីទូរសព្ទដែលមានឈ្មោះថា «មតិយើង» ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តសាកល្បង «កម្មវិធីទូរសព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ អំពីការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

បទ​សម្ភាសន៍៖ កម្មវិធី​ទូរសព្ទ​ដៃ «មតិ​យើង» ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​រកប្រសិទ្ធភាពសេវាសាធារណៈ​

កម្មវិធី​ក្នុងទូរសព្ទដៃ​ “មតិយើង”​ បាន​ដាក់​សម្ពោធជាផ្លូវការ ​ប្រើ​សម្រាប់​ប្រជាពល​រដ្ឋទូទៅ​បញ្ចេញ​មតិយោបល់​ពាក់ព័ន្ធ​នឹងការ​រិះគន់​ស្ថាបនា ក៏ដូចជា កង្វល់​នៅ​ថ្នាក់​មូលដ្ឋាន​ទាក់ទង​នឹង​ការងារ​រដ្ឋបាល​សាធារណ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ