ស៊ើប​អង្កេត​៖ ទារក​​ដែល​​បៅ​​ទឹក​ដោះ​គោ​​មួយ​​ប្រភេទ​​កើត​ជំងឺ​ស្លេក​ស្លាំង​​

ឪពុក​ម្តាយ​ដែល​ជាស​មា​ជិ​កក្នុង​ក្រុម ​(Group​) ​ហ្វេសប៊ុក​ឈ្មោះ​ ក្រុម​អ្នកម្តាយ​ឆ្លាតវៃ​ កាលពី​អំឡុង​ខែមេសា ខ្លះ​បាន​បង្ហោះ​រូប​កូន​ព្យួរសេរ៉ូម អ្នកខ្លះ​បាន​បង្ហោះ​រូប​កូន​យំ ខណៈ​អ្នកខ្លះ​ទៀត​បង្ហោះ​រូប​កូន​ឈឺធ្ងន់​រហូត​បញ្ចូល​ឈាម អម​ដោយសារ​រៀបរាប់​ពី​ស្ថានភាព​ជំងឺ​របស់​កូន។ សមាជិក​ក្រុមដែល​មិន​មានកូន​ឈឺ​ បាន​សរសេរ​សារ​បង្ហាញ​ក្ដី​អាណិតអាសូរ​ និង​ផ្តល់​យោបល់​លើកទឹកចិត្ត​ជាដើម។

អសន្តិសុខ​គំរាមកំហែង​ដល់​ការ​សិក្សា​របស់​កុមារ​ជនជាតិ​ដើម​​​នៅខេត្ត​រតនគីរី

វិទ្យាល័យ​អន្តេវាសិកដ្ឋាន ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី គឺជា​ទីកន្លែង​​ដែលកំពុង​តែផ្តល់ការ​សិក្សា​ និង​ជម្រក​ ដល់​សិស្សដែល​ធ្វើដំណើរមក​ពីតំបន់​ដាច់ស្រយាល​នៃ​ខេត្ត​នេះ។ នាយកសាលាវិទ្យាល័យអន្តេវាសិកដ្ឋាន លោក ឡាក់ ឈាងឡាយ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា សិស្សដែលមកស្នាក់នៅក្នុងអគារ​គិតត្រឹមឆ្នាំ២០១៩នេះ មានសរុប៦០០នាក់ ក្នុងនោះមានសិស្សជា​យុវតី​ជាង​៥០ភាគរយ។​

ការ​ផ្តល់​ដីសម្បទាន​ទ្រង់ទ្រាយ​ធំ​កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​ធ្លាក់​ចូលក្នុង​បំណុល​

ស្រុក​ឆែប ខេត្តព្រះ​វិហារ៖ ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់នាក់នៅក្នុង​ខេត្ត​ព្រះ​វិហារ កំពុង​តែ​បាត់បង់​មុខរបរ​របស់ពួកគេ ហើយ​គ្រួសារ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ចូលទៅក្នុង​បំណុល ខណៈ​ពេល​ដែល​មានក្រុមហ៊ុនដាំ​ដើម​អំពៅ​ដែលមានជាប់ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ចិន​ បាន​ឈូស​ឆាយ​ដី​ប្រមាណជា​ ២​ម៉ឺនហិកតា។ កា​រត្រួសត្រាយនេះបានធ្វើ​ឱ្យ​ប៉ះពាល់​ដី​ព្រៃ និង​ដី​ចម្ការ​របស់​អ្នក​ភូមិនៅក្នុង​តំបន់នោះ។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​​នៅភូមិ​ចក់ចារ​បាត់​បង់ចំណូល​ ក្រោយ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ទាំង​ភាព​ចម្រូង​ចម្រាស់

តំណាងសហគមន៍ចក់ចារ លោក ប្រប់ ជីប លើកឡើងថា ជនជាតិដើមភាគតិចព្នង ត្រូវធ្លាក់ចុះចំណូលនៅក្រោយពេលក្រុមហ៊ុនវៀតណាមឈ្មោះថា ប៊ិញភ្វឿក១ ចូលមកអភិវឌ្ឍន៍។

ប្រជានេសាទនៃសហគមន៍នេសាទ ខេត្តកំពត

អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​ជំរុញ​គម្រោង​វិនិយោគ​តំបន់​ឆ្នេរ​បំពាន​​លើ​សហគមន៍​នេសាទ​នៅ​កំពត

ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង​កំពត ព្រែកត្នោត និង​ត្រពាំងរពៅ គឺ​ជា​សហគមន៍​នេសាទ​​សមុទ្រ​ចំនួន ២ ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សហគមន៍​នេសាទ​សរុប ៩ នៅ​ក្នុង​ស្រុក​ទឹកឈូ របស់​ខេត្ត​កំពត។

ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

លោក ចេង ឃាង គឺជាអ្នកលក់បាយម្នាក់នៅក្នុងក្រុងព្រះសីហនុ។ គាត់​និយាយថា សព្វថ្ងៃនេះអ្នកដែលរកចំណូលបានជាធម្យម ៣០០ដុល្លារអាម៉េរិកក្នុងមួយខែគឺ ពិបាករស់នៅណាស់។ សម្រាប់​លោក ឃាង ទំនិញនៅលើ​ទីផ្សារក្នុង​ខេត្តព្រះ​សីហនុគឺ​បាន​ឡើង​ថ្លៃខ្ពស់។

អ្នកស្រី-ប៉ូថា

យន្តការ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​​ពីរ​ករណី​ក្នុង​ខេត្ត​កំពង់ស្ពឺ​

នៅ​ក្នុង​បរិវេណ​នៃ​ដី​លំនៅ​ឋាន​មួយ​កន្លែង​​ស្ថិត​ក្នុង​ភូមិ​មាន​ចម្ងាយ​ប្រហែល​ ៥០​គីឡូម៉ែត្រ​ភាគ​​ឦសាន​នៃ​​​ទីរួម​ខេត្ត​កំពង់ស្ពឺ ស្ត្រី​ម្នាក់​បាន​ចង្អុល​បង្ហាញ​ទៅ​ដី​មួយ​កន្លែង​ទំហំ​ប្រហែល ៦​ម៉ែត្រ​បួន​ជ្រុង​ ដែល​គ្មាន​ស្មៅ​ដុះ ស្ថិត​នៅ​មុខ​ផ្ទះ​របស់​គាត់ ហើយ​រៀបរាប់​ទាំង​ទឹក​ភ្នែក​ថា ទីនោះ​មាន​ផ្ទះ​មួយ​ខ្នង ដែល​គាត់​បាន​សម្រេច​ចិត្ត​រុះ​រើចោល​ ហើយ​បាន​ប្រគល់​បំណែក​ឈើ​នៃ​ផ្ទះ​សម្បែង​នោះ​ទៅ​វត្ត​អារាម​អស់​ទៅ​ហើយ។

កាស៊ីណូ

កាស៊ីណូស្របច្បាប់នៅកម្ពុជាកើនឡើងដល់១៦៣កន្លែង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ការផ្តល់អាជ្ញាបណ្ណឱ្យឈ្មួញបើកកាស៊ីណូស្របច្បាប់នៅកម្ពុជាកើនឡើងដល់ ១៦៣កន្លែង គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ កំណើនអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហា​សេដ្ឋកិច្ច និងសង្គម​យល់ថា អាចនឹងបណ្ដាលឱ្យមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានលើផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា។

Female construction worker

ស្ត្រី​រឹត​តែ​ច្រើន​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​វិស័យ​សំណង់​ដែល​ទទួល​បាន​​ទុន​វិនិយោគ​ធំ​ធេង

ទុន​វិនិយោគ​យ៉ាង​ធំធេង បាន​ហូរ​ចូល​ក្នុង​វិស័យ​សំណង់​របស់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ជា​ភាព​ទាក់​ទាញ​ពលរដ្ឋ​កម្ពុជា​ឲ្យ​ចូល​ប្រឡូក​ក្នុង​ឧស្សាហកម្ម​មួយ​នេះ។ ថ្វី​បើ​គ្មាន​តួលេខ​ជាក់​អំពី​ចំនួន​ស្ត្រី​ចូលរួម​ក្នុង​វិ័យ​នេះ​មែន ប៉ុន្តែ ភាគរយ​ដ៏​ធំ​នៃ​កម្មករ​សំណង់​ជា​ស្ត្រី​នៅ​ក្នុង​វិស័យ​មួយ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​សុវត្ថិភាព សុខភាព និង​ការ​ទទួល​បាន​សេវា​គាំពារ​សង្គម ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។

ស៊ើបអង្កេត៖ ករណីរំលោភសម្លាប់ក្លាយជាឧបសគ្គដល់ក្មេងស្រីជនជាតិដើមភាគតិច ទៅសាលារៀននៅរតនគិរី

រតនគិរីគឺជាខេត្តមួយរបស់កម្ពុជាស្ថិតនៅភាគភាគ​ឦសាន​នៃ​ប្រទេស ជាតំបន់ខ្ពង់រាបសំបូរទៅដោយភ្នំ សត្វ និងព្រៃឈើសំបូរបែប។ ខេត្តនេះក៏ជាទីតាំងមួយ ក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលមានជនជាតិដើមភាគតិច​រស់នៅតំបន់នោះ​ច្រើនជាងគេ…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ