វិនិយោគ

អភិបាល​ខេត្តព្រះសីហនុ​​​ថា​​កំពង់​ផែ​ស្វយ័ត​ចាក់​ដី​ជ្រុល​ចូល​ក្នុង​សមុទ្រ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:20 PM | 1 | 337

អភិបាល​ខេត្ត​អះអាង​ថា​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ពិត​ជាបាន​​ចាក់បំពេញ​​ដី​ជ្រុល​ចូល​ទៅ​ក្នុង​សមុទ្រ​បន្តិចមែនដូចការចុះផ្សាយ​ក្នុង​សារព័ត៌មានកាលពីពេលថ្មីៗនេះ​ ប៉ុន្តែ​លោក​ថា​ការ​ចាក់​បំពេញ​នេះ​ត្រូវបាន​សម្រួល​រួច​ហើយ។អភិបាល​ខេត្ត​ព្រះ​សីហនុ​ លោក យន្ត មីន ប្រាប់វីអូឌី​ថាពិតជា​មាន​ការ​ចាក់​ជ្រុល​ចូល​ទៅ​ក្នុង​ទឹក​នៃ​ឆ្នេ​រ​សមុទ្រ​​ពិត​មែន ​ដោយលោកថា​អ្នក​ចាក់​ដី​បាន​ចាក់​ចូល​ហួស​។ លោក​​បន្ថែម​ថា​ក្រោយ​ពី​មន្ត្រីជំនាញ​ចុះ​ត្រួតពិ​និត្យ​រួច​មក​ កំពង់​ផែ​ស្វយ័ត​បាន​ជួយ​សម្រួល​និង​បាន​កាយ​ដី​ទាំង​នោះ​វិញ​អស់​ហើយ។

អភិបាល​ខេត្តព្រះសីហនុ​​​ថា​​កំពង់​ផែ​ស្វយ័ត​ចាក់​ដី​ជ្រុល​ចូល​ក្នុង​សមុទ្រ​

រដ្ឋា​ភិបាល​​គ្រោង​រៀប​ចំ​​ច្បាប់​ស្តី​ពី​​ប្រាក់​​ឈ្នួល​​គោល​​អប្ប​បរមា​ក្នុង​វិស័យ​​កាត់​​ដេរ​

ដោយ លោក ទូច សុខា​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:20 PM | 2 | 334

ដ្ឋា​ភិបាល​គ្រោង​នឹង​រៀប​ចំការសិក្សាមួយដើម្បីធ្វើសេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួលគោល​អប្បបរមា​របស់​កម្មករនិយោជិតក្នុង​វិស័យ​វាយនភណ្ឌ កាត់​ដេរ សម្រាប់​ឆ្នាំ​២០១៧ ដែល​រដ្ឋាភិបាលអះអាង​ថា​ដើម្បីជំរុញកំណែទម្រង់នៃការ​អភិវឌ្ឍការងារនិងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ ក្នុង​សេចក្តីជូន​ដំណឹង​មួយ​របស់​ក្រ​សួង​ការ​ងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈស្តីពី​លទ្ធផល​សន្និបាតបូក​សរុប​កាងារ​ឆ្នាំ២០១៥និង​ទិសដៅ​ឆ្នាំ២០១៦ ក្រសួងបាន​​បញ្ជាក់​ថា​ទិសដៅ​អនុវត្តក្នុង​ឆ្នាំ​២០១៦ មាន​សកម្ម​ភាព​សំ​​ខាន់ៗ​ចំនួន​១៤

រដ្ឋា​ភិបាល​​គ្រោង​រៀប​ចំ​​ច្បាប់​ស្តី​ពី​​ប្រាក់​​ឈ្នួល​​គោល​​អប្ប​បរមា​ក្នុង​វិស័យ​​កាត់​​ដេរ

មន្ត្រី​ជំនាញ​កំពុងពិនិត្យ​លើ​​សំណើសុំ​សាងសង់អគារ​១៣៣​ជាន់​នៅ​ភ្នំពេញ​

ដោយ លោក ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 3:26 PM | 0 | 783

មន្ត្រី​សាលារាជធានី​ភ្នំពេញឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​សាលារាជធានី​កំពុង​ពិនិត្យលើ​សំណើសុំ​សាងសង់​អគារពាណិជ្ជកម្ម​​​កម្ពស់​១៣៣​ជាន់តម្លៃ​១ពាក់​លាន​ដុល្លារ លើ​ផ្ទៃដី​៥ហិកតារបស់ក្រុម​ហ៊ុន​ឯកជនមួយ​​​​នៅ​កណ្តាលរាជធានី​ភ្នំពេញ មុន​នឹង​បញ្ជូន​សំណើ​នេះទៅ​កាន់ក្រ​សួង​ដែន​ដីពិនិត្យ​ និង​សម្រេច​បន្ត​ទៀត។ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រ​សាសន៍​ថា សាលារាជធានី​ត្រូវ​ចំណាយពេល​ដើម្បី​ពិនិត្យ​លើ​សំណើរ​បស់​ក្រុម​ហ៊ុន​ថៃប៊ុន​រ៉ុង ក្នុង​ការ​ស្នើ​សុំ​សាងសង់អគារ​ពាណិជ្ជកម្មកម្ពស់​ជិត​៥០០ម៉ែត្រនៅ​ទី​តាំងមណ្ឌលកម្សាន្ត​ឌ្រីមលែន​(Dreamland)បច្ចុប្បន្ន។ លោក​ថា សាលារាជធានី​កំពុង​ពិនិត្យ​ទៅ​លើ​សុវត្ថភាព​សាងសង់ ដូចជា​ប្រ​ព័ន្ធលូ ប្រ​ព័ន្ធ​អគ្គិភ័យជាដើម មុន​នឹង​សម្រេច​បញ្ជូន​បន្តទៅ​កាន់​ក្រ​សួងដែន​ដី នគរូបនីយកម្ម និង​សំណង់ តែ​លោក​មិន​បាន​បញ្ជាក់​ថា ​សាលារាជធានី​នឹងបញ្ចប់កាពិនិត្យ​នេះ​នៅពេលណានោះទេ។

មន្ត្រី​ជំនាញ​កំពុងពិនិត្យ​លើ​​សំណើសុំ​សាងសង់អគារ​១៣៣​ជាន់​នៅ​ភ្នំពេញ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required