វិទ្យុ​អាស៊ី​សេរី​ថា ភរិយា​សព​លោក កែម ឡី បាន​សិទ្ធិ​ជ្រក​កោន​នៅ​ថៃមុន​ទៅ​ប្រទេស​ទី​បី

អ្នក​ស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត កែម ឡី និង​កូនៗ បាន​​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ពី​អង្គការ​សហ​ប្រជាជាតិ នៅ​ឯ​ទីក្រុង​បាងកក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី។
ដោយ​មិន​បាន​បញ្ជាក់​ពី​ប្រភព វិទ្យុ​ដដែល​នេះ អ្នកស្រី ប៊ូ រចនា និង​កូនៗ កំពុង​រង់ចាំ​លទ្ធផល​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​បាន​សិទ្ធិ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ទីបី។

បុណ្យ​គម្រប់​១០០​ថ្ងៃ​ឃាតកម្ម​លើ​លោក កែម ឡី គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​តុលា

សមាជិក​គណៈកម្មការ​បុណ្យលោក​បណ្ឌិត កែម ឡី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា គណៈកម្មការ​បុណ្យ​គ្រោង​នឹង​រៀបចំ​​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ សម្រាប់​លោក​បណ្ឌិត កែម ឡី នៅ​ពាក់​កណ្ដាល​ខែ​តុលា​ខាង​មុខ។
លោក សៅ កុសល សមាជិក​ម្នាក់​នៃ​គណៈកម្មការ​បុណ្យ​ បាន​ថ្លែង​ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​ថា ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នោះ គ្រោង​នឹង​រៀបចំ​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃ​ទី១៧ ខែ​តុលា​ខាង​មុខ នៅ​ឯ​វត្ត​ចាស់ ជា​ទីដែល​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​អស់​រយៈ​ពេល ២​សប្ដាហ៍ និង​នៅ​ភូមិ​កំណើត​របស់​លោក ជា​ទីបញ្ចុះ​សព​លោក។

រូបសំណាក់លោក កែម ទ្បី (រូបភាពពីហ្វេសប៊ុក)

កងទ័ពនៅព្រំដែនជំទាស់នឹងការដាក់រូបសំណាកលោក កែម ឡី នៅទីលានប្រជាធិបតេយ្យ

សមាគមអតីតយុទ្ធជននិងកងទ័ពកម្ពុជានៅព្រំដែនថៃអះអាងថា ពួកគេជំទាស់ទៅនឹងសំណើសង់រួបសំណាក់លោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ ដោយ​លើកឡើងថាការលះបង់របស់​ពួកគេគឺច្រើនជាងអ្នកវិភាគរូបនេះ។

វិភាគ៖​ ករណីលោក កែម ឡី ​ពិបាករកយុត្តិធម៌ជាង​រឿងផ្លូវភេទលោក កឹម សុខា

រយៈពេល៨ខែដំបូងនៃឆ្នាំ២០១៦នេះ មានសំណុំរឿងពីរកំពុងដំណើរការនៅក្នុងតុលាការ ដែលបានធ្វើឲ្យមហាជនទាំងជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍ខ្លាំងគឺ រឿងចោទប្រកាន់ករណីស្នេហាលួចលាក់របស់លោក កឹម សុខា និងរឿងឃាតកម្មសម្លាប់លោក កែម ឡី។

គណបក្សសង្រ្គោះជាតិស្នើឲ្យសង់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ

គណបក្សសង្រ្គោះជាតិស្នើសុំដីមួយចំណែកនៃទីលានប្រជាធិបតេយ្យសង់រូបសំណាក លោកបណ្ឌិត កែម ឡី ដើ​ម្បីរំលឹកដល់វីរភាពរបស់លោក ដោយថាជានិមិត្តិរូបនៃសេរីភាពបញ្ចេញមតិ។

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

សមត្ថកិច្ចបញ្ជូនស្ត្រីបឹងកក់ពីររូបទៅតុលាការព្រឹកនេះ​

សមត្ថកិច្ចបញ្ជូនស្ត្រីសកម្មជន​ដីធ្លីបឹងកក់ពីររូបទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកនេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់​ ដោយចោទថា បានធ្វើសកម្មភាពញុះញង់បង្ក ចលាចល នៅក្នុងសង្គម​។

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

វិភាគ៖ លោក ហ៊ុន សែន អាចប្រើកណ្តាប់ដៃដែករកយុត្តិធម៌ឲ្យលោក កែម ឡី ទេ?

ព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី បានកន្លងផុតប្រហែលមួយខែហើយ តែមហាជននៅមិនទាន់ដឹងថា មានជនសង្ស័យប៉ុន្មាននាក់ទៀតនៅពីក្រោយឃាតកម្មនេះ ក្រៅពីបុរសឈ្មោះ ជួប សម្លាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន…

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP)

GDP ស្នើឲ្យរដ្ឋាភិបាលដាក់ថ្ងៃបាញ់សម្លាប់​លោក កែម ឡី ជាថ្ងៃទិវាសេរីភាពបញ្ចេញ​មតិ

គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃ១០ខែកក្កដាជាថ្ងៃ​ដែលឃាតកបាញ់​សម្លាប់​លោក កែម ឡី ធ្វើជាទិវាសេរីភាពនៃការបញ្ចេញមតិសម្រាប់ជាតិកម្ពុជា។​

អង្គការ គ្លូបលវីតណេស អំពាវនាវឲ្យរដ្ឋាភិបាលការពារសុវត្ថិភាពអ្នកស្និទ្ធនឹងលោក កែម ឡី

អង្គកា រគ្លូបលវីតណេស បាន​អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាការពារសុវត្ថិភាពនិង​គោរព​សិទ្ធិ​បញ្ចេញមតិរបស់មនុស្ស​ស្និទ្ធនឹងលោកបណ្ឌិត កែម ឡី បន្ទាប់​ពី​ពួកគេ​រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ

គណបក្សថ្មីមួយថានឹងយកថ្ងៃគេបាញ់សម្លាប់លោក​ កែម ឡី ជាទិវាជាតិសេរីភាពបញ្ចេញមតិ

គណបក្សថ្មីមួយលើកឡើងថាខ្លួននឹងយកថ្ងៃដែលឃាតករបាញ់សម្លាប់លោក កែម ឡី ធ្វើជាទិវាសេរី​ភា​​​ពបញ្ចេ​ញ​មតិ ដោយអះអាងថាអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនោះជាអ្នកចូលរួមយ៉ា​ងសកម្ម​ក្នុង​កា​​​រប​​ង្កើត​គោល​នយោបាយគណបក្សខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ