ប៊ុត ប៊ុនតិញ ហៅឃាតកម្ម​​លើលោក កែម ​ឡី​ ថាជាល្ខោនមិនមានវាំងនន​

ព្រះតេជគុណជាស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យហៅការរៀបចំធ្វើអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ខែ​កក្កដាថាជាការរៀបចំឡើងដែលបន្សល់ទុកចំណុចសង្ស័យជាច្រើនឬហៅថាល្ខោនមិនមានវាំងនន។​

អត្ថន័យកប់ក្នុងក្បួនហែសពលោក កែម ឡី

សពលោក កែម ឡី ត្រូវក្រុមគ្រួសារនិងគណៈកម្មការរៀបចំបុណ្យសម្រេចដង្ហែចេញពីវត្តចាស់ក្នុងរាជធានីភ្នំ​ពេញទៅបញ្ចុះនៅខេត្តតាកែវជាស្រុកកំណើតរបស់លោក​កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦កន្លងទៅនេះ។

ព្រះសង្ឃ ប៊ុត ប៊ុនតិញ ច្រាន​ចោល​ការចោទប្រកាន់​ថា​បាន​កិបកេង​ថវិកា​បុណ្យសព​លោក កែម ឡី​

​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​នៃ​បណ្ដាញ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌ និង​សកម្ម​នៅក្នុង​ពិធី​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នោះ បាន​បដិសេធ​ទៅនឹង​ព័ត៌មាន​ចុះ​ផ្សាយ​ថា ព្រះអង្គ​បាន​កិបកេង​ថវិកា​ប្រមូល​បាន​នៅ​អំឡុង​ពិធី​បុណ្យសព​នោះ​។​
​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​លាក់​ព្រះកាយ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធីបុណ្យ​បញ្ចុះសព​លោក​បណ្ឌិត កែម ឡី ត្រូវបាន​រៀបចំ​រួចរាល់ និង​បន្ទាប់​ពី​ព្រះអង្គ​ទទួលរង​ការគំរាមកំហែង​អំពី​សុវត្ថិភាព​។​

គ្រួសារគ្រោងសង់រូបសំណាកលោក កែម ឡី ខណៈរងចាំការផ្តល់គោរមងារពីព្រះមហាក្សត្រ

ក្រុមគ្រួសារលោក កែម ឡី ឲ្យដឹងថាពួកគេកំពុងធ្វើចេតិយដើម្បីសាងសង់រូបសំណាក់លោកនៅពីលើផ្នូរដែលបញ្ចុះសពនោះ ស្របពេលដែលការសុំឲ្យផ្តល់គោរមងារដល់លោកបណ្ឌិតបានស្នើទៅព្រះមហាក្សត្រហើយ។

លោក សុខ ទូច ជំរុញទៅរដ្ឋាភិបាលឲ្យវែកមុខ​អ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី

ដៃគូវិភាគម្នាក់របស់លោកបណ្ឌិត កែម ឡី ជំរុញទៅរដ្ឋាភិបាលឲ្យ​វែកមុខ​អ្នកពាក់ព័ន្ធនឹងការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ ដោយលោកថាបើរកអ្នកបញ្ជាពីក្រោយ​ឃាតកម្មនេះមិន​ឃើញថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត​របស់គណបក្សកាន់អំណាច។

វិភាគ៖ ហេតុអ្វីទូរទស្សន៍ក្នុងស្រុកទំាងរដ្ឋនិងឯកជនមិនផ្សាយច្រើនពីការដង្ហែសពលោក កែម ឡី?

ពិធីដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ រាជធានីភ្នំពេញ កាលពីថ្ងៃ២៤ខែកក្កដានេះទៅបញ្ចុះ​នៅ​ខេត្តតាកែវ នោះ​ត្រូវ​បានគេប៉ាន់ប្រមាណថាអ្នកចូលរួមដង្ហែសពប្រមាណជិត២លាននាក់ដែលអ្នក​ទាំង​នោះបានប្រើ​​ប្រាស់​មធ្យោ​បាយផ្ទាល់ខ្លួន។

សពលោកបណ្ឌិត កែម ឡី ត្រូវបញ្ចុះនៅព្រឹកនេះ

សពលោកបណ្ឌិត កែម ឡី ត្រូវបញ្ចុះនៅព្រឹកនេះនៅស្រុក​កំណើត​របស់​លោកក្នុងភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។

សង្គម​ស៊ីវិល​ខកចិត្ត​នឹង​រដ្ឋាភិបាល​មិន​ឲ្យ​លក់​ប្រេង​ឥន្ទនៈក្នុង​ថ្ងៃ​ដង្ហែ​សព​លោក កែម ឡី​

សង្គមស៊ីវិលមួយចំនួនបានបង្ហាញការខកចិត្តទៅនឹងរដ្ឋាភិបាលដែលបានប្រកាសឲ្យស្ថានីយប្រេងឥន្ទនៈមួយចំនួនដែលក្បូនដង្ហែសពលោក កែម ឡី ឆ្លងកាត់ ត្រូវផ្អាកធ្វើអាជីវកម្មរយៈពេលមួយថ្ងៃ ដោយសំអាងពីហេតុ​ផលសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

​បទ​យកការណ៍​៖ ពលរដ្ឋ​មិន​ទាន់​អស់​អាល័យ​ចំពោះ​ការបាត់បង់​លោក កែម ឡី​

​សព​អ្នក​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃមាត់​ដ៏​ល្បីឈ្មោះ ដែល​ពលរដ្ឋ​ហៅថា ជា​សំដី​មាស​នោះ បាន​ដង្ហែរ​ចេញពី​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​តម្កល់ទុក​នៅ​វត្ត​ចាស់​អស់​រយៈពេល​១៥​ថ្ងៃ​រួច​មក​។​
​លោក កែម ឡី ជា​អ្នកស្រាវជ្រាវ​ផង ជា​អ្នកវិភាគ​ផង ត្រូវបាន​ខ្មាញ់​កាំភ្លើង​បាញ់​សម្លាប់​នៅក្នុង​ហាង​ទំនិញ​មួយកន្លែង ស្ថិត​ក្បែរ​ស្តុប​បូកគោ កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។

អ្នកចូលរួម​ហែសព លោក កែម ឡី កើនឡើង​ដល់​ប្រហែល​២​លាន​នាក់​

​អ្នកចូលរួម​ហែសព លោក បណ្ឌិត កែម ឡី បាន​កើនឡើង​ដល់​ប្រហែល​២​លាន​នាក់ គិត​ត្រឹម ម៉ោង ១​រសៀល​នេះ​។​
​លោក ប៉ា ងួនទៀង ឲ្យដឹងថា ​តាម​ការប៉ាន់ប្រមាណរ​បស់​គណៈកម្មការ​បុណ្យ​សព លោក បណ្ឌិត កែម ឡី នៅ​ត្រឹម​ម៉ោង ១​រសៀល គឺ​អ្នក​ចូល​រួមមាន​ប្រមាណ​២​លាន​នាក់ និង ប្រវែង​ក្បួន​ប្រមាណ ៣០​គីឡូម៉ែត្រ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ