សាលារាជធានីភ្នំពេញ​អនុញ្ញាតឲ្យហែសពលោក កែម ឡី តាមផ្លូវដែល​​ស្នើសុំ​

សាលារាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យគណៈកម្មការ​និងក្រុមគ្រួសារហែសពលោក កែម ឡី តាមផ្លូវដូចការស្នើសុំ ដែលផែនការហែចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៤ខែកក្កដា។

ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញចេញពីវត្តបន្ទាប់ពីចូលរួមបុណ្យសពបណ្ឌិត កែម ឡី

ព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបងអះអាងថាព្រះអង្គរងការគំរាមចាប់ផ្សឹកនិងចាប់ដាក់គុកដោយចោទពីបទល្មើ​សជាច្រើនករណី បន្ទាប់ពីព្រះអង្គបានចូលរួមទេសនាបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១៣ ខែកក្កដា។

អ្នកកំដរសពលោក កែម ទ្បី (ដោយ មិន ពៅ)

បទពិពណ៌នា៖ ទិដ្ឋភាពពេលយប់ក្នុងពិធីបុណ្យ​សពលោក កែម ឡី

មនុស្សម្នាជាច្រើន​បាននាំគ្នាទៅចូលរួមបុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកនៅវត្តចាស់តាំងពីព្រឹក​ព្រលឹមរហូតដល់យប់ជ្រៅ ហាក់មិននឿយហត់ឡើយ បើទោះជាត្រូវតម្រង់ជួរឬរង់ចាំយូរក៏ដោយទម្រាំទៅដល់កន្លែងតម្កល់សព។

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​មុខ​ទីស្នាក់ការគណបក្ស​កាលពីពេលកន្លង

មន្ត្រីបក្សប្រឆាំងការពារលោក កឹម សុខា​ ដែលសម្ងំនៅស្នាក់ការមិនចេញទៅគោរពសពលោក កែម ឡី

ម​ន្ត្រី​​ជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបបានអះអាងថា ការដែលមេដឹកនាំរបស់ខ្លួនលោក កឹម សុខា មិន​​ចេ​ញ​​​​ទៅគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលកម្កល់នៅវត្តចាស់នោះ ថាដើម្បី​កុំឲ្យ​មា​នការចោទ​ប្រ​​កា​​​ន់​​​ថាបក្សប្រឆាំងមួយនេះធ្វើអាជីវកម្មលើសាកសព។

វិភាគ៖ ហេតុអ្វីបានឃាតករពិតនិងអ្នកនៅពីក្រោយឃាតក​ម្មមិនត្រូវបាននាំមកកាត់ទោស?

ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃនាពេលថ្មីៗនេះ បង្ក​ឲ្យ​សាធារណជនដាក់​ចម្ងល់ថា តើគ្រួសារជនរងគ្រោះដែលឃាតករបាញ់សម្លាប់ថ្មីទៀតនេះអាចនឹងមិន​ទទួល​បាន​យុ​ត្តិ​​ធម៌ដូច​ករណីឃាត​កម្ម​កន្លង​​ទៅដែរឬក៏យ៉ាងណា?

មូលហេតុគណបក្សប្រជាជន​និងហ៊្វុនស៊ិនប៉ិចមិនចូលរួម​ផ្ទាល់​បុណ្យលោក កែម ឡី​

គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលធ្លាប់​និងកំពុងដឹកនាំរដ្ឋាភិបាល​ បានបកស្រាយចំពោះមូលហេតុមិនទៅចូលរួម​ផ្ទាល់​បុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកធ្វើបុណ្យនៅវត្តចាស់។

សពលោក កែម ឡី នឹងហែទៅបញ្ចុះនៅខេត្តតាកែវ ថ្ងៃអាទិត្យនេះ

គណៈកម្មការរៀបចំបុណ្យនិងក្រុមគ្រួសារបានសម្រេចដង្ហែសពលោក កែម ឡី ទៅបញ្ចុះនៅខេត្តតាកែវជាទឹកដីភូមិកំណើតរបស់លោកនៅថ្ងៃអាទិត្យទី២៤ខែកក្កដាសប្តាហ៍នេះ។

​ក្រុម​វិភាគ​វ័យក្មេង​ប្តេជ្ញា​លះបង់​ជិវិត​ក្នុង​ការវិភាគ​តែ​ការពិត​ដូច​បណ្ឌិត​កែម​ឡី​

​ក្រុមអ្នកវិភាគ​វ័យក្មេង​ជាង​១០​នាក់​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​លោក កែម ឡី អះអាង​ថា ពួកគេ​នឹង​សិក្សា​ស្រាវជ្រាវ និង​វិភាគ​ការពិត​យកមក​ផ្សព្វផ្សាយ​ដោយ​មិន​ខ្លាច​ពី​សេចក្តីស្លាប់​។
ក្រុមអ្នកវិភាគ ស្រាវជ្រាវ និង​ផ្តល់​ដំណោះស្រាយ​វ័យក្មេង រួម​នឹង​លោក បណ្ឌិត មាស នី បាន​ធ្វើ​សន្និសីទ​មួយ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ស្តី​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុម​អ្នក វិភាគ​វ័យក្មេង ក្នុង​ការបន្ត​កិច្ចការ និង​បេសកកម្ម​ស្រាវជ្រាវ និង​វិភាគ​សង្គម​ពី​លោក​បណ្ឌិត កែម ឡី​។

​ព្រឹក​នេះ​ព្រះសង្ឃ​៥០០​អង្គ​​​រាប់បាត្រ​បុណ្យ​៧​ថ្ងៃ​លោក​កែម ឡី​

​គណៈកម្មាធិការ​បុណ្យសព​លោក កែម ឡី និង សាច់ញាតិ​បាន​រៀបចំ​និមន្ត​ព្រះសង្ឃ ចំនួន​៥០០​អង្គ រាប់បាត្រ​​នៅ​ព្រឹក​នេះ ដើម្បី​ឧទ្ទិស​កុសល ដល់​អ្នកវិភាគ​រូបនេះ ត្រូវ​និង​គម្រប់ ខួប​៧​ថ្ងៃ​នៃ​ការបាញ់សម្លាប់​។
​​អ្នកស្រាវជ្រាវ និង ជា​អ្នកវិភាគ​ល្បី​ឈ្មោះ​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០​ខែកក្កដា កន្លងទៅនេះ​។ ចាប់ពី​ថ្ងៃ​ស្លាប់​រហូតដល់ ថ្ងៃ​សៅរ៍​នេះ គឺជាគម្រប់​ខួប​៧​ថ្ងៃ ហើយ​សាច់ញាតិ និង គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។​

សពលោក កែម ឡី ពន្យារពេលដង្ហែទៅខេត្តតាកែវដោយមិនកំណត់​

គណៈកម្មការរៀបចំបុណ្យសពបានសម្រេចពន្យារពេលដង្ហែសពលោកបណ្ឌិត កែម ឡី ទៅបញ្ចុះនៅខេត្តតាកែវដោយអះអាងថា ការសម្រេចនេះ​ធ្វើតាម​ការស្នើសុំច្រើនពីសាធារណជន​ដែលចង់ឲ្យតម្កល់ទុកនៅវត្តចាស់មួយ​រយៈទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ