តុលាការ​នឹងបន្ត​សាកសួរ​ជនសង្ស័យសម្លាប់លោក កែម ឡី នៅថ្ងៃ​ស្អែកទៀត

ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា​តុលាការ​នឹង​បន្ត​សាកសួរ​​បុរសម្នាក់​ដែលត្រូវសមត្ថ​កិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី នៅថ្ងៃ​ស្អែក​បន្ត​ទៀត​។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង​ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។

បទយកការណ៍៖ ​លោក ​កែម ឡី ស្លាប់តែរូបតែកេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំងឡើង

សំឡេងយំខ្សឹបខ្សួលទួញសោក​បានបន្លឺឡើងនៅចំពោះ​មុខ​សព​​អតីតអ្នកវិភាគល្បីឈ្មោះដែលត្រូវបានឃាតករបាញ់សម្លាប់​។

អ្នកសារព័ត៌មានសោកស្តាយដែលបាត់បង់លោកបណ្ឌិត កែម ឡី

អ្នកសារព័ត៌មានមួយចំនួនដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហា​សង្គមដែល​ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បង្ហាញអារម្មណ៍សោកស្តា​យនៅពេលបា​ត់​បង់​​រូប​លោ​ក ដោយ​ចាត់ទុក​រូប​លោក​ជា​អ្នកវិភាគម្នាក់ដែលហ៊ាន​និយាយចំៗចំណុច។​អ្នកយកព័ត៌មានកាសែតខ្មែរថាមស៍ លោក តាំង វីដា យល់ថាការស្លាប់របស់លោកបណ្ឌិតកែម ឡី ជាការ​បាត់​បង់មួយដែល”គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយបំផុត”។

អង្គការសមាគមជិត១០០អំពាវនាវឲ្យស៊ើបអង្កេតដោយតម្លាភាពករណី លោក កែម ឡី

អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិង​សកម្មជនសិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​មានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។

ភរិយា ស៊ុក សុភា ​រិះគន់ខ្លាំងៗ​​ការសម្លាប់​​​លោក​ កែម ឡី

ក្នុង​​ចំណោម​តារា​​សិល្បៈដែលមាន​កេរ្តិ៍​ឈ្មោះទាំង​អស់​គេ​ចាប់អារម្មណ៍​ថាមានតែ​អតីត​​តារា​សម្ដែង​ក្នុង​បទចម្រៀង​​​​​​«​មនុស្ស​ដំបូង» ​​​ដែលត្រូវ​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​ លោក​ ស៊ុក សុភា ម្នាក់​​​​​​ប៉ុណ្ណោះ ដែល​ហ៊ាន​ចេញមុខ​​​​​​​​​​​បង្ហោះ​សាររិះគន់និង​ថ្កោលទោស​​យ៉ាង​ចំ​ៗទៅលើករណី​បាញ់​​សម្លាប់​​លោក​បណ្ឌិត្យ​​កែម ឡី ​ជាសាធារណៈ ។

សមត្ថកិច្ចបញ្ជូនជនល្មើសបាញ់លោក កែម ឡី ទៅសាលាដំបូង

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថាសមត្ថកិច្ចបានបញ្ជូនជនល្មើសដែលបាញ់លោក កែម ឡី មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១១នេះ។

ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី (រូបភាពពីហ្វេសប៊ុក)

ធី សុវណ្ណថា និង ស្រី ចំរើន ត្រូវបានបណ្ដេញចេញពីកន្លែងគោរពសពលោក កែម ឡី

មនុស្សរាប់រយនាក់នៅកន្លែងតម្កល់សពលោក កែម ឡី បាននាំគ្នាបណ្តេញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅថ្ងៃចន្ទនេះ។

វិភាគ៖ អ្វីជាដើមចមនៃឃាតកម្មបាញ់សម្លាប់ លោក កែម ឡី?

អ្នករិះគន់រដ្ឋារដ្ឋាភិបាលម្នាក់ទៀតគឺលោក កែម​ ឡី ត្រូវខ្មាន់កាំភ្លើ​ងបាញ់សម្លាប់ក្នុងហាងល​​ក់ភេស​ជ្ជៈ​ (Star Mart) របស់ស្ថានីយ៍ប្រេងឥន្ទៈកាល់តិច ជាប់ស្តុ​បបូកគោ រាជ​​ធានីភ្នំពេញ កាលពីព្រឹ​កថ្ងៃទី​១០​​ ខែក​ក្កដា។

ភរិយាជនសង្ស័យសម្លាប់លោក កែម ឡី ថា “ហួសចិត្ត” ​ដែលប្តីក្លាយជាខ្មាន់កំាភ្លើង ​

ស្រ្តីម្នាក់ជាភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី បានអះអាងថាប្តីរបស់អ្នកស្រីមានឈ្មោះថាអឿត អាង រស់នៅខេត្តសៀមរាប ហើយអ្នកស្រីសម្តែង “ការហួសចិត្ត” ដែលប្តីជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម។ អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។

បំណងបីរបស់លោក​ កែម ឡី ស្រាវជ្រាវមិនទាន់ចប់​

លោក កែម ឡី ជាអ្នកស្រាវជ្រាវពីបញ្ហាសង្គមនិងជាអ្នកវិភាគស្ថានការណ៍នយោបាយល្បីឈ្មោះមួយរូប ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់​កាលពីព្រឹកថ្ងៃទី១០ខែកក្កដា ធ្វើឲ្យ​គណបក្សនយោបាយ សង្គមស៊ីវិល និងសាធារ​ណជន​សម្តែងការសោកស្តាយ​និង​ថ្កោលទោសចំពោះឃាតកម្មនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ