អ្នក​ធ្វើ​យុទ្ធនាការទាមទារដោះលែងអ្នកជាប់ឃុំបង្វែរទៅរកយុត្តិធម៌ជូន លោក កែម ឡី

ប្រជាសហគមន៍បឹងកក់​ឲ្យដឹងថាពួកគេនៅតែ​បន្ត​ធ្វើ​យុទ្ធនាការ​ពាក់អាវខ្មៅនៅក្នុង​សហគមន៍​នៅថ្ងៃចន្ទនេះ​ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស៤រូបនិងមន្ត្រី គ.ជ.ប ១រួប រួមទាំងបន្ថែមសារទាម​ទាររកយុត្តិធម៌ឲ្យលោក កែម ឡី។

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ​បើកយុទ្ធនាការទ្រង់ទ្រាយធំពង្រឹងសន្តិសុខ​ ក្រោយមានការបាញ់សម្លាប់លោក កែម ឡី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានចេញបញ្ជា​ឲ្យ​កងកម្លាំងមានសមត្ថកិច្ច​បើកយុទ្ធនាការទ្រង់ទ្រាយធំមួយក្នុងការពង្រឹង​សន្តិសុខ​ឡើងវិញ ដោយ​លោក​ចាត់ទុក​ការ​បាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី ជា​ករណី”ឃោរឃៅព្រៃផ្សៃ”មួយ។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។

អាមេរិក​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ម៉ត់ចត់និង​មិនលម្អៀង​ ករណីបាញ់សម្លាប់​លោក កែម ឡី​

ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យ​អាជ្ញាធរស៊ើបអង្កេតឲ្យម៉ត់ចត់និងមិនលម្អៀង ក្នុងករណីបាញ់​សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម។លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹកកាលពីថ្ងៃអាទិត្យនៅម៉ាតល​ក់ទំនិញមួយក្បែរស្តុបបូកគោ។

លោក​ ហ៊ុន សែន ចាត់​ទុក​ការសម្លាប់លោក កែម ឡី ជា”ការផ្ចាញ់ផ្ចាលមួយ”ដល់រដ្ឋាភិបាល

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ​ចាត់ទុក​ការ​ធ្វើឃាត​អ្នកវិភាគសង្គម​និង​អ្នក​ស្រាវជ្រាវ​សង្គម លោក កែម ឡី ធ្វើឲ្យ​ប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិបាលនិង​ថានេះជា​”ការផ្ចាញ់ផ្ចាល”មួយដល់​រដ្ឋាភិបាល​។​លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យនៅម៉ាត​លក់ទំនិញមួយក្បែរស្តុបបូកគោ។

លិខិតមិត្តអ្នកអាន៖ សម្លាប់​លោក​ កែម​ ឡី​ ​​ធ្វើ​ឃាត​ប្រជាប្រិយរដ្ឋ​អំណាច​​

លោក កែម​ ឡី​ ត្រូវ​បាន​ធ្វើ​ឃាត​ បន្ទាប់​ពី​លោក​បាន​អះ​អាងថា​​​របាយការណ៍​របស់ ​Global Witness «Hostile Takeover» ដែល​និយាយ​ពីការ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​របស់​​គ្រួសារ​ត្រកូល​ ហ៊ុន​ ថា​មាន​ការ​ពិត​ចំនួនដល់​ទៅ​​៩៥%និង​សកម្ម​ភាពចុះ​សិក្សា​ដល់​​មូលដ្ឋានជា​ច្រើន​របស់​លោក​ ពិសេស​គឺ​ទាក់​ទង​នឹងជនអន្តោប្រវេសន៍​​វៀត​ណាម​​និង​គម្រោង​សិក្សា​បម្រុង​នឹង​ធ្វើ​តាម​កោះ​នា​នា​នៅ​​ក្បែរ​ប្រទេស​វៀតណាម​។

បក្ស​កាន់​អំណាច​ថ្កោលទោស​ការបាញ់ប្រហា​រលើ​លោក កែម ឡី​

គណបក្សកាន់អំណាច បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការបាញ់ប្រហារ​ទៅលើ​លោក​បណ្ឌិត កែម ឡី នៅក្នុង​ម៉ា​ត​ស្ថិតក្នុង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​ថ្លែង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​រសៀល​ថ្ងៃនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​នូវ​ការសោកស្ដាយ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឃាតកម្ម​ទៅលើ​អ្នកវិភាគ​សង្គម​រូបនេះ​។​

លោក ជួន សុវណ្ណ អះអាងថាខ្មាន់កាំភ្លើង​ពិតជា​ឃាតកបាញ់ប្រហា​រលោក កែម ឡី​

មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ អះអាងថា សមត្ថកិច្ច​នឹង​បន្ត​ស៊ើបអង្កេត​បន្ថែម​ទៀត ទៅ​លើ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី បន្ទាប់​ពី​ខ្មាន់កាំភ្លើង​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ក្រោយ​ការបាញ់ប្រហារ​នោះ​។​
​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទកាសែត​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ ពិតជា​ឃាតករ​ពិតប្រាកដ ដែល​បាន​បាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី នៅក្នុង​ម៉ា​ត​ស្ថិត​ក្នុង​កា​រ៉ាស់​ស៊ាំ​ងកាល់​តិច នៅ​ម៉ោង​ប្រហែល ៩​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

ជីវប្រវត្តិ​សង្ខេបរបស់​​លោកបណ្ឌិត​ កែម ឡី

បើតាម​ប្រវត្តិរូបដែលបង្ហោះលើប្រព័ន្ធ​សង្គមហ្វេសប៊ុក លោក​ កែម ឡី កើត​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​១៩៧០ នៅឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​។ លោក​បាន​បញ្ចប់​ថ្នាក់​វេជ្ជសាស្ត្រពេទ្យក្នុង​ឆ្នាំ​១៩៩២និង​បាន​បន្ត​សិក្សា​យក​ថ្នាក់អនុបណ្ឌិត​ផ្នែក​ស្រាវជ្រាវនៅ​សកល​វិទ្យាល័យ​​ជូឡាឡុងកនប្រទេស​ថៃពី​ឆ្នាំ​១៩៩៦ដល់​ឆ្នាំ១៩៩៧។

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យ​សមត្ថកិច្ច​ចាត់វិធា​ន​ការម៉ឹងម៉ាត់ចំពោះការបាញ់សម្លាប់លោក កែម ឡី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃអាទិត្យនេះ បាន​ចូលរួមរំលែកទុក្ខដល់ស​ពលោក កែម ឡី អ្នកវិភាគសង្គម ដែល​ត្រូវបានបាញ់សម្លាប់​កាលពីព្រឹ​កមិញ​។​លោកបណ្ឌិត កែម ឡី អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យត្រូវបានខ្មា​ន់កំាភ្លើងបាញ់​សម្លាប់នៅ​ម៉ោ​ងប្រមាណ៩ព្រឹកថ្ងៃអាទិត្យនេះនៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។

ក្រសួង​មហាផ្ទៃ​អះអាងថា​នឹង​បន្ត​ស៊ើបអង្កេត​ល្អិតល្អន់​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី​

​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​នេះ បាន​និយាយថា ក្រសួង​នេះ​នឹង​បន្ត​ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ល្អិតល្អន់​ថែម​ទៀត​តាម​នីតិវិធី ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ចេញ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ ក្រៅពី​ចូល​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ ក្រសួងមហាផ្ទៃ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​មនុស្សឃាត​ដ៏​សាហាវ​ឃោ​ឃៅ​នេះ ហើយ​ក្រសួង​នេះ ​ប្ដេជ្ញា​ចាត់​វិធា​​ន​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យបាន​ល្អិតល្អន់​ថែម​ទៀត​តាម​នីតិវិធី​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ