អាជ្ញាធរយល់ព្រមឲ្យរៀបចំពិធីបុណ្យខួប១០០ថ្ងៃលោក កែម ឡី នៅវត្តចាស់

ទីបំផុតទៅអាជ្ញាធរបានអនុញ្ញាតឲ្យក្រុមគ្រួសារនិងគណៈកម្មការរៀបចំពិធីបុណ្យខួប១០០ថ្ងៃ លោក កែម ឡី​​នៅវត្តចាស់ បើទោះជាកន្លងមកសាលារាជធានីបានបដិសេធម្តងហើយម្តងទៀត មិនអនុញ្ញាតរៀបចំពិធីបុ​ណ្យខួប១០០ថ្ងៃក្នុងរាជធានីភ្នំពេញក៏ដោយ។

គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃលោក កែម ឡី ប្រកាន់ជំហរធ្វើបុណ្យនៅវត្តចាស់ ខណៈចៅអធិការវត្តបដិសេធ

គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃលោក កែម ឡី ប្រកាសជំហរនឹងធ្វើបុណ្យនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញតាមការគ្រោងទុក ខណៈដែលចៅអធិការវត្តពោធិយ៉ារ៉ាមហៅថាវត្តចាស់ បានយល់ស្របតាមសាលារាជធានីភ្នំពេញដោយមិនអនុញ្ញាតឲ្យគ្រួសារនិងគណៈកម្មការបុណ្យសពធ្វើបុណ្យខួប១០០ថ្ងៃនៅទីនោះ។

ភរិយាសពលោកបណ្ឌិត កែម ឡី  អំពាវនាវពលរដ្ឋចូលរួមបុណ្យខួប ១០០ថ្ងៃ

នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកស្រី ប៊ូ រចនា សម្ដែងការសោកស្ដាយ​ដែលមិនបានមកធ្វើបុណ្យស្វាមីរបស់អ្នកស្រី ដោយសារ អ្នកស្រីទើបសម្រាកបុត្ររួច មិនអាចធ្វើដំណើរឆ្ងាយបាន ប៉ុន្តែអ្នកស្រីអំពាវនាវឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឲ្យចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ១០០ ថ្ងៃនាពេលខាងមុខនេះ។

ចៅអធិការវត្តចាស់មិនផ្តល់ទីតាំងឲ្យធ្វើបុណ្យខួប១០០ថ្ងៃលោក កែម ឡី

គណៈកម្មាធិការវត្តពោធិយ៉ារ៉ាមហៅថា វត្តចាស់ បានផ្លាស់ប្តូរផែនការដោយមិនអនុញ្ញាតឲ្យគ្រួសារនិងគណៈកម្មការបុណ្យសពធ្វើបុណ្យគម្រប់ខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី នៅពាក់កណ្តាលខែតុលានេះទេ។

ភរិយា​លោក កែម ឡី ខក​ចិត្ត​នឹង​សាលា​​រាជ​ធា​នី​មិន​ឲ្យ​រៀប​ចំ​បុណ្យ​គម្រប់​ខួប​១០០ថ្ងៃ

ភរិយា​សព​លោក​បណ្ឌិត កែម ឡី បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​សព​លោក​បណ្ឌិត កែម ឡី នៅ​រាជ​ធានី​ភ្នំពេញ។
កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​កន្លង​មក​នេះ លោក សៅ កុសល សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី បាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ ស្ដី​ពី​ការ​រៀបចំបុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ សព​លោក​បណ្ឌិត កែម ឡី នៅ​ឯ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ។ ពិធី​បុណ្យ​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ នៅ​រាជ​ធានី​ភ្នំពេញ និង​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

សាលាក្រុងមិនឲ្យធ្វើបុណ្យ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី នៅវត្តចាស់

សាលារាជធានីភ្នំពេញបានចេញលិខិតមួយច្រានចោលសំណើរបស់គណៈកម្មការរៀបចំបុណ្យ​ដោយបានហាមប្រាមមិនធ្វើបុណ្យខួបគំរប់១០០ថ្ងៃជូនលោក កែម ឡី នៅវត្ត «ពោធិ​យារាម» ហៅ​វត្ត​ចាស់ឡើយ។

គណៈកម្មការទៅទទួលរូបសំណាកលោក កែម ឡី ពីតំណាង​រាស្ត្រ​គណបក្សប្រឆាំង

គណៈកម្មការរៀបចំបុណ្យខួប១០០ថ្ងៃ នៅថ្ងៃសុក្រនេះ នឹងទៅទទួលរូបសំណាក់ លោក កែម ឡី នៅខេត្តកំពងស្ពឺ ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។

ខួប១០០ថ្ងៃលោក កែម ឡី នឹងធ្វើនៅវត្តចាស់ ខណៈសាលាក្រុងដាក់លក្ខខណ្ឌ

គណៈកម្មការរៀបចំបុណ្យអះអាងថា ខួប១០០ថ្ងៃលោក កែម ឡី នឹងធ្វើនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញតាមការគ្រោងទុក បើទោះបីជាសាលារាជធានីភ្នំពេញទាមទារលក្ខខណ្ឌមួយចំនួន មុននឹងអនុញ្ញាតឲ្យរៀបចំពិធីបុណ្យនេះតាមប្រពៃណី។

វិភាគ៖ តើប៉ះពាល់សន្លឹកឆ្នោត CPP កម្រិតណា បើអ្នករួមគំនិតសម្លាប់លោក កែម ឡី មិនត្រូ​វវែ​ក​មុខ​?

ព្រឹត្តិការណ៍បាញ់សម្លាប់ លោក កែម ឡី បានកន្លងទៅជិត១០០ថ្ងៃហើយ តែអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយឃាតកម្មនេះ រដ្ឋាភិបាលនូវមិនទាន់វែកមុខយកមកផ្តន្ទាទោសបាននៅឡើយទេ ក្រៅពីជនសង្ស័យ «ជួប សម្លាប់» ។

តុលាការចេញដីកាលើកទី២កោះហៅភរិយាលោក កែម ឡី

ថាអត់ទាន់ប្ដឹងទេ ទាន់ទៅដល់ប្រទេសទីបីរៀបរយបានស្រួល បានខាងនោះផ្ដល់ចម្លើយមកឲ្យដាក់ប្ដឹងបានដាក់ ហើយលូវគ្រាន់តែស្រាវជ្រាវរកឯកសារពាក់ព័ន្ធមួយចំនួន។ (ក្រុមគ្រួសារ) មិនទាន់បានដាក់ពាក្យប្ដឹងអីណា ម៉េចបានជាគេកោះហៅចឹង គេចង់កាត់ក្ដីឬក៏យ៉ាងម៉េច អត់យល់…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ