កូនប្រុសទី៥របស់លោក កែម ឡី កើតនៅល្ងាចនេះ

មិត្តភ័ក្តដែលស្និទ្ធស្នាលជាមួយ​ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានឲ្យដឹងថាកូនប្រុសទី៥របស់លោក កែម ឡី បានចាប់កំណើតហើយនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យទី២ ខែតុលា នេះ។​

កិច្ចប្រ​ជុំ​នៅ​UNបានលើកករណីបាញ់សម្លាប់លោក​ កែម ឡី និងបញ្ហានយោបាយនៅកម្ពុជា

អង្គការ​ឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ និងប្រទេសមួយចំនួនទៀត បានលើ​កយករ​ណីបា​ញ់​ស​ម្លាប់ លោក កែម ឡី ការ​រំលោភសិទ្ធិមនុស្ស និងការដាក់សម្ពាធលើបក្សប្រឆាំងនៅក​​ម្ពុ​ជា​​ ជជែ​ក​ដេ​ញ​ដោ​​ល​ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអំពាវនាវឲ្យ​មានវិ​ធាន​កា​​រទប់ស្កាត់ ។

គណៈកម្មការថាព្រះចៅអធិការវត្តមួយព្រមផ្ដល់កន្លែងធ្វើបុណ្យ១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី នៅថ្ងៃអង្គារនេះឲ្យដឹងថា ព្រះចៅអធិការវត្តថាន់ ស្ថិតនៅសង្កាត់ទន្លេរបាកសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានផ្ដល់ទីកន្លែងសម្រាប់ធ្វើបុណ្យខួប១០០ថ្ងៃ ជូនសពលោកបណ្ឌិត កែម ឡី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់១៦ ខែតុលាខាងមុខនេះ។

អង្គការ​២៧ជំរុញឲ្យលើកករណីសម្លាប់លោក កែម ឡី ពេលប្រជុំ អ.ស.ប

អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៧ជំរុញឲ្យ​​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិដាក់បញ្ចូល​​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា​ ពិសេសការបាញ់សម្លាប់លោក កែម ឡី ទៅក្នុង​របាយការណ៍ដែលត្រូវដាក់ជូន​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស (HRC) ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ក្នុងកិច្ចប្រជុំស្អែកនេះ។

គណៈកម្មការសំដែងការខកចិត្ត ដោយមិនមានវត្តណាមួយហ៊ានផ្តល់ទីតាំងធ្វើបុណ្យ លោកបណ្ឌិត កែម ឡី

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី សម្ដែងការខកចិត្តចំពោះព្រះចៅអធិការវត្តមួយចំនួន ដោយថាមិនហ៊ានផ្ដល់ទីកន្លែងធ្វើបុណ្យខួប១០០ថ្ងៃជូនសពលោកបណ្ឌិត កែម ឡី ខណៈព្រះសង្ឃមួយចំនួនបារម្ភខ្លាចអាជ្ញាធរ។

អាជ្ញាធរខណ្ឌ៧មករាចុះដកហូតយករូបទីងម៉ោងដែលអ្នកភូមិធ្វើតំណាងឲ្យឃាតកបាញ់សម្លាប់លោក កែម ឡី

អាជ្ញាធររាជធានីរារាំងអ្នកភូមិមិនឲ្យធ្វើពិធីដាក់បណ្តាសាអ្នកបាញ់សម្លាប់លោក កែម ឡី

ខ្ញុំធ្វើទីងម៉ោងហ្នឹងតំណាងឲ្យឃាតក ដើម្បីឲ្យតុលាការយមរាជឲ្យកាត់ទោ​សឲ្យ​ឃើ​ញ​ទាន់ហន់។អញ្ចឹងពួកសន្តិសុខនិងអាជ្ញាធរដែលគាត់មករឹបអូសទីងម៉ោងហ្នឹង បានន័យថាគាត់ការពា​រឃាត​ក ហើ​យគាត់មិនមែនរកឃាតករឲ្យប្រជាពលរដ្ឋទេ

អ៊ំស្រីលោក កែម ឡី កំពុងសំអាតរួបថតលោក កែំម ឡី (ដោយ ទូច សុខា)

គណៈកម្មការ​បុណ្យ​អំពាវ​នាវ​រក​ទីតាំង​រៀបចំ​បុណ្យ​ខួប​១០០​ថ្ងៃ​សព​បណ្ឌិត កែម ឡី

សមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បានអំពាវនាវដល់សប្បុរសជន ឲ្យជួយផ្ដល់ទីកន្លែងធ្វើបុណ្យខួប ១០០ថ្ងៃសពបណ្ឌិតកែម ឡី ដោយលើកឡើងថា វត្ដនានា ក្នុងរាជធានីភ្នំពេញ មិនត្រូវបានគេអនុញ្ញាតនោះឡើយ ដោយសារមានគំនាបពីអាជ្ញាធរ។

បុណ្យ​ខួប​១០០​ថ្ងៃ លោក កែម ឡី នឹង​ធ្វើនៅពាក់កណ្ដាល​ខែ​តុលា

ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃនៃ​​សព​អ្នកវិភាគ​សង្គមលោកបណ្ឌិត កែម ឡី ​នឹង​ប្រព្រឹត្ត​ទៅនៅរាជធានីភ្នំពេញ និងខេត្តតាកែវ ចាប់ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។ នេះដោយយោងតាម​សេចក្ដីប្រកាស​ព័ត៌មានចេញ​ដោយ​គណៈកម្មការ​បុណ្យ​ខួប​ នៅថ្ងៃសុក្រនេះ។

ជួប សំលាប់៖ ឆ្ងល់​តុលាការសួរដដែលៗ

បុរសដែលរងការចោទថាជាឃាតករបាញ់សម្លាប់លោក កែម ឡី ថ្លែងប្រាប់អ្នកសារព័ត៌មាន VOD នៅរសៀលនេះថា តុលាការសាកសួរលោកដដែលៗ ដោយមិនដឹងពីគោលបំណងអ្វីនោះទេ។

អ្នកច្បាប់ថាគ្រួសារលោក កែម ឡី ត្រូវពឹងមេធាវីឲ្យជួយជំរុញតុលាការស្វែងរកការពិត​

អ្នកច្បាប់លើកឡើងថា ដើម្បីពន្លឿនការស្វែងរក​យុត្តិធម៌ជូនគ្រួសារ លោក កែម ឡី គឺត្រូវរកមេធាវីការពារក្តីឲ្យជួយជំរុញទៅតុលាការដើម្បីពន្លឿននីតិវិធីស្វែងរកការពិត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ