ខែ្មរក្រហម

សាលាក្ដីខ្មែរក្រហមកាត់បន្ថយវិសាលភាពក្នុងសំណុំរឿង០០២ ​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 9:09 AM | 0 | 1584

អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមបានសម្រេចមិនដាក់បញ្ចូលអង្គហេតុទាំងឡាយដែលពាក់ព័ន្ធសំណុំរឿង០០២និងដែលមិនបានដាក់បញ្ចូលក្នុងករណី ០០២/០១ និង០០២/០២ ដោយថា នាំឲ្យយឺតយ៉ាវដល់ ដំណើរការនីតិវិធី។

សាលាក្ដីខ្មែរក្រហមកាត់បន្ថយវិសាលភាពក្នុងសំណុំរឿង០០២ 

ចៅក្រមស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 4:28 PM | 0 | 1509

សហចៅក្រមស៊ើបអង្កេតនៃសាលាក្ដីខ្មែរក្រហមបានសម្រេចលើកលែងការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម ដោយថា អ្នកស្រីមិនស្ថិតក្នុងរង្វង់យុត្ថាធិការរបស់ អ.វ.ត.ក។

ចៅក្រមស៊ើបអង្កេតសាលាក្ដីខ្មែរក្រហមទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម

សាលាក្តីខ្មែរក្រហម​បិទ​បញ្ចប់​សំណុំ​រឿងប្រឆាំង មាស ​មុត ​​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:31 AM | 0 | 2305

សាលាក្តីខ្មែរក្រហមបានបិទបញ្ចប់កិច្ចស៊ើបសួរនៅក្នុងសំណុំរឿង០០៣ ប្រឆាំងនឹងលោក មាស មុត អតីតមេទ័ពសម័យ​ខ្មែរ​ក្រហម បន្ទាប់ពីធ្វើកិច្ចការនេះរយៈពេលជាង៨ឆ្នាំ។

សាលាក្តីខ្មែរក្រហម​បិទ​បញ្ចប់​សំណុំ​រឿងប្រឆាំង មាស ​មុត ​

សាលាក្តីខ្មែរក្រហម​បញ្ចប់កិច្ចស៊ើបសួរលើឈ្មោះ អោ អាន​​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 3:16 PM | 0 | 2268

សាលាក្តីខ្មែរក្រហម​ប្រកាសបិទបញ្ចប់ការស៊ើបសួរលើអតីតកម្មាភិបាលក្នុងសម័យខ្មែរក្រហមឈ្មោះ អោ អាន ហើយប្រកាសជូនដំណឹងឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជ្រាបជាដំណឹង។​​

សាលាក្តីខ្មែរក្រហម​បញ្ចប់កិច្ចស៊ើបសួរលើឈ្មោះ អោ អាន​

បទយកការណ៍៖ ជនរងគ្រោះនៅតែមិនទាន់ស្ងប់ចិត្ត បើទោះជាកាត់ទោសមេដឹកនាំខ្មែរក្រហម​​មួយ​ជិវិត​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 5:59 PM | 0 | 1292

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញជុំវិញតុលាការកម្ពុជា កាលពីថ្ងៃទី២៣ខែវិច្ឆិកា បានសម្រេចផ្តន្ទាទោស អតីតប្រមុខរដ្ឋនៅក្នុងសម័យខ្មែរក្រហម លោក ខៀវ សំផន និងអតីតប្រធានរដ្ឋសភា លោក នួន ជា ដាក់ពន្ធនាគារអស់មួយជិវិតដូចសាលាដំបូងដដែល បើទោះបីជាតុលាការនេះរកឃើញថាសាលាដំបូងមានកំហុសមួយចំនួន ក្នុងការចេញសាលក្រមក៏ដោយ។

បទយកការណ៍៖ ជនរងគ្រោះនៅតែមិនទាន់ស្ងប់ចិត្ត បើទោះជាកាត់ទោសមេដឹកនាំខ្មែរក្រហម​​មួយ​ជិវិត

តុលាការកំពូលសាលាក្តីខ្មែរក្រហម​រក្សាឲ្យលោក នួន ជា និង ខៀវ សំផន ជាប់ទោស១ជីវិត​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 12:07 PM | 0 | 3730

តុលាការ​កំពូល​នៃ​អង្គជំនុំ​ជម្រះ​របស់​សាលា​ក្តី​ខ្មែរ​ក្រហមបាន​​សម្រេច​រក្សា​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​ លោក នួន ជា​ និង ​ខៀវ​ សំផន ជាប់​ពន្ធ​នាគា​រអស់​មួយ​ជិវិត បើ​ទោះ​បី​តុលាការ​នេះ​រក​ឃើញ​ថាសាលា​ដំបូង​មាន​កំហុស​មួយ​ចំនួន​ក្នុងការ​កាត់​សេច​ក្តី​ក្នុង​សាល​ក្រម​របស់​ខ្លួន​ក៏​ដោយ។

តុលាការកំពូលសាលាក្តីខ្មែរក្រហម​រក្សាឲ្យលោក នួន ជា និង ខៀវ សំផន ជាប់ទោស១ជីវិត

អាមេរិកស្វាគមន៍សេចក្តីសម្រេចរបស់ អ.វ.ត.ក ដាក់គុក នួន ជា និង ខៀវ សំផន មួយជីវិត​

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 4:05 PM | 0 | 3223

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះបានប្រកាសឲ្យដឹងថា សហរដ្ឋអាមេរិក សូមស្វាគមន៍សាលក្រមចុងក្រោយរបស់អង្គជំនុំជំរះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា (ECCC) លើករណី ០០២/០១ ចំពោះឈ្មោះ នួន ជា និង ខៀវ សំផន ដោយ​​​…

អាមេរិកស្វាគមន៍សេចក្តីសម្រេចរបស់ អ.វ.ត.ក ដាក់គុក នួន ជា និង ខៀវ សំផន មួយជីវិត

តុលាការ​ខ្មែរ​ក្រហម​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ាសំ​ណុំ​រឿង​ ០០២/០១ ក្នុងសប្តាហ៍នេះ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 3:46 PM | 0 | 2819

តុលាការ​ខ្មែរ​ក្រហម​ នឹង​សម្រេច​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ា​លើសំណុំរឿង​ ០០២/០១ ទៅ​លើ​លោក ខៀវ សំផន និង​ នួន​ ជា នៅ​ថ្ងៃ​ពុធ ​ទី​២៣ វិច្ឆិកានេះ បន្ទាប់​ពី​សហ​​ព្រះរាជអាជ្ញានិង​មេធាវីការ​ពារ​ក្តី​ ប្តឹង​សារទុក្ខ​ជំទាស់​នឹង​សាលក្រម​ថ្ងៃទី​៧ សីហា​ ២០១៤។

តុលាការ​ខ្មែរ​ក្រហម​ប្រកាស​សាលដីកា​​បិទ​ផ្លូវ​តវ៉ាសំ​ណុំ​រឿង​ ០០២/០១ ក្នុងសប្តាហ៍នេះ

អឺរ៉ុប​ផ្ដល់ជំនួយ​ជាង​៧២​ម៉ឺន​​អឺរ៉ូ​​សម្រាប់​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 9:46 AM | 0 | 10712

​សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ ដល់​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ជំរុញ​ការយល់ដឹង និង​អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​
​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា​កន្លង​មក សហភាព​អឺរ៉ុប បាន​និយាយថា ខ្លួន​បាន​ផ្ដល់​ជំនួយ​ជាង ៧២​ម៉ឺន​អឺរ៉ូ​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការយល់ដឹង និង​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

អឺរ៉ុប​ផ្ដល់ជំនួយ​ជាង​៧២​ម៉ឺន​​អឺរ៉ូ​​សម្រាប់​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

សហភាពអឺរ៉ុបផ្ដល់ប្រាក់ជាង៨០ម៉ឺនដុល្លារ​ដល់ស្ថាប័នចំនួន​៣​ដើម្បីលើកកម្ពស់ការយល់ដឹងពីខ្មែរក្រហម​

ដោយ កញ្ញា ណយ ធានី​​ | ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:43 AM | 0 | 3084

សហភាពអឺរ៉ុបបានផ្តល់​ថវិកា​ចំនួន៧២៤៧០០អឺរ៉ូ(ប្រមាណ៨១៣៣៦៣ដុល្លារអាមេរិក)ឲ្យស្ថាប័នចំនួន៣ ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងការអប់រំស្ដីពីប្រតិ្ដសាស្រ្ដខ្មែរក្រហម។ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី​៣០ខែមិថុនា សហភាពអឺរ៉ុបបាន​ឲ្យ​ដឹង​ថាទឹកប្រាក់ចំនួន៣៣៥០០២អឺរ៉ូ (៣៧៦០០២ដុល្លារអាមេរិក)ផ្ដល់ឲ្យ​មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដើម្បីលើកកម្ពស់ដល់ការអប់រំនិ​ងប្រវត្ដិសាស្រ្ដកម្ពុជាតាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​បែប​ចម្រុះ។

សហភាពអឺរ៉ុបផ្ដល់ប្រាក់ជាង៨០ម៉ឺនដុល្លារ​ដល់ស្ថាប័នចំនួន​៣​ដើម្បីលើកកម្ពស់ការយល់ដឹងពីខ្មែរក្រហម

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required