លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ពាក់ព័ន្ធនឹងព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគេចាក​​ចេញ​​ពីលំនៅឋាន​​ទៅ​នៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

រដ្ឋាភិបាល​ស្នើ​ពលរដ្ឋ​នៅ​ឃុំព្រះដាក់​ទប់ស្កាត់​សំណង់ថ្មី និង​អ្នកចំណូលថ្មី បើ​ទោះ​មិនមាន​ការរុះរើ

រដ្ឋាភិបាលប្រាប់ពលរដ្ឋក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជួយទប់ស្កាត់សំណង់ថ្មី​ និង​អ្នកចំណូលថ្មី ព្រមទាំង​ចៀសវាងប្រើប្រាស់ដីស្នាក់នៅជាប់រមណីយដ្ឋានអង្គរនេះជាកម្មសិទ្ធិ ឬទិញលក់ ខណៈអះអាងថា មិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅឃុំនេះឡើយ។

នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ​បានអំពាវ​​នាវ​​​​​​​​​​​​​​​​ដល់ពលរដ្ឋ​នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធ​ការប្រតិកម្ម​ទៅនឹង​​ការរុះរើសំណង់​​ដែល​នៅ​​ជាប់​​រមណីយដ្ឋាន​អង្គរ ខណៈ​រាជរដ្ឋាភិបាល​នៅ​មិនទាន់​បាន​គិតគូរ​ដល់​ការរុះរើ​សំណង់​របស់​ពួកគេនៅ​ឡើយ​នោះ​។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លីជាង​៣០០នាក់ ​ប្រមូលផ្ដុំ​​មុខ​​សាលាឧទ្ធរណ៍​ព្រះសីហនុ ខណៈ​តំណាង​ម្នាក់​ចូល​សវនាការ​នៅថ្ងៃនេះ

ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ៣០០នាក់ មកពីស្រុកចំនួន៣ នៃខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ទរណ៍​ព្រះសីហនុ ខណៈ​តំណាង​ពលរដ្ឋ​ម្នាក់​ចូលសវនា​ការ​ នៅ​ថ្ងៃអង្គារ​នេះ។

លោក ហ៊ុន សែន ព្រមាន​ឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​រស់នៅ​ខុសច្បាប់​ក្នុង​តំបន់អង្គរ បើ​ពួកគេ​ចង់តថ្លៃ​រឿងសំណង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ឈប់ផ្តល់​សំណង​ដល់ពលរដ្ឋដែល​រស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បើពួកគេ​ជឿតាម​ការញុះញង់​របស់អ្នកនយោបាយ ហើយមិ​នព្រមចាកចេញ ព្រោះតែចង់​នៅតថ្លៃទាមទារ​សំណងខ្ពស់​ជាងអ្វី​ដែលរដ្ឋាភិបាល​បានកំណត់រួចទៅហើយនោះ។

សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ទទូច​រដ្ឋាភិបាល​ដោះស្រាយ​«វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​» នៅ​ព្រលាន​យន្តហោះ​ថ្មីឱ្យ​បាន​ឆាប់​

សង្គមស៊ីវិលជិត ១០០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីឱ្យបានឆាប់ ក្រោយកត់សម្គាល់ថា វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុនOCICនិងពលរដ្ឋម្ចាស់ដីមានភាពធ្ងន់ធ្ងរ ក្នុងនោះពលរដ្ឋរងគ្រោះ​ជាច្រើនកំពុងរងការបណេ្តញចេញដោយបង្ខំទាំងមិនទាន់ទទួលបានដំណោះស្រាយសមរម្យខណៈអាជ្ញាធររដ្ឋបានខកខានបំពេញតួនាទីជាអ្នកបម្រើរាស្ត្រហើយថែមទាំងបានបង្កើតនូវបរិយាកាសភ័យខ្លាចដល់ពលរដ្ឋទៅទៀត។

ពលរដ្ឋ ​២៥០គ្រួសារ​​​នៅ​​ជាប់​​បឹងតាមោក​ ប្តឹង​ទៅ​UN​ឱ្យជួយ​ឃ្លាំមើល​ជម្លោះ​ដីធ្លី​ពួក​​គាត់

ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃចន្ទនេះ បាន​នាំគ្នាដាក់ញត្តិទៅ​ឧត្តម​​ស្នងកា​រ​អង្គការសហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិមនុស្សប្រចាំនៅ​កម្ពុជា (UN) ដើម្បីស្នើដល់ស្ថាប័ន​មួយ​នេះ ជួយ​ឃ្លាំមើល​ជម្លោះ​ដីធ្លី និង​ជំរុ​ញទៅរដ្ឋាភិបាលកម្ពុជា កុំឱ្យបណ្តេញ​ពួកគាត់​ចេញ​ទាំង​បង្ខំ។

សហគមន៍៨៤៣ សហគមន៍១២៩ និងសហគមន៍ព្រលាន យកញត្តិនិងសាលាកបត្រមកដាក់នៅសាលាស្រុកបទុមសាគរ ទាមទារឱ្យមានដំណោះស្រាយពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​៤០០នាក់​តវ៉ា​នៅ​សាលាស្រុក​បទុមសាគរ ទាមទារ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​រឿង​ដីធ្លី

ប្រជាពលរដ្ឋជាង​​៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុក​បទុមសាគរ ខេត្តកោះកុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទ​ដីធ្លីជូន​ពួក​គេ ដោយ​​អះអាង​​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំមក​ហើយ​។

ពលរដ្ឋទាំង៣ឃុំ (ឃុំចាន់មូល ឃុំទន្លូង និងឃុំជាំក្រវៀន) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលថ្នាក់ស្រុក ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់ខ្លួនដែលនៅជាប់ព្រំដែនវៀតណាម ហើយមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដីធ្លី

ពល​រដ្ឋ​ប្រមាណ​១៣០​គ្រួសារ នៅព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​នេះ​ ​ស្នើ​អភិបាលស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ​​ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី​​​ និង​អនុញ្ញាតឱ្យពលរដ្ឋ​អាស្រ័យផលលើដី​របស់ពួកគេ​វិញ​។

ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​ខេត្តកំពង់ឆ្នាំង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ពលរដ្ឋ​ជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​​ទឹ​ក​​ផុស ខេត្ត​កំពង់​ឆ្នាំង បារម្ភពីការបាត់បង់ដីធ្លី ក្រោយការចរចារកដំណោះស្រាយ​ជាមួយភាគីជម្លោះ ក្រោមការ​សម្របសម្រួលរបស់អាជ្ញាធរ​ខេត្ត ពុំមានលទ្ធផលជា​វិជ្ជមាន។​

ពលរដ្ឋសហគមន៍៨៤៣ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ យកញ្ញត្តិដាក់នៅសាលាស្រុកស្រែអំបិល ដើម្បីសុំឱ្យពន្លឿនការដោះស្រាយដីជូនពួកគេ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តកោះកុង តវ៉ា​នៅ​សាលាស្រុក​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋ​​ជាង២០០នាក់ តំណាងឱ្យ២៧៤​គ្រួសារ​ មក​ពី​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង បាន​ប្រមូល​ផ្ដុំគ្នា​នៅសាលា​ស្រុក​ នៅព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ទៅ​អាជ្ញាធរឱ្យពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​រំលោភ​យក​ជិត​២០​ឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ