បញ្ហា​វិវាទដីធ្លី

នាយក​រដ្ឋមន្រ្តី​​ថារដ្ឋាភិបាល​មិន​មាន​គម្រោង​ពង្រីកព្រលាន​យន្តហោះ កុំ​ឲ្យ​ពលរដ្ឋធ្វើ​បាតុកម្ម​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 3:22 PM | 0 | 2753

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិនមានគម្រោង​ពង្រីក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តទៅ​ទៀត​​នោះទេ ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម ដោយ​លោកថា​នេះ”អាច​ជា​កំហុស”​របស់​លោក​ដែល​មិន​បាន​គិ​​ត​​ពី​ការពង្រីកព្រលានយន្ត​ហោះ​​ កាលពីលោកចាប់ផ្តើមដឹកនាំរដ្ឋាភិបាល​។​ ក្នុងពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មី លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ទាំង​ពី​ឆ្នាំ​១៩៨៥ ដែល​​លោក​ថា​កាលនោះ​មិន​បាន​គិត​ថា​តើ​នឹង​ត្រូវពង្រីកព្រលានយន្តហោះ​​​នៅពេលណា។​ លោក​មានប្រសា​សន៍​​ថា​​​កាលនោះ​ ​កម្ពុជា​ត្រូវប្រឈម​​នឹង​ទណ្ឌ​កម្មសេដ្ឋកិច្ច​​របស់​អង្គការ​សហប្រជាជាតិ ក្រោយ​ពេល​​ដែល​បញ្ចប់​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត។​

នាយក​រដ្ឋមន្រ្តី​​ថារដ្ឋាភិបាល​មិន​មាន​គម្រោង​ពង្រីកព្រលាន​យន្តហោះ កុំ​ឲ្យ​ពលរដ្ឋធ្វើ​បាតុកម្ម​

លោក ហ៊ុន សែន បញ្ជា​ឲ្យ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋខេត្តកំពង់ស្ពឺ២នាក់​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 7:13 AM | 0 | 5192

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺអន្តរាគមន៍​ទៅ​តុលាការ​ជួយ​ឲ្យ​មាន​ការដោះលែង​ស្រ្តី២នាក់​ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ទាក់ទងនឹង​ជម្លោះ​ដីធ្លី។​ លោក ហ៊ុន សែន បាន​សរសេរ​នៅលើហ្វេសប៊ុក​របស់​លោក​នៅ​យប់ថ្ងៃ​ចន្ទនេះថា​វា​ជា”​ការ​ខកចិត្តខ្លាំងណាស់” ដែលតុលាការខេត្តកំពង់ស្ពឺចាប់តំណាងប្រជាជន២នាក់ឃុំខ្លួន ដែលលោក​ថា​ទើបបានដឹងមុននេះបន្តិច។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋខេត្តកំពង់ស្ពឺ២នាក់​

រដ្ឋាភិបាលកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេពជាតំបន់សហគមន៍​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:22 AM | 0 | 4208

រដ្ឋាភិបាលសម្រេចកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេព ក្នុងស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ជា​តំបន់​​សហ គមន៍ សម្រាប់ចែក​​ជូន​ប្រជា​ពលរដ្ឋ​ដែលរស់នៅមូល​ដ្ឋាន។​ នៅក្នុងអនុក្រឹត្យមួយចុះថ្ងៃទី៦ ខែមករា ដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ត្រូវ​បានកំណត់ ជាតំបន់សហ គមន៍​ដែន​ជម្រកសត្វព្រៃគូលែន ព្រហ្មទេព លើ​ផ្ទៃ​ដី​សរុប​ចំនួន​៥ពាន់​ហិកតា សម្រាប់ផ្តល់ជូនប្រជាពល​រដ្ឋដែល​រស់នៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំយាងនិងឃុំកន្ទួត ស្រុកជាំក្សា​ន្ត ខេត្តព្រះវិហារ។

រដ្ឋាភិបាលកាត់ដី៥ពាន់ហិកតាក្នុងតំបន់ជម្រកសត្វព្រៃភ្នំគូលែនព្រហ្មទេពជាតំបន់សហគមន៍

សហគមន៍​ជម្លោះដីធ្លី​នៅ​កំពង់ស្ពឺ​រក​ការ​អន្តរាគមន៍ឲ្យ​ដោះលែង​តំណាង​ពួកគេ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 1:56 PM | 0 | 4052

ប្រជាពលរដ្ឋ​មកពី​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប្រមូលផ្តុំ​គ្នា​នៅ​វត្តភ្នំក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​រដ្ឋាភិបាល​ជួយ​ដោះ​លែង តំណាង​របស់​ពួកគេ​ពីរ​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន និងជួយ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ឲ្យបាន​ឆាប់​។​
​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​មកពី​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​ភ្នំស្រូច ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​វត្តភ្នំ​បាន​ថ្លែងថា តំណាង​របស់​ពួកគាត់​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​រឿង​ដីធ្លី​។

សហគមន៍​ជម្លោះដីធ្លី​នៅ​កំពង់ស្ពឺ​រក​ការ​អន្តរាគមន៍ឲ្យ​ដោះលែង​តំណាង​ពួកគេ

មន្ត្រីសង្គម​ស៊ីវិលថាសកម្មជនដីធ្លី២នាក់នៅខេត្តកំពង់ស្ពឺត្រូវចាប់ខ្លួន​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 5:46 PM | 0 | 3933

មន្ត្រីសង្គមស៊ីវិលអះអាងនៅថ្ងៃសុក្រនេះថាតុលាការខេត្តកំពង់ស្ពឺបានចាប់ខ្លួនស្ត្រីជាសកម្មជនដីធ្លីពីរនាក់ ​នៅ​​​ភូមិថ្មី ឃុំសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងជម្លោះដីធ្លីអូសបន្លាយមួយលើ​ទំហំ​ដីជាង​១០​០០​ហិ​ក​តា។មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សុមិទ្ធិ ឲ្យVODដឹងថានៅវេ​លាម៉ោង១០ព្រឹកថ្ងៃទី១១ខែមីនានេះ ស្ត្រីជាសកម្មជនដីធ្លី២នាក់ គឺអ្នកស្រី យូ រ៉ុន អាយុ៥១ឆ្នាំ និង​អ្ន​ក​ស្រី​ អ៊ីត រុំ អាយុ៥៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពេលដែលពួកគេត្រូវបានតុលាការខេត្តនេះ កោះ​​ហៅ​​ឲ្យ​ចូលបំភ្លឺ នៅតុលាការ ទាក់ទិននឹងជម្លោះដីធ្លីមួយកន្លែងនៅ ស្រុកភ្នំស្រួខេត្តកំពង់ស្ពឺ។

មន្ត្រីសង្គម​ស៊ីវិលថាសកម្មជនដីធ្លី២នាក់នៅខេត្តកំពង់ស្ពឺត្រូវចាប់ខ្លួន

គ្រឿងចក្រនិងរថយន្ដ៧គ្រឿងរបស់ក្រុមហ៊ុនចិនត្រូវអ្នកភូមិឃាត់ទុក​

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 5:27 PM | 0 | 4260

ប្រជាពលរដ្ឋនៅខេត្ដព្រះវិហារឲ្យដឹងថាគ្រឿងចក្រមួយគ្រឿង​និងរថយន្ដដឹកដីនិងប្រេងមួយចំនួន​របស់ក្រុមហ៊ុន​ចិន ត្រូវ​បាន​ពួកគាត់ចាប់ឃាត់ទុក ដើម្បីទាមទារឲ្យអាជ្ញាធរដោះ​ស្រាយ។​

គ្រឿងចក្រនិងរថយន្ដ៧គ្រឿងរបស់ក្រុមហ៊ុនចិនត្រូវអ្នកភូមិឃាត់ទុក

បណ្តុំ​អង្គការសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាលបង្ហាញលទ្ធផល​ចុះបង្រ្កាបបទ​ល្មើស​ព្រៃ​ឈើ​​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 1:23 PM | 0 | 331

បណ្តុំ​អង្គការដែលធ្វើការ​លើ​ព្រៃឈើនិងបណ្តាញ​​​ជ​ន​ជាតិ​ដើម​ភាគ​តិចសរុប​ប្រមាណ​៣០​អង្គការ​បានជំរុញ​រដ្ឋា​ភិបាលបង្ហាញ​ពី​លទ្ធផល​នៃការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដល់សាធារណជន​ឲ្យ​បាន​​ដឹង។​ ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ពុធនេះ​ ​ បណ្តាញ​ជ​ន​ជាតិ​ដើម​ភាគ​តិចនិង​ព្រៃ​ឈើចំនួន​​២៧ បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋា​​ភិបាលក្នុង​ការ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើ​ស​ព្រៃ​ឈើ​នាំ​ចេញ​ទៅប្រ​ទេស​វៀត​ណាម។

បណ្តុំ​អង្គការសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាលបង្ហាញលទ្ធផល​ចុះបង្រ្កាបបទ​ល្មើស​ព្រៃ​ឈើ​

មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​​

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 9:55 AM | 0 | 385

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ការ​ដោះស្រាយទំនាស់ដីធ្លី​​បាន​ជំរុញ​ឲ្យស្ថាប័​នពាក់ព័ន្ធ​ពន្លឿ​ន​​កា​រដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់​ចុះប្រជាប្រិយ​ភាព​​​រប​ស់រ​ដ្ឋាភិបាលនិង​លទ្ធភាពនៃ​”បដិវត្តន៍ដីធ្លី”។​ ក្នុងពិធីបើកសន្និ​បាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំ​ដែនដីន​គ​ររូបនីយកម្មនិងសំណង់ ដែលធ្វើឡើង​នៅ​ថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយ​ដែលធ្វើឲ្យគណ​បក្សប្រជា​ជន​កម្ពុជា​បា​នធ្លា​ក់​ចុះ​ប្រជាប្រិយ​ភាពនៅពេលបោះឆ្នោតកាល២០១៣កន្លងទៅ។

មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​

ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICតវ៉ាជាថ្មីស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់ដំណោះស្រាយ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 6:46 PM | 0 | 358

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC បាននាំគ្នាដាក់ញត្តិជាថ្មីនៅសាលារាជធានីភ្នំពេញ ស្ថានទូតកាណាដា និងធនាគារពិភពលោក ដើម្បីជំរុញឲ្សស្ថាប័នទាំងនោះជួយដោះស្រាយបញ្ហារបស់ពួកគេ។

ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICតវ៉ាជាថ្មីស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់ដំណោះស្រាយ

អ្នកភូមិរុញឲ្យទម្លាយព័ត៌មានពីគម្រោងអភិវឌ្ឍទីក្រុងរណបដោយខ្លាចមានការបណ្តេញចេញ​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 4:06 PM | 2 | 306

អ្នកមានជម្លោះដីធ្លីជិត២០០នាក់រួមទាំងកុមារផងស្វែងរកព័ត៌មានលំអិតពីក្រុមហ៊ុនអភិវឌ្ឍក្រុង​​រណ​ប​​មួ​យនៅរាជធានី​ភ្នំ​ពេញ​​ដោយពួកគេអះអាងថាការបិទបាំងព័ត៌មានពីគម្រោងអភិវឌ្ឍនោះធ្វើ​ឲ្យ​ពួកគេនឹងត្រូវបានគេ​​​​បណ្តេញចេញ​ទាំងបង្ខំ។

អ្នកភូមិរុញឲ្យទម្លាយព័ត៌មានពីគម្រោងអភិវឌ្ឍទីក្រុងរណបដោយខ្លាចមានការបណ្តេញចេញ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required