អត្ថបទទស្សនៈ៖ កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តមានសារៈសំខាន់ ខណៈកម្រិតដីសណ្ដទន្លេមេគង្គស្រុតចុះ
ការកើនឡើងនៃកម្រិតទឹកសមុទ្រ ការសឹករិចរិលដីយ៉ាងឆាប់រហ័ស និងការថយចុះនៃការផ្គត់ផ្គង់ដីល្បាប់កំពុងតែធ្វើឱ្យប៉ះពាល់ដល់ទន្លេមេគង្គ។
ការកើនឡើងនៃកម្រិតទឹកសមុទ្រ ការសឹករិចរិលដីយ៉ាងឆាប់រហ័ស និងការថយចុះនៃការផ្គត់ផ្គង់ដីល្បាប់កំពុងតែធ្វើឱ្យប៉ះពាល់ដល់ទន្លេមេគង្គ។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋជាសមាជិកអាស៊ានបានអនុម័តសេចក្ដីប្រកាសទីមួយ ស្ដីពីការពង្រឹងការសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត (Strengthening of Adaptation to Drought)។ សេចក្ដីប្រកាសនេះបានអំពាវនាវឱ្យមានសកម្មភាពដ៏ច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាពការសម្របខ្លួន និងកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងតំបន់ ក៏ដូចជាការលើកកម្ពស់វិធីសាស្រ្ត យុទ្ធសាស្ត្រយូរអង្វែងបន្ថែមទៀតឆ្ពោះទៅរកការគ្រប់គ្រងគ្រោះរាំងស្ងួត។
នៅចុងឆ្នាំ២០២០ ទីក្រុងភ្នំពេញមានយានជំនិះចំនួន២,៥៣លានគ្រឿង (រាប់តែចំនួនរថយន្ដធនតូចនិងម៉ូតូ) ប្រៀបធៀបទៅនឹងចំនួនប្រជាជនតែ២,១៨លាននាក់ប៉ុណ្ណោះ។ ដោយជាមធ្យម តាមផ្ទះនីមួយៗមានរថយន្ត១គ្រឿង និងទោចក្រយានចំនួន៤គ្រឿង។ សមាមាត្រខាងលើបង្ហាញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលពឹងផ្អែកខ្លាំងទៅលើយានជំនិះផ្ទាល់ខ្លួន។
ក្រោយសង្គ្រាមត្រជាក់ រលកទី៣នៃលទ្ធិប្រជាធិបតេយ្យបានរីករាលដាលខ្លាំងទូទាំងសកលលោកទាំងមូល។ លទ្ធិប្រជាធិបតេយ្យ ជាពិសេសពាក្យ «ប្រជាធិបតេយ្យ» ក្លាយជាពាក្យដ៏មានប្រជាប្រិយក្នុងស្រទាប់មហាជន ប៉ុន្តែខ្លឹម (essence) និងសសរស្ដម្ភ ឬសសរគ្រឹះដើម្បីកសាងសង្គមប្រជាធិបតេយ្យឬរដ្ឋាភិបាលប្រជាធិបតេយ្យ ហាក់នៅឆ្ងាយពីការយល់ដឹងនិងការអនុវត្តរបស់អ្នកនយោបាយ ក៏ដូចជាពលរដ្ឋទូទៅនៅឡើយ។
អូឃឹស៍ បង្កើតឡើងនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសកលលោក។ សម្ព័ន្ធភាពនេះគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្ម ព្រមទាំងកងកម្លាំងសន្តិសុខរួមគ្នា ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពតំបន់ល្អជាងមុន និងនាំមកនូវអត្ថប្រយោជន៍រួមរវាងគ្នា។
នៅក្នុងការគ្រប់គ្រងរដ្ឋបែបបុរាណ ការភ្ជាប់ខ្លួនរបស់មេដឹកនាំទៅនឹងអាទិទេពដើម្បីទទួលបាននីត្យានុកូលភាពនយោបាយដឹកនាំ ជាកិច្ចការសំខាន់ក្នុងការរក្សាអំណាច ឥទ្ធិពល និងការពារប្រទេស។ មេដឹកនាំឬក្សត្រក្នុងសម័យបុរាណតែងតែមានគោរមងារសម្រាប់រាជ្យ ឬសម្រាប់មរណនាម មានទាំងនៅក្នុងបូព៌ាប្រទេសនិងបស្ចិមប្រទេស ជាពិសេសក្នុងប្រវត្តិសាស្ត្រខ្មែរ។
នយោបាយក្នុងកម្រិតខ្ពស់ ជាសកម្មភាពស៊ីវិល័យដែលនាំមកនូវសន្តិភាព វិបុលភាព សុខុមាលភាពសង្គមសេដ្ឋកិច្ច ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចប្រជាធិបតេយ្យ។ ក្នុងន័យនេះ នយោបាយក្នុងសង្គមប្រជាធិបតេយ្យ មិនអាចខ្វះបាននូវគណបក្សនយោបាយដែលមានគុណភាពក្នុងការប្រកួតប្រជែងក្នុងទីលានអំណាចនយោបាយបែបប្រជាធិបតេយ្យនោះទេ។
នៅក្នុងទិវាប្រជាធិបតេយ្យអន្តរជាតិ លោកប្រធានាធិបតី ចូ បៃឌិន បានមានប្រសាសន៍ថា៖ «គ្មានលទ្ធិប្រជាធិបតេយ្យណាល្អឥតខ្ចោះនោះទេ ហើយគ្មានលទ្ធិប្រជាធិបតេយ្យណាដែលចុងក្រោយនោះដែរ។ រាល់អត្ថប្រយោជន៍ដែលទទួលបាន រាល់ឧបសគ្គដែលបានជម្នះ គឺជាលទ្ធផលនៃការងារដែលបានខិតខំព្យាយាមមិនឈប់ឈរ។ លទ្ធិប្រជាធិបតេយ្យមិនកើតឡើងដោយចៃដន្យនោះទេ។ យើងត្រូវតែការពារ ប្រយុទ្ធ និងពង្រឹងប្រជាធិបតេយ្យឡើងវិញ។»
ទំនាក់ទំនងចិននិងអាមេរិកក្នុងសតវត្សរ៍ទី២១ គឺជាប្រធានបទក្ដៅសម្រាប់អ្នកសិក្សា អ្នកធ្វើគោលនយោបាយបានធ្វើការជជែកវែកញែកនិងវិភាគ។ ចាប់តាំងពីឆ្នាំ១៩៤៩មក ទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកបានប្រែប្រួលពីការប្រឈមមុខគ្នា ទៅជាការចូលរួមសហការ និងបញ្ច្រាសមកវិញ។
អត្ថបទនេះបកស្រាយពីសារៈសំខាន់នៃការសិក្សានយោបាយដោយផ្អែកលើទស្សនវិជ្ជានយោបាយ។ ទស្សនវិទូក្រិកបុរាណសម័យ លោក អារីស្តូត បានលើកឡើងថា “នយោបាយជាមេវិទ្យាសាស្ត្រ” (Politics is the master science)។ ក្នុងន័យនេះ លោកមានន័យថា គ្រប់រឿងរ៉ាវកើតឡើងក្នុងសហគមន៍នយោបាយស្ថិតក្នុងបរិបទនយោបាយ ពីព្រោះការសម្រេចចិត្តនយោបាយនឹងមានផលជះលើជីវភាពរស់នៅរបស់ពលរដ្ឋ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម