លិខិតមិត្តអ្នកអាន

លិខិតមិត្តអ្នកអាន៖ ដេវិឌ​ ឆាណ្ឌល័រ​ ពុំ​បាន​អះ​អាង​ថាការផ្លាស់​ប្តូរ​ ហ៊ុន សែន​ ​បាន​ លុះ​ប្រើ​​​កង​កម្លាំង​​​ទេ​​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:35 AM | 1 | 22203

ប្រវត្តិវិទូ លោក ដេវិឌ​ ឆាណ្ឌល័រ​ បាន​ផ្តល់​បទ​សម្ភាស​ឱ្យ​វីអូអេ​នៅ​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ ថា​«ខ្ញុំ​​​មិន​​​ដែល​​​និយាយ​​​តាម​​​កម្មវិធី​​​បទ​សម្ភាស​របស់​​​អ្នក​​​ ឬ​​​បទ​សម្ភាស​​​​ផ្សេង​​​ថា ហ៊ុន សែន​​​ គួរ​​​តែ​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​ដោយ​​​​​​កម្លាំងប្រដាប់​អាវុធ​​​​នោះ​ទេ​​​ ប៉ុន្តែទោះ​​​ជា​​​យ៉ាង​​​ណា​​​គាត់​​​នឹង​​​មិន​​​ត្រូវ​​​បាន​​​ផ្តួល​​​រំលំ​​​នោះ​​​ឡើយ​​​»។ Cambodia Daily ក្រោយ​មកបាន​យក​ទស្សនៈ​របស់​លោក​មក​​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ថា​«ការ​​​ផ្លាស់​​​ប្តូរ​​​ផ្នែក​​​​នយោបាយ​​​​អាច​​​កើត​​​មាន​​​ទៅ​​​បាន ​​​មាន​​​តែ​​​តាម​​​រយៈ​​​ការ​​​ផ្តួល​​​រំលំ​​​ប្រដាប់​​​អាវុធ​​​ឬ​​​ការ​​​ស្លាប់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ប៉ុណ្ណោះ​​​»។

លិខិតមិត្តអ្នកអាន៖ ដេវិឌ​ ឆាណ្ឌល័រ​ ពុំ​បាន​អះ​អាង​ថាការផ្លាស់​ប្តូរ​ ហ៊ុន សែន​ ​បាន​ លុះ​ប្រើ​​​កង​កម្លាំង​​​ទេ​

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​ឈុត​ខ្មៅខ្លាំងត្រង់​​ដឹក​នាំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ​​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:36 AM | 1 | 2594

ភាព​ឈ្លាស​វៃ​របស់​សង្គម​ស៊ីវិល​ក្នុង​ការ​ធ្វើ​យុទ្ធនាការឈុត​ខ្មៅ​និង​ទប់​ទល់​នឹង​ការ​បង្ក្រាប​គឺ​ដឹក​នាំ​ដោយ​​គ្មាន​អ្នក​ដឹក​នាំ ពោល​គឺ​​ដឹក​នាំ​ជា​ក្រុម​មិន​មែន​បុគ្គល​ណា​ម្នាក់​មាន​សិទ្ធិ​ដឹក​នាំ​ផ្តាច់​មុខ។​ លោក​ អំ សំអាត​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​ថ្ងៃ​ទី​៩ខែឧសភាក្រោយ​ពេល​ចាប់​ខ្លួន​អ្នក​ចូល​យុទ្ធនាការ​៨នាក់​ថា«​ការចូល​រួមក្នុង​យុទ្ធនាការស្លៀក​ពាក់​ខ្មៅ​នេះ ​វា​​មិន​មែន​ជា​ជំហរ​របស់​អង្គ​ការ​ណា​មួយ​ទេ​ អា​នេះ​គឺ​ជា​ការ​​​ស្មគ្រ​ចិត្ត​របស់​បុគ្គល​មួយៗ…​មិន​មែន​ជា​គោល​ការណ៍របស់​អង្គ​ការ​ណា​មួយ​ទេ»​។

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​ឈុត​ខ្មៅខ្លាំងត្រង់​​ដឹក​នាំ​ដោយ​គ្មាន​អ្នក​ដឹក​នាំ​

លិខិតមិត្តអ្នកអាន៖ លោក សម រង្ស៊ី អាច​ក្លាយ​ជា​អ្នក​ក្លាហាន​ បើ​ហ៊ាន​ចេញ​ពី​ក្នុង​ស្នូក​

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 6:15 AM | 1 | 17522

ភាព​ក្លាហាន​សឹង​តែជា​គុណ​តម្លៃ​សាកល​ទៅ​ហើយ​ចំពោះ​មនុស្ស​ជាតិ​ មាន​ន័យ​ថា​ស្ទើរ​គ្រប់​វប្បធម៌​តែង​ឱ្យ​តម្លៃ​ភាព​ក្លាហាន​ជា​ជាង​ភាព​កំសាក​។ ក្នុង​វិស័យនយោបាយ​វិញក៏​មិន​ខុស​គ្នាដែរ​​​ ភាព​ក្លាហាន​រមែង​​ដើរ​តួ​ជា​ចលករ​មួយ​ដ៏​សំខាន់​ផ្សើម​ក្តី​សង្ឃឹម​និង​​ផ្តល់​គំរូ​ក្លាហាន​ដល់​ប្រជាជន​សាមញ្ញ​ទាំង​ឡាយ​ ឱ្យ​ហ៊ាន​ប្រឆាំង​នឹង​ការ​រំលោភ​អំណាច​និង​អំពើ​អយុត្តិ​ធម៌ទាំង​ឡាយ​។

លិខិតមិត្តអ្នកអាន៖ លោក សម រង្ស៊ី អាច​ក្លាយ​ជា​អ្នក​ក្លាហាន​ បើ​ហ៊ាន​ចេញ​ពី​ក្នុង​ស្នូក

លិខិតមិត្តអ្នកអាន៖ពេល​ណា​ទើប​លោក​ សម​ រង្ស៊ី​ ឈប់​ធ្វើ​ជា​អ្នក​ក្លាហាន​ក្នុង​ស្នូក​?​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:38 PM | 5 | 16559

នៅ​ឆ្នាំ​១៩៩៨ ក្រោយ​ការ​បង្ក្រាប​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល មេ​ដឹក​នាំ​បាតុកម្ម​ លោក​ សម​ រង្ស៊ី​ បាន​រត់​ចោល​បាតុករ​ ភៀស​ខ្លួន​ទៅ​បាំង​កក​(រណ​ឫទ្ធិ ក៏​រត់​ដូច​គ្នា​​)។ ក្រោយ​មកទៀត​​ ក្នុង​សំណុំ​រឿង​ដក​បង្គោល​ព្រំ​ដែន​ លោក​ សម​ រង្ស៊ី​ បាន​រត់ចោល​​ពល​រដ្ឋ​ដែល​ទៅ​ដក​បង្គោល​ព្រំ​ដែន​ជា​មួយ​លោក​ បន្សល់​ទុក​ពួក​គេ​ឱ្យ​ជាប់​ពន្ធនាគារ​ជំនួស​។

លិខិតមិត្តអ្នកអាន៖ពេល​ណា​ទើប​លោក​ សម​ រង្ស៊ី​ ឈប់​ធ្វើ​ជា​អ្នក​ក្លាហាន​ក្នុង​ស្នូក​?

​​​លិខិតមិត្តអ្នកអាន៖ យុទ្ធនាការ​ឈុត​ខ្មៅ​គ្មាន​ប្រសិទ្ធ​ភាព​មែន​ឬ​?​

ដោយ VOD Admin​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:58 PM | 0 | 5602

គេ​មិន​អាច​សន្និដ្ឋាន​ថា​យុទ្ធនាការ​ណា​មួយ​បរាជ័យត្រឹម​​ថ្ងៃ​ចាប់ផ្តើម​​ឡើយ​ គឺ​គេ​ត្រូវ​រង់​ចាំ​ដល់យុទ្ធនាការ​បញ្ចប់​ជា​ស្ថាពរ​ទើប​គេ​អាច​កំណត់​បាន​ ហើយ​គេ​ក៏​​មិន​អាចអះ​អាង​​ថា​ការ​បង្ក្រាបឬ​ការ​ចាប់​ខ្លួន​​ជោគ​ជ័យ​ដែរ​ ទោះ​បី​វា​ពិត​ជាបាន​​បង្អាក់​យុទ្ធនាការមែន​​ក៏​ដោយ​។

​​​លិខិតមិត្តអ្នកអាន៖ យុទ្ធនាការ​ឈុត​ខ្មៅ​គ្មាន​ប្រសិទ្ធ​ភាព​មែន​ឬ​?

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​​ឈុត​​ខ្មៅ​គឺ​ជា​ចំណុច​ផ្តើម​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​?​

ដោយ VOD Admin​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 7:33 PM | 1 | 12098

រាល់​ការចាប់​ផ្តើម​នៃ​យុទ្ធនាការ​ណា​មួយ​តែង​តែ​មានអ្នក​​អស់​សង្ឃឹម​ ទុទ្ទិដ្ឋិ​និយម​ ប្រញាប់​សន្និដ្ឋាន​ថា​វិធី​ណា​មួយ​អប្រសិទ្ធ​ភាព​​ មិន​ព្យាយាម​ច្នៃ​ប្រតិដ្ឋ​តាក់​ទិច​ថ្មីៗ​ដែល​ឆ្លើយ​តប​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ រួច​ដល់​ពេល​បរាជ័យ​ ពួក​គេ​បន្ទោស​ថា​វិធី​មិន​នេះ​វិធី​នោះ​ឥត​បាន​ការ​ មិន​​បន្ទោស​ខ្លួន​ឯង​ដែល​អសមត្ថ​ភាព​ក្នុង​ការ​ធ្វើឲ្យ​​​តាក់​ទិច​ដើរ​នោះ​ទេ​។ យើង​នឹង​អធិប្បាយ​ពី​កត្តា​ដែល​នាំ​ឲ្យ​​យុទ្ធនាការជោគ​ជ័យ​និង​​ឆ្លៀត​ពន្យល់​ថា​តើ​វា​មាន​​ទំនាក់​ទំនង​ឬ​ទេ​រវាងការ​ប្រើ​ប្រាស់ពណ៌​ជា​និមិត្ត​រូប​នៃ​ការ​ប្រឆាំង​នឹង​សកម្ម​ភាព​មិន​ស្របច្បាប់​​របស់​រដ្ឋ​អំណាច​និងបដិវត្តន៍​ពណ៌​ដែល​ប្រើ​ប្រាស់​ពណ៌​ជា​សញ្ញា​នៃ​បដិវត្តន៍​នោះ​។

លិខិតមិត្តអ្នកអាន៖យុទ្ធនាការ​​ឈុត​​ខ្មៅ​គឺ​ជា​ចំណុច​ផ្តើម​នៃ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​?

លិខិតមិត្តអ្នកអាន៖​ហេតុ​អ្វីក៏​​ពល​រដ្ឋ​​នៅ​តែ​ទៅ​បោះ​ឆ្នោត​ ទាំង​​គ្មាន​សង្ឃឹម​ថា​មាន​ការ​ផ្ទេរ​អំណាច​?​

ដោយ VOD Admin​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:19 PM | 0 | 8390

សកម្ម​ភាព​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ​របស់​រដ្ឋាភិបាល​ឬ​គណ​បក្ស​កាន់​អំណាច​​ទៅ​លើ​គណ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិលនា​ពេលបច្ចុប្បន្ននេះ​​ សឹងអាចឲ្យ​ពល​​​រដ្ឋ​និង​អ្នក​វិភាគ​មួយ​ចំនួន​កាត់​យល់​ឃើញ​ថា​ គណ​បក្ស​កាន់​អំណាច​ធ្វើ​នេះ​គឺ​ដើម្បី​ធា​នា​ថា​ការ​បោះ​ឆ្នោត​ខាង​មុខខ្លួន​នឹង​ឈ្នះ​​ ត្បិត​សូម្បី​អគ្គលេខាធិ​ការរង​គ.ជ.ប. ​ដែលមក​ពី​​សង្គម​ស៊ីវិលក៏​រង​​គ្រោះ​ពី​សកម្ម​ភាព​នេះ​ដែរ​ នេះ​នៅ​មិន​និយាយ​ពីការ​ដែល​​អគ្គលេខាធិការ​ចាស់​​ត្រូវ​បាន​តែង​តាំង​ឡើង​វិញ​ផង​​​។ ដូច្នេះ​ ពិត​ណាស់​ ការ​បោះ​ឆ្នោត​ខាង​មុខ​ គណ​បក្ស​កាន់​អំណាច​នឹង​ឈ្នះ​ដោយ​សារ​ផ្តួល​គូ​ប្រកួត​មុន​ឡើង​សង្វៀន។ ​ ​

លិខិតមិត្តអ្នកអាន៖​ហេតុ​អ្វីក៏​​ពល​រដ្ឋ​​នៅ​តែ​ទៅ​បោះ​ឆ្នោត​ ទាំង​​គ្មាន​សង្ឃឹម​ថា​មាន​ការ​ផ្ទេរ​អំណាច​?

លិខិតមិត្តអ្នកអាន៖រង់ចាំនរណានាំលទ្ធិប្រជាធិបតេយ្យមក?​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:26 AM | 0 | 6814

ការវិវត្តនយោបាយថ្មីៗនៅកម្ពុជាមិនមានអ្វីប្លែកជាងពីអ្វីដែលកំពុងតែកើតមានឡើងនៅលើឆាក​អន្តរជាតិឡើយ។ នោះគឺជាការមិនវិវត្តទៅមុខនៃលទ្ធិប្រជាធិបតេយ្យនិងភាពឆ្លាតវៃនៃរបប​ផ្តាច់​ការ​ក្នុងការលេងល្បែងប្រជាធិបតេយ្យ(ខ្ញុំបានបង្ហាញពីល្បែងនេះនៅក្នុងអត្ថបទ“ចុងបញ្ចប់នៃ​លទ្ធិ​​​ប្រជាធិបតេយ្យ”)។

លិខិតមិត្តអ្នកអាន៖រង់ចាំនរណានាំលទ្ធិប្រជាធិបតេយ្យមក?

លិខិតមិត្តអ្នកអាន៖ពហិការ​ការ​បោះ​ឆ្នោត​ជាវិធី​មាន​ប្រសិទ្ធ​ភាព​ តែ​គ្មាន​នរណា​អនុវត្ត​​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:19 AM | 0 | 5483

«ការ​បោះ​ឆ្នោត​គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​របស់​ពល​រដ្ឋ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន ដើម្បី​កំណត់​វាសនាជាតិ​​​» នេះ​គឺ​ជា​អ្វី​ដែល​សង្គម​ស៊ីវិល​និង​គណ​បក្ស​នយោបាយនានា​តែង​ពន្យល់​​​អ្នក​។ អ្វី​ដែល​ពួក​គេ​មិន​បាន​ជម្រាប​អ្នកឲ្យ​​បាន​ច្បាស់​នោះ​គឺ​ការ​បោះ​ឆ្នោត​មាន​លក្ខខណ្ឌ​របស់​វា​ មិនមែន​​ចេះ​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​កំណត់​អ្នក​ដឹក​នាំ​ឬកម្រិត​អំណាច​រដ្ឋនោះ​ទេ​។

លិខិតមិត្តអ្នកអាន៖ពហិការ​ការ​បោះ​ឆ្នោត​ជាវិធី​មាន​ប្រសិទ្ធ​ភាព​ តែ​គ្មាន​នរណា​អនុវត្ត​

លិខិតមិត្តអ្នកអាន៖ការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខនិងស្ថិរភាព​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 10:51 AM | 0 | 1465

ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅទីក្រុងញូវយ៉កកាលពីថ្ងៃសុក្រសប្តាហ៍មុននេះគឺជាព្រឹត្តិ​ការ​ណ៍​ប្រវត្តិសាស្ត្រមួយនិងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអនុវត្តដំណោះស្រាយដំបូងគេបង្អស់ចំពោះបញ្ហាបំរែបំរួលអាកាសធាតុនៅលើពិភពលោក។មានបណ្ដាប្រទេសជាច្រើនដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែលជាចំណុចឆ្លុះបញ្ចាំងថា៖ ពិភព​លោកទាំងមូលប្តេជ្ញាធ្វើយ៉ាងណាឲ្យការសន្យាទាំងឡាយដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ក្លាយ​ទៅជាសកម្មភាពដ៏ជាក់ស្តែងនិងដ៏រឹងមាំមួយ។ ស្មារតីសន្និសីទទីក្រុងប៉ារីសនៅតែបន្តនិងកាន់តែល្អប្រសើរ ពោលគឺនឹងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។

លិខិតមិត្តអ្នកអាន៖ការប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកធ្វើឲ្យពិភពលោកកាន់តែមានសន្តិសុខនិងស្ថិរភាព

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required