រដ្ឋា​​ភិបា​លបើ​កផ្លូ​វ​ឲ្យឧ​ត្តម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្តល់យោ​បល់​ សួ​រ​​អាជ្ញា​ធរ​ពី​បញ្ហា​ដែល​បានរ​ក​ឃើញ​

លោកនា​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ លើកឡើ​ងថា ​ចាប់ពីសប្តាហ៍​ក្រោយទៅ ​ឧត្តមក្រុ​មប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោ​​​បល់​ ​​អាច​សួរ​ដេញ​ដោលអា​​ជ្ញា​ធ​រខេត្ត​ រាល់​បញ្ហា​ដែល​បាន​រកឃើញ ដើម្បីចូលរួមអភិវឌ្ឍជាតិ​។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតីតបក្សប្រឆាំង និង GDP ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវ បើ EBA បាត់បង់

គណបក្ស​នយោបាយ​មួយ​ លើក​ឡើង​ថា អតីត​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ត្រូវ​បាន​ដក​ហូត​នោះ ប៉ុន្តែ បក្ស​ប្រឆាំង​បាន​ច្រាន​ចោល ហើយ​​បាន​រុញ​ការ​​អ្នក​ទទួល​ខុស​ត្រូវ​​ទាំង​ស្រុង​​ទៅ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

តុលាការសម្រេចដាក់លោក សម រង្ស៊ី ឱ្យស្ថិតក្រោមការត្រួតពិនិត្យ​ជុំវិញបទចោទញុះញង់កងទ័ព

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ត្រូវបានតុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​ក្រោម​ការ​ត្រួត​ពិនិត្យនៅ​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ញុះ​ញង់​កង​ទ័ព​កាល​ពី​ចុង​ឆ្នាំ​២០១៧។

លោក សម រង្ស៊ី ស្នើ​អន្ដរជាតិទប់ស្កាត់លោក ហ៊ុន សែន ដែលចង់កម្ទេចបក្សប្រឆាំង

អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បានស្នើទៅសហគមន៍អន្ដរជាតិឲ្យជួយទប់ស្កាត់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យកម្ទេចបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេស​។

កម្ពុជាទាមទារឲ្យអាមេរិកគោរពអធិបតេយ្យភាពករណីឃុំខ្លួនលោក កឹម សុខា ជាង ១ឆ្នាំ

កម្ពុជាទាមទារឲ្យសហរដ្ឋអាមេរិកគោរពអធិតេយ្យភាពរបស់ខ្លួន បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានលើកឡើងជុំវិញការឃុំខ្លួនលោក កឹម សុខា ថា​ ធ្វើឡើងដោយគ្មានភស្ដុងតាងណាមួយ។

លោក សុខ ទូច៖ បើ ហ៊ុន សែន ស្តាប់អឺរ៉ុប អាហ្នឹងហើយក្បត់អធិបតេយ្យភាពរបស់ខ្លួន

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តាប់អឺរ៉ុបដោះលែងលោក កឹម សុខា ដើម្បីរក្សា EBA មែននោះ លោកថា ជាការក្បត់អធិបតេយ្យភាព ព្រោះមិនអនុវត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់របស់ប្រទេស។​

លោក ហ៊ុន សែន ប្រកាសពីយុទ្ធសាស្ត្របញ្ចប់ជីវិតនយោបាយរបស់ លោក សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជាថ្មីទៀតតាមរយៈសម្លេងដែល​បែកធ្លាយ​ពីបណ្ដាញសង្គម​ពីយុទ្ធសាស្ត្រកម្ចាត់ លោក សម រង្ស៊ី និងថា​ត្រូវធ្វើឡើងភ្លាមៗ ប្រសិនបើអតីតមេ​បក្សប្រឆាំងរូបនេះ ហ៊ានឈានជើងចូលដីកម្ពុជាមែន។

លោក ហ៊ុន​ សែន អះអាងថា អត់ EBA កម្ពុជាមិនស្លាប់​ទេ និង​នៅ​តែ​មាន​ប្រាក់​ខែ​បើក​ជូន​មន្ត្រី​រាជការ

សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដែល​ឆ្ពោះ​ទៅ​រក​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ប្រតិកម្ម​តប​នឹង​សេចក្ដី​សម្រេច​បែប​នេះ​របស់​សគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​នេះ ដោយ​ថា កម្ពុជា​នឹង​មិន​ស្លាប់​ទេ។

កម្ពុជា​​ចាត់ទុកការផ្ដើមនីតិវិធីដែល​ឈានទៅព្យួ​រ EBA របស់សហភាពអឺរ៉ុប «ជារឿងអយុត្តិធម៌បំផុត»

រដ្ឋា​​ភិបាល​កម្ពុ​ជា​ប្រតិ​​កម្មថា ​«ជា​រឿង​អយុ​ត្តិធ​ម៌​បំផុត​» ដែ​លស​ហ​ភា​ព​អឺរ៉ុប ​សម្រេ​ច​ចាប់ផ្ដើម​នីតិវិធីដែល​ឈាន​ទៅ​រក​​​ការ​ព្យួ​រ«ប្រ​​ព័​ន្ធ​អ​នុ​គ្រោះពន្ធគ្រប់​បែបយ៉ាងលើកលែងតែអាវុធ» ដោ​យថាប្លុកលោកសេរីមួយ​នេះ បានមើល​រំលង​ពីការខំ​ប្រឹងប្រែ​ងរបស់រដ្ឋាភិបាលក្នុងការ​​កែ​លម្អស្ថា​នកា​រណ៍​ជិត១ឆ្នាំ​មក​នេះ ​​ ។

អាមេរិក​អំពាវនាវ​ឲ្យ​ទម្លាក់​បទចោទ​លើ​ កឹម សុខា​ ខណៈ​ EU​ផ្ដើម​​នីតិវិធី​ដែល​ឈាន​ដល់​ការ​​ព្យួរ​ EBA

សហរដ្ឋអាមេរិក ជំរុញ​ជាថ្មីឲ្យទម្លាក់បទចោទប្រកាន់លើអតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ស្រប​ពេល​ដែល​សហភាពអឺរ៉ុបចាប់ផ្ដើមនីតីវិធីដែល​ឈាន​ដល់ការ​ព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះ​អាសន្ន​ពីកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ