អឺរ៉ុប​​ចាប់​ផ្ដើម​​​នីតិវិធី​ដែល​ឈាន​ទៅ​ផ្អាក​ EBA​​​ ​ក្រោយ​កម្ពុជា​​​បរាជ័យ​កែ​លម្អ​បញ្ហា​​សិទ្ធិ​មនុស្ស

ក្រោយ​ពី​នៅ​តែ​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ពុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នោះ សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដែល​ឈាន​ទៅ​រក​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ត្រូវបាន​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​រួម​មួយ​នេះ។

លោក សម រង្ស៊ី ព្រមានពី​ហានិភ័យ​លើ​ផល​ប្រយោជន៍ជន​ជាតិ​ចិន​កើត​ពី​កំហឹង​ពលរដ្ឋ​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានព្រមាន​ទៅ​ក្រុម​វិនិយោគិន និង​ជន​ជាតិ​ចិន​នៅ​កម្ពុជា ឲ្យ​​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​អំពី​សកម្មភាព​របស់​ពួកគេ​នៅ​កម្ពុជា ដោយ​ថា ពួកគេ​អាច​ប្រឈម​មុខ​នឹង​កំហឹង​ពី​ពលរដ្ឋ​កម្ពុជា។

កម្ពុជា​​ប្រកាស​មិន​ឲ្យ​​សហគមន៍​អន្ដរជាតិ​លូក​ដៃ​ចូល​កិច្ចការផ្ទៃក្នុង

ក្រសួង​ការបរទេស​កម្ពុជា បានចាត់ទុកការលូកដៃណាមួយពីភាគីទីបី​ថា នឹងបង្កឲ្យមានអស្ថិរភាពជាតិ និងបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការផ្សះផ្សារជាតិនៅកម្ពុជា។

លោក ហ៊ុន សែន៖ សុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ២ថ្ងៃជាប់ៗគ្នាគឺម្សិលមិញនិងថ្ងៃនេះ ដោយថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រ ហើយលោកថា លោកនឹងខិតខំធ្វើការងារហើយចាត់ទុកសុខទុក្ខរបស់ពលរដ្ឋដូចសុខទុក្ខរបស់រូបលោកផ្ទាល់។​

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​បក្ស​កាន់​អំណាច​ច្រាន​ចោល​ព័ត៌​មាន​ថា ​មន្ត្រី​ជាន់​ខ្ពស់​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​លោក​ ហ៊ុន​ សែន​

អ្នក​នាំពាក្យ​គណប​ក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ​ឥសាន​ ​ច្រាន​ចោ​ល​ព័ត៌មា​នថា​ មា​នម​ន្ត្រីជាន់​ខ្ពស់​របស់ខ្លួនភាគ​​ច្រើ​​​​​​​ន​ ​ចង់​ចូល​រួម​ផ្លា​ស់ប្តូរមេដឹកនាំ ដោយសារមិ​​ន​ពេញ​ចិត្ត​​កា​រ​ដឹ​​កនាំ​​របស់​លោក​នាយ​ករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។

ក្រសួងមហាផ្ទៃទទួលស្គាល់បក្សនយោបាយថ្មីឈ្មោះ «បំណងពលរដ្ឋ»

បើតាមលិខិតចុះថ្ងៃទី០៧ ខែកុម្ភៈនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹងថា ក្រសួងយល់ព្រមទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» របស់លោក អ៊ិត សារម្យ ដែលមានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៣៤ ផ្លូវលេខ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​លោក ​ហ៊ុន​ ​សែន​ ព្រ​មានជាថ្មី​​ទប់​ស្កាត់​សង្គ្រាម​ ខណៈ​លោក​ ស​ម​ រង្ស៊ី​ ជំរុញ​ឲ្យ​ចូល​រួម​ប្តូរ​មេ​ដឹក​នាំ

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន​ សែន ដែលកាន់អំណាច៤០ឆ្នាំមកនះ បានផ្ញើសារគំរាមជាថ្មីទៀតថា ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​ទប់​​ស្កាត់ឲ្យបាន កុំឲ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលដូចពីអតីតកាល ខណៈអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវឲ្យចូ​ល​​រួ​ម​ផ្លា​ស់​ប្តូរមេដឹកនាំ។

លោក​ស្រី ​មូរ សុខ​ហួរ​ ស្នើអឺរ៉ុ​បឃ្លាំមើ​លដំ​ណើរ​វិ​លត្រ​ឡប់​របស់លោក​​ ស​ម​ រ​ង្ស៊ី ម​កក​ម្ពុជា

​អតីត​អនុប្រធាន​គណបក្សស​ង្គ្រោះជាតិ​ លោកស្រី ​មូរ​ សុខហួ​រ ដែលកំពុងនិរទេសខ្លួន ប្រាប់ទៅស​ហភា​ពអឺ​រ៉ុប​​ឲ្យ​ជួយ​ឃ្លាំ​មើល​ដំណើ​រ​វិ​​​​​លត្រ​ឡ​​ប់រប​​​ស់​​លោ​​ក ស​ម រង្ស៊ី ​មកក​ម្ពុជា ​ខណៈមានសា​រគំ​រាម​ចាប់ខ្លួ​នពី​ដៃ​គូប្រកួត ។

លោក សម រង្ស៊ី ជំរុញអន្តរជាតិដាក់សម្ពាធកម្ពុជាឲ្យបោះឆ្នោតឡើងវិញ

លោកសម រង្ស៊ី អំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដូចប្រទេសវេណេស៊ុយអេឡា ដើម្បីឲ្យមានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៩នេះ។​

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៦

សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរំឭកកម្ពុជាឲ្យស្តារប្រជាធិបតេយ្យ

តំណាង​អាមេរិក​ប្រចាំ​​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​ប្រជាជាតិ លោក Jason Ross Mack បាន​ថ្លែង​ថា៖ «ពួក​យើង​មាន​ក្ដី​បារម្ភ​​ជា​ខ្លាំង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​​ប្រឆាំង សារព័ត៌មាន​​ឯករាជ្យ និង​សង្គម​ស៊ីវិល។ ​ការ​រឹត​បន្តឹង​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចូលរួម និង​តវ៉ា​ប្រឆាំង​ដោយ​សន្តិវិធី ដែល​ប​​ញ្ហា​​ទាំង​នេះ​កើត​ឡើង​ជា​បន្តបន្ទាប់​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា[២០១៨] ដែល​ជា​ការ​បោះឆ្នោត​មួយ​​ស្ទើរ​តែ​គ្មាន​ភាព​សេរី និង​​តម្លា​ភាព​នោះ​ ហើយ​បញ្ហា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ សិទ្ធិ​មនុស្ស និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រ​ទេស​»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ