លោក ស ខេង ថា ការទៅ​ទទួលលោក សម រង្ស៊ី ជាការ​បង្កអស្ថិរភាពក្នុងសង្កម

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការទៅទទួលលោក សម រង្ស៊ី នៅពេលលោកវិលត្រឡប់ចូលមកកម្ពុជាវិញ គឺជាការបង្កអស្ថិរភាព​ក្នុងសង្គម ដោយថា លោក សម រង្ស៊ី នៅជាទណ្ឌិតមិនទាន់ត្រូវបានព្រះមហាក្សត្រលើកលែងទោសឲ្យធ្វើនយោបាយវិញនៅឡើយទេ។

លោក សម រង្ស៊ី អំពាវនាវទៅសហភាពអឺរ៉ុបឲ្យរក្សាជំហរក្នុង​ការ​ស្តារលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អំពាវនាវទៅសហភាពអឺរ៉ុប​ឲ្យបន្តរក្សាជំហរជួយស្តារ​ប្រជាធិ​បតេយ្យ​នៅ​ក​ម្ពុជា ដោ​យ​ថា​វិធានការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការទប់ស្កាត់​កម្ពុជា កុំឲ្យ​រអិលទៅរក​របបផ្តាច់កា​រ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

លោក សុខ ឥសាន៖ គ្មានច្បាប់ណាហាមឃាត់មិនឲ្យកងទ័ពមានសិទ្ធិខាងនយោបាយទេ

ការលើកឡើង​របស់​​លោក សុខ ឥសាន បែបនេះ ធ្វើឡើងក្រោយពេល​​​ក្រុមយោធាប្រកាសគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ត្រៀម​ខ្លួន​ចាត់​វិ​ធានការចំពោះ​លោក សម រង្ស៊ី តាម​អំណាចសាលដីការរបស់​តុលាការ​។​

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រុមយោធាប្រកាសគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន កម្ទេចបក្សប្រឆាំង

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ​កាលពីថ្ងៃទី២៥ មករាកន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីគម្រោងធ្វើមាតុភូមិនិវត្តន៍នាពេលខាងមុខ ដោយថា អាចមានប្រជាពលរដ្ឋ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ និងអ្នកគាំទ្រជាច្រើននាក់ ត្រៀមទៅទទួលរូបលោក។

ក្រុមកង​ទ័ព​ប្រកាសជំហរ​គាំទ្រ​លោក ហ៊ុន សែន កម្ទេចបក្សប្រឆាំង

កងកម្លាំងយោធានៅក្នុងប្រទេស បានបង្ហាញជំហរគាំទ្ររដ្ឋាភិបាលដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលគំរាមកម្ទេចអតីតមេដឹកនាំអតីត​បក្សប្រឆាំងនៅក្រៅប្រទេស លោក សម រង្ស៊ី​ ឬក្រុមប្រឆាំងរដ្ឋាភិបាល។

ក្រសួងថ្កោលទោសលោក សម រង្ស៊ី ករណីអំពាវនាវឲ្យទ័ពប្រឆាំងលោក ហ៊ុន សែន​

ក្រសួងការពារជាតិបានប្រកាសថ្កោលទោសលោក សម រង្ស៊ី ចំពោះការអំពាវនាវដល់កងទ័ពទាំងអស់ឲ្យប្រឆាំងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។​

លោក សម រង្ស៊ី ទម្លាយថា លោក ហ៊ុន សែន ទាក់ទងលោកមុនវិលត្រឡប់ឆ្នាំ២០១៣

លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនដោយខ្លួនឯងនៅក្រៅប្រទេសអះអាងថា មុនពេលលោកវិលត្រឡប់ចូលកម្ពុជាមុនបោះឆ្នោតឆ្នាំ២០១៣ លោកហ៊ុន សែន បានទាក់ទងទៅលោកសម្របសម្រួលស្ថានការណ៍។​

កម្ពុជាប្រតិកម្មលើសារព័ត៌មានល្បីឈ្មោះមួយរបស់សិង្ហបុរី ថាចុះផ្សាយខុស

កម្ពុជាបានទាមទារឲ្យសារព័ត៌មានល្បីឈ្មោះមួយរបស់សិង្ហបុរីផ្សព្វផ្សាយជាភាសាអង់គ្លេសឲ្យកែតម្រូវខ្លឹមសារជាបន្ទាន់ ដោយថាសារព័ត៌មាននេះចុះផ្សាយខុសលើពាក្យសម្តីរបស់លោកនាយករដ្ឋមន្ត្រីដែលគំរាមលើគូប្រជែង។​

លោក ​ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ទប់​ស្កាត់​ការជ្រៀតជ្រែក​ពីបរទេស កុំឲ្យ​ដូច​​នៅ​វេ​ណេ​ស៊ុយ​អេឡា​

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អំពាវនាវឲ្យត្រៀមទប់ស្កាត់ការជ្រៀតជ្រែកណាមួយពីប្រទេសផ្សេងៗ ដើម្បី​ការ​ពា​រ​ស​ន្តិ​​ភាពនៅកម្ពុជា ដោយ​ដាក់ការព្រួយបារម្ភថា ប្រទេស​ទាំងនោះអាច​នឹងប្រើឥទ្ធិពល​ដូច​នៅ​ប្រទេស​​​​​​វេណេស៊ុ​យ​អេ​ឡា ។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក​ ហ៊ុន​ សែន​ គំ​រាម​​​កម្ទេចក​ង​ទ័ព​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន និងជានាយឧត្តមសេនីយផុតលេខផ្កាយមាស៥ គំរាមថា​ ​នឹងកម្ទេច​ចោលចំពោះកង​កម្លាំងទាំ​ង​ឡាយណាប្រឆាំង​នឹ​ង​​​​​ដ្ឋាភិបាល ដោយថា កងទ័ពជាកម្លាំងជាតិ មានតួនាទីកា​រពាររដ្ឋា​ភិ​បា​​​ល​​កើត​ចេញពីការបោះឆ្នោត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ