លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហ៊ុន សែន គំរាមថា នឹង​កម្ទេចកង​ទ័ព​ណា​ប្រឆាំង​រដ្ឋាភិបាល​កើត​​ចេញ​​ពី​​ការ​​បោះ​​ឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ផង​នោះ បានគំរាមថា ​​នឹងកម្ទេច​ចោល​​កង​កម្លាំង​ទាំ​ង​ឡាយណា​ដែល​ប្រឆាំង​នឹ​ង​​​​​ដ្ឋាភិបាល ដោយថា កងទ័ពជាកម្លាំងជាតិ មានតួនាទីកា​រពាររដ្ឋា​ភិ​បា​​​ល​​កើត​ចេញពីការបោះឆ្នោត។

កម្ពុជា​ ប្រកាស​ប្រឆាំង​ការប្រកាសឯករាជ្យរបស់តៃវ៉ាន់​

ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ចំពោះ​ប្រទេស​ចិន​ថា​ខ្លួន​ទទួល​ស្គាល់​តែ​រដ្ឋាភិបាល​របស់​លោក​ស៊ី ជិន​ពីន​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​រដ្ឋ​ស្រប​ច្បាប់ ខណៈ​ប្រកាស​ប្រឆាំង​ដាច់ខាត​​ទៅ​នឹង​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់។

EU នឹងពិគ្រោះយោបល់ជាមួយសមាជិកនៅចុងខែនេះពីការដក EBA ពីកម្ពុជា

គណៈកម្មាធិការអឺរ៉ុបបានស្នើសុំឲ្យសមាជិករបស់ខ្លួនជួបជុំគ្នានៅចុងខែនេះ ដើម្បីពិគ្រោះយោបល់លើការសម្រេចក្នុងការព្យួរEBAពីកម្ពុជា។​ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Bloomberg។

លោក គង់ គាំ ប្រាប់តុលាការថា លោកមិនបានដឹងរឿងលោក កឹម សុខា ចង់ផ្តួលរំលំរដ្ឋាភិបាលទេ

អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រាប់តុលាការថា លោកមិនបានដឹងច្បាស់ពីទំនាក់ទំនងរវាងលោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាទេ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការបំភ្លឺនៅសាលាដំបូងនៅព្រឹកនេះ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរ លោក គង់ គាំ ឲ្យដឹងថា លោកភ្ញាក់ផ្អើលចំពោះប្រសាសន៍របស់ លោក កឹម សុខា ដែលថ្លែងក្នុង វីដេអូ នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣។ ការអត្ថាធិប្បាយនេះហើយដែលធ្វើឲ្យលោករងការចោទប្រកាន់និងចាប់ឃុំខ្លួនរហូតដល់បច្ចុប្បន្ន។ លោក គង់ គាំ បញ្ជាក់ទៀតថា លោកមិនបានដឹងអ្វីពីការទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយបរទេសនោះទេ។ លោក គង់ គាំ មានប្រសាសន៍ថា៖ «ខ្ញុំមិនយល់អស់ពីអ្វីដែល លោក កឹម សុខា គាត់បានបញ្ជាក់នៅក្នុងវីដេអូហ្នឹង ថាគាត់មានទំនាក់ទំនងជាមួយសាស្ត្រាចារ្យបរទេសណាហើយផែនការយ៉ាងម៉េច ខ្ញុំអត់បានដឹងទាំងអស់។ ខ្ញុំគ្រាន់ថាជាអាថ៌កំបាំងរវាង លោក កឹម សុខា និងបរទេសដែលយើងមិនអាចដឹងបាន»។ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះនៅបានបញ្ជាក់ទៀតថា លោកគ្រាន់តែមកបំភ្លឺនិងផ្តល់ព័ត៌មានដើម្បីឲ្យតុលាការរកយុត្តិធម៌ជូនជនត្រូវចោទតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក គង់ គាំ

ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ទម្លាក់ការទទួលខុសត្រូវលើ CNRP ករណី EBA

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានទាមទារឲ្យសហគមន៍អន្ដរជាតិពិចារណាឡើងវិញចំពោះការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាហើយថា នោះកើតឡើងដោយសារមានការញុះញង់ពីគណបក្សសង្គ្រោះជាតិ។​

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

រដ្ឋាភិ​បាល​បន្ត​គំរា​មចា​ប់ខ្លួ​ន​លោក​ ស​ម ​រង្ស៊ី ​បើ​​ចូល​​ម​កក​ម្ពុជា

រដ្ឋាភិបាលជាថ្មីទៀតបានគំរាមចាប់ខ្លូន លោក សម រង្ស៊ី បើអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនេះចូ​​ល​ក​ម្ពុ​​ជា​វិញ ក្នុងរូបភាពនយោបាយពាក់ព័ន្ធគណបក្សសង្គ្រោះជាតិ​ ដែលតុលាការរំលាយកាលពីចុងឆ្នាំ២០១៧។​

អតីត​មេ​បក្ស​ប្រឆាំង​ប្រកាស​ពី​គម្រោង​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ

ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស សម្រេចឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ ឲ្យ​វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយថា ដើម្បីស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ប្រាក់ សុខុន

ប្រមុខ​ការទូត​ប្រាប់​វេទិកា​តំបន់​​ថា សោក​ស្ដាយ​ក្រោយ​ពី​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​កម្ពុជា និង​ភូមា

ប្រមុខការទូតកម្ពុជាបង្ហាញការសោកស្តាយរបស់​លោក​ទៅ​ដល់​ប្រមុខ​ការទូត​អាស៊ាន បន្ទាប់​ពី​សហគមន៍​អឺរ៉ុប​បាន​​កំណត់​យក​ពន្ធ​លើ​អង្ករ​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន។

បក្សមួយចោទ​អឺរ៉ុបថា យកពន្ធលើអង្ករកម្ពុជាតាមការញុះញង់ពី​អតីត​បក្ស​ប្រឆាំង

គណបក្សនយោបាយ​មួយ បានចេញមុខថ្កោលទោសចំណាត់ការរបស់អឺរ៉ុប ដែលសម្រេចយកពន្ធគយលើស្រូវអង្ករកម្ពុជា ដោយចោទថា ប្លុក​ទីផ្សារ​រួម​មួយនេះជឿតាមការញុះញង់របស់អតីតបក្សប្រឆាំង។

លោក ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅចិន៤ថ្ងៃ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅចិនចំនួន៤ថ្ងៃចាប់ពីថ្ងៃអាទិត្យស្អែកនេះ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួ​ន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ