អ្នក​វិភាគ​និយាយថា គណបក្សកាន់អំណាចបញ្ចូលឈាមថ្មី តែគំនិតមិនថ្មី​

គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងតែងតាំងយុវជនជំនាន់ថ្មីដែលជាកូនៗរបស់ខ្លួនជាច្រើននាក់ ចូលក្នុងជួរថ្នាក់ដឹកនាំគណបក្សនិងរដ្ឋាភិបាល ​​ ប៉ុន្តែអ្នកវិភាគនយោបាយបានមើលឃើញថា ពួកគាត់មិនមានគំនិតអ្វីថ្មីឬជាគំនិតប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សនោះទេ។

លោក​ សម រង្ស៊ី ក្រើនរំឭកមន្ត្រីថា ការសុំសិទ្ធិធ្វើនយោបាយដូចទទួលស្គាល់បទចោទ​លើ​លោក កឹម សុខា

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនបានផ្ញើសារនយោបាយក្រើនរំឭកមន្ត្រីរបស់ខ្លួន កុំឲ្យចាប់ការ​បោកបញ្ឆោ​តរបស់បក្សកាន់អំណាច ដោយថា ការសុំសិទ្ធិធ្វើ​នយោបាយឡើងវិញ ប្រៀបបាននឹងការ​ទទួលស្គាល់​ការរំលាយគណ​ប​ក្ស​​ស​ង្គ្រោះជាតិ និង​ទទួល​​ស្គាល់បទចោ​ទ​លើ​លោក កឹម សុខា ថា «ក្បត់ជាតិ»។

សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គ្រោងហៅរដ្ឋមន្ត្រីមួយចំនួនមកសួរនាំ

ប្រធានប្តូរវេនឧត្ដមក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្ដល់យោបល់សម្រាប់ខែមករា ឆ្នាំ២០១៩ និងជាប្រធានគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម​ សូណង់ដូ ប្រាប់ VOD កាលពីម្សិលមិញថា លោកគ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម​មកបំភ្លឺពីបញ្ហាជលផល ដោយថា លោកបានរកឃើញបញ្ហាអសកម្មនិងការបើកដៃឲ្យមានការនេសាទខុសបច្ចេកទេស។

លោក ​ហ៊ុន ​សែន​ លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា​ ផ្ញើសា​រផ្សេងៗគ្នា​​នាឱកាស​ឆ្នាំស​កល២​០១​៩​

​មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំសកល២០១៩នេះ ផ្តោត លើគោលនយោបាយឈ្នះ-ឈ្នះ ​ធានា​បានសន្តិភាពពេញលេញ ខ​ណៈ​​​អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម ​សុខា ដែលត្រូវបានគេឃុំខ្លួនក្នុងផ្ទះ បានរិះគន់​ពីការធ្វើ​នយោ​បាយអគុណ​ធម៌ ចំណែកលោក សម រង្ស៊ី សន្យា​ចូល​ស្រុក​វិញឆាប់ៗ ។

លោក ស ខេង ហៅ​សម្ដី​អតីត​មេ​បក្ស​ប្រឆាំង​​ថា មូល​បង្កាច់ និង​ភូត​ភរ​កុហក

អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ថ្លែង​ថា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បំបែក​ខ្លួន​ចេញ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ​ថ្មី ប៉ុន្តែ លោក ស ខេង ហៅ​សម្ដី​លោក សម រង្ស៊ី ថា ជា​ការ​មូល​បង្កាច់ និង​និយាយ​ភូត​កុហក។

លោក ហ៊ុន សែន៖ ខ្ញុំមិនមែនជាមនុស្សបុគ្គលនិយមទេ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងជាសាធារណៈថា រូបលោកមិនមែនជាមនុស្សបុគ្គល និយមទេ ចំពោះការលើកឡើងពីគុណសម្បត្តិក្នុងការកសាងប្រទេសជាតិឲ្យមានការរីក ចម្រើន។​

លោក ហ៊ុន សែន​ ប្រាប់បរទេសកុំឲ្យយកហេតុផលសិទ្ធិមនុស្សរំខានពលរដ្ឋខ្មែរ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវឲ្យប្រទេសប្រកាន់របបសេរីកុំឲ្យយកហេតុផល សិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកដាក់ទណ្ឌកម្មលើកម្ពុជានាំឲ្យប៉ះពាល់ជាថ្មីទៀតដល់ សេចក្តីសុខ របស់ប្រជាពលរដ្ឋ។

វិមានឈ្នះឈ្នះចំណាយអស់១២លានដុល្លារ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា វិមានឈ្នះឈ្នះដែលបើកសម្ពោធថ្ងៃនេះបាន ចំណាយថវិកាអស់១២លានដុល្លារ ហើយត្រៀមថវិកាមួយចំនួនសម្រាប់ចំណាយបន្ថែម ទៀត។​

ក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាឯកឆន្ទនូវ​វិសោធនកម្មច្បាប់ស្តី​ពី​គណបក្សនយោបាយ

ក្រុមប្រឹក្សាធម្មនុញ្ញ បាន​អនុម័តច្បាប់​ស្តី​ពី​វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ តាមការស្នើសុំរបស់ប្រធានរដ្ឋសភា។

លោក សម រង្ស៊ី ប្តឹងទៅអន្តរជាតិថាមានការដាក់សម្ពាធបន្ថែមលើមន្ត្រី CNRP នៅកម្ពុជា

លោក សម រង្ស៊ី អះអាងថា លោកទើបបានប្តឹងទៅអង្គការអន្តរជាតិនានា ដែលឃ្លាំមើលស្ថានការណ៍នៅកម្ពុជាឲ្យដាក់សម្ពាធបន្ថែមទៀត ដោយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានដាក់សម្ពាធលើមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ