ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី

អនុប្រធាន CNRP ថាការតែងតាំងលោក សម រង្ស៊ី ​ជាប្រធានស្តីទី ដើម្បីឲ្យមានក្បាលម៉ាស៊ីន​ដឹកនាំបក្ស​​

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលស្និទនឹងលោក សមរង្ស៊ី អះអាងថា ការផ្ដល់តំណែងស្ដីទីជូនលោក សម រង្ស៊ី គឺមានភាពចាំបាច់ដើម្បីដោះស្រាយបញ្ហាកំពុងជាប់គាំងនិងដើម្បីឲ្យគណបក្សនេះ​មានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់។

លោក ហេង សំរិន រំឭកឲ្យពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុងបក្ស

ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន បានរំឭកសមាជិកបក្ស​ឲ្យព​ង្រឹង​ប្រជា​ធិប​តេ​យ្យផ្ទៃក្នុង ទើបអាចជំរុញការគ្រប់គ្រងប្រទេសប្រកបដោយភាពខ្លាំងក្លាបាន។

លោក សម រង្ស៊ី អះ​អាង​ថា ក្បាលម៉ាស៊ីន CNRP ច្បាស់លាស់ងាយស្រួលចរចាជាមួយសហគមន៍អន្ដរជាតិ

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ឯកភាពផ្ទៃក្នុងបក្ស និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ នឹងជួយឲ្យគណបក្សសង្គ្រោះជាតិងាយស្រួលក្នុងការចរចាជាមួយសហគមន៍អន្ដរជាតិ ដើម្បីបន្ថែមសម្ពាធមកលើរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​នា​ពេល​សព្វថ្ងៃ។

សភាបក្ស​កាន់​អំណាច​ការពារថា ការកែច្បាប់ឲ្យបក្សប្រឆាំងធ្វើនយោបាយឡើងវិញមិនរងសម្ពាធអន្តរជាតិ

នៅថ្ងៃទី១៣ ខែធ្នូនេះ សភាបានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពីគណបក្សនយោបាយត្រង់មាត្រា៤៥ថ្មី​ស្ទួន ដើម្បីបើកផ្លូវឲ្យម​ន្ត្រី​គ​ណ​​​​ប​​​ក្ស​សង្គ្រោះ​ជាតិ​ដែលតុលាការកំពូលហាមធ្វើនយោបាយ បានធ្វើនយោបាយឡើងវិញបាន តាមសំ​ណើរ​រ​បស់តំ​ណាងរា​ស​៨៧រូប។

លោក សម រង្ស៊ី ហាមមន្ដ្រី CNRP កុំទទួលយកសិទ្ធិធ្វើនយោបាយ​បើ​លោក កឹម សុខា នៅតែ​ជាប់​ឃុំ​

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសបានផ្ញើសារក្រើនរំលឹកដល់អតីតមន្ដ្រីបក្សប្រឆាំងទាំង១១៨រូបឲ្យរក្សាជំហររឹងមាំ ស្របពេលសភាគណបក្សកាន់អំណាចគ្រោងធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យពួកគេអាចចូលធ្វើនយោបាយឡើងវិញ។

លោក ឃឹម ប៊ុនសុង ត្រូវតែង​តាំង​ជា​រដ្ឋលេខាធិការ​​ក្រសួងការពារ​ជាតិ​ក្រោយ​បញ្ចប់​តំណែង​អភិបាល​ខេត្ត​

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ត្រូវបានតែង​តាំង​ជារដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បន្ទាប់ពីលោកបញ្ចប់តំណែងជាអភិបាលខេត្តសៀមរាប។

សភានឹងប្រជុំពេញអង្គនៅពាក់កណ្តាលខែនេះ​ ដើម្បី​កែច្បាប់បើកផ្លូវឲ្យ​អតីតមន្ត្រី CNRP ធ្វើនយោបាយវិញ

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកនេះ​ សម្រេចនឹង​បើកកិច្ចប្រជុំពេញអង្គនៅពាក់កណ្តាល​ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតអនុម័តលើ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

កូនប្រុស​លោក ទៀ បាញ់ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប​

​ព្រះរាជក្រឹតដែល​ឡាយព្រហស្ថ​លេខាដោយព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង​លោក ទៀ សីហា ជា​អភិបាល​នៃគណៈអភិបាល​ខេត្ត​សៀម​រាប។

ឌឹខេមបូឌាដេលីថាមិនអាចដំណើរការនៅកម្ពុជាក្រោមនយោបាយ «ចាប់ហើយដោះលែង» ដដែលៗ

ចាងហ្វាងរងនៃកាសែតឌឹខេមបូឌាដេលីនិយាយថា មិនអាចប្រតិបត្តិការក្នុងប្រទេសវិញទេក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន ដែលមិនមានភាពច្បាស់លាស់របស់រដ្ឋាភិបាល​ចាប់ហើយ លែងដដែលៗ។​

មន្ត្រី CNRP បន្តទាមទារដោះលែងលោក កឹម សុខា និងឲ្យបក្សខ្លួនកើតឡើងវិញ

អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(CNRP) ទាមទារជាថ្មី​ឲ្យដោះលែងលោកកឹម សុខានិង ឲ្យបក្សប្រឆាំងមួយនេះកើតឡើងវិញ បន្ទាប់ពីសភាបានចាប់ផ្តើមពិនិត្យលើនីតិវិធីមួយចំនួនឲ្យអតីតថ្នាក់ដឹកនាំCNRPឲ្យមានសិទ្ធិសេរីភាពធ្វើនយោបាយវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ