នយោបាយ

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:29 PM | 1 | 5201

ប្រធានអង្គភាព​ប្រ​ឆាំងអំពើ​ពុក​រលួយ(ACU)អះអាង​ថា​អង្គភាព​នឹង​បញ្ជូនមន្រ្តី​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​​​បន្ត​ស៊ើប​សង្កេតបន្ថែម​លើ​សំណុំ​រឿង​ពុករលួយយ៉ាងតិចពីរទៀត​របស់​អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា។​ប្រ​ធានអង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ លោក ឱម យ៉ិនទៀង ប្រាប់​វីអូឌីនៅ​រសៀលនេះ​ថាក្រោយ​ពី​បញ្ជូន​ខ្លួន​​លោក ស៊ុត ឌីណា ទៅកាន់​តុលាការ អង្គភាព​បាន​បញ្ជូន​ក្រុមការងារ​របស់​ខ្លួន​ទៅ​ប្រ​ទេស​កូរ៉េខាងត្បូ​ង ដើម្បី​ប្រ​មូលឯកសារពាក់ព័ន្ធនឹង​អ្វីដែល​លោក​ថា លោក ស៊ុត ឌីណា បាន​ទារប្រាក់ពី​បុគ្គលមួយចំនួន​។

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា

ប្រធានACUថា​លោក កឹម សុខា នឹងត្រូវចាប់ខ្លួន បើ​មិន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:18 PM | 0 | 32665

ប្រធានអង្គភាព​ប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិន​ទៀង បានថ្លែង​ថា​ប្រធានស្តីទីគណបក្ស​សង្រ្គោះ​ជាតិ​ លោក កឹម សុខា នឹង​ត្រូវចាប់ខ្លួន ប្រសិន​បើ​រូប​លោក​មិន​ចូលទៅតុលាការ​តាម​ការកោះហៅ​របស់ព្រះរាជអាជ្ញា ដោយ​លោក​ចាត់ទុក​ថា​នេះ​ជាការប្រព្រឹត្ត​បទល្មើសជាក់ស្តែង។​ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី​១១ ខែ​ឧសភា​ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់​ព័ន្ធ​នឹង​សំណុំ​រឿងសញ្ចារកម្ម។​

ប្រធានACUថា​លោក កឹម សុខា នឹងត្រូវចាប់ខ្លួន បើ​មិន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ​

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:14 PM | 0 | 8401

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃបានបញ្ជា​ឲ្យ​​ស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេស​ប្រជុំជាបន្ទាន់និង​គ្រប់គ្រងផ្ទៃ​ក្នុងមន្រ្តីរាជការនៅតាមស្ថាប័ន​និងកងកម្លាំង​ប្រដាប់អាវុធ​ ដោយ​រដ្ឋមន្រ្តីថា​ដើម្បី​ទប់ស្កាត់ការប៉ុន​ប៉ង​ចលនា​អូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូល​យុទ្ធនាការ​ស្លៀកពាក់ខ្មៅទាមទារ​ឲ្យ​ដោះលែងមន្រ្តីសង្គមស៊ីវិល។​

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ

​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:50 PM | 0 | 7239

​គណបក្សប្រឆាំង​ឲ្យដឹងថា អាជ្ញាធរ​ខេត្ត​កណ្ដាល នៅតែ​មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ លើក​អង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ (SUN TV) នៅ​ក្រុង​តាខ្មៅ តាម​ការស្នើសុំ​នៅឡើយ​ទេ ដោយ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្តឹងតវ៉ា។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ មានប្រសាសន៍ មកដល់​ពេលនេះ​លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​​ពី​ការអនុញ្ញត​ឲ្យ​លើ​កអង់​តែន ទូរទស្សន៍របស់​គណបក្ស តាម​ការស្នើសុំ​នៅឡើយ​ទេ​។​ លោក​ថា ការ​មិន​ទាន់​ឲ្យ​លើក​នេះ លោក​ថា អាជ្ញាធរ​អះអាងថា​មាន​ពលរដ្ឋ​ប្តឹង​ថា​​​ខ្លាច​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​

​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​

លោក ហ៊ុន សែន​៖​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវឲ្យ​ប្រជា​ពលរដ្ឋអ​ត់​ទឹក​ទទួលទាន​ដាច់ខាត​​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:31 AM | 0 | 3296

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សា​រទៅកាន់​សាធារណជន ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​អាកាសធាតុ​រាំងស្ងួត​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​នឹង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ទទួលទាន​ទេ​។​
​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​របស់លោក ដែល​បាន​បង្ហោះ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ចំណាត់ការ​ចែកចាយ និង​ផ្គត់ផ្គង់​ទឹក គឺ​នៅ​បន្ត​ផ្តល់​ជូន ប្រជាពលរដ្ឋ នៅតាម​តំបន់​ដែល​កំពុង​ខ្វះខាត​ទឹក​។​

លោក ហ៊ុន សែន​៖​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវឲ្យ​ប្រជា​ពលរដ្ឋអ​ត់​ទឹក​ទទួលទាន​ដាច់ខាត​

​យុវជនស្រី ចំរើន​​​ ​បន្ត​តាម​រំខាន លោក កឹម សុខា ដល់​ខេត្ត​សៀមរាប​​

ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 6:09 PM | 6 | 11564

​យុវជន​ស្រី ចំរើន ដែល​គេ​ដឹងថា មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច បាន​បន្ត​តាម​រំខានមេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា ដល់​ខេត្ត​សៀម​រាម ពេល​មេ​បក្ស​ប្រឆាំង​រូបនោះ ចុះ​ពង្រឹក​សកម្មជន រហូត​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ពាក្យសម្តី​ជាថ្មីទៀត ជាមួយ​យុវជន​មួយ​ក្រុម​ទៀត​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​ក្រោយពី​មាន​ខ្សែអាត់​សំឡេង​ចោទថា មេ​បក្ស​ប្រឆាំង​លោក កឹម សុខា មាន​ស្រី​កំណាន់ ប៉ុន្មាន​ថ្ងៃ​ក្រោម​ក យុវជន​ស្រី​ចំរើន បាន​ដឹកនាំ​យុវជន​មួយ​ក្រុម ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋសភា និង​ប្តឹង​លោក កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូបនោះ ចេញមុខ​បកស្រាយ​។​

​យុវជនស្រី ចំរើន​​​ ​បន្ត​តាម​រំខាន លោក កឹម សុខា ដល់​ខេត្ត​សៀមរាប​

​លោក ហ៊ុន សែន ថា​មិន​អត់ឱន​ឲ្យ​ក្រុម​ប្រឆាំង​ដែល​លោកគិតថា​បាន​រំខាន​វេ​បផ្សាយ​លោក​​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 6:17 PM | 0 | 16165

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ការសង្ស័យថា វេ​បផ្សាយ​របស់លោក អាច​ត្រូវបាន​ក្រុមប្រឆាំង​ចូលទៅប្តូរ​រូបភាព និង​លួច​ប្តូរ​ដាក់​សារ​សម្លេង​ជា​ភាសា​ខ្មែរ តាម​ទ្រង់ទ្រាយ HACKER ដែល​លោក​គិត​ថា​ទង្វើ​នោះ ធ្វើអោយ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ ក្នុង​វេបសាយ និង​ប៉ះពាល់​ដល់​កិត្តិ​យស៌​ថ្នាក់ដឹកនាំ​។​
​តាម​ខ្លឹ​ម​​សារ ដែល​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្លូវការរបស់​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៧​ ខែ​ឧសភា​នេះ បាន​ចាត់​ទុក​ទង្វើ​នេះថា​ ​ជា​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា និង​បាន​ដាក់​ការសង្ស័យថា ភស្តុតាង​ទាំងនេះ គឺ​ជា​ទង្វើ​មិន​អាច​ប្រកែក​បាន​របស់​ក្រុម​បក្សប្រឆាំង ដែល​តែងតែ​រិះរក​វិធី​ទុច្ចរិត គម្រក់ៗ​គ្រប់យ៉ាង ធ្វើ​ការវាយប្រហារ​មក​លើ នាយក​រដ្ឋ​។

​លោក ហ៊ុន សែន ថា​មិន​អត់ឱន​ឲ្យ​ក្រុម​ប្រឆាំង​ដែល​លោកគិតថា​បាន​រំខាន​វេ​បផ្សាយ​លោក​

​លោក កឹម សុខា និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ត្រូវ​តុលាការ​កោះហៅ​ជា​លើក​ទី​២​

ដោយ លោក ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:20 AM | 0 | 8778

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាងរាស្ត្រ​មណ្ឌលកណ្តាល លោក តុ វ៉ាន់​ចាន់ ត្រូវ​ព្រះរាជអាជ្ញា​អប​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ជា​លើក​ទី​២ ឲ្យចូល​បំភ្លឺ​នៅ​តុលាការ នា​ពាក់កណ្តាល​ខែ​ឧសភា​នេះ​ម្តងទៀត ទាក់ទិ​ន​នឹង​បណ្តឹង​ពី​រ​ផ្សេង​គា្ន បន្ទាប់​ពី​ដីកា​លើកមុខ​ត្រូវ​ច្រានចោល​។​
​ក្នុង​ដីកាកោះ​ចុះ​ថ្ងៃ​ទី ​២​ខែ​ឧសភា របស់​ព្រះរាជអាជ្ញា​រង លោក សៀង សុខ បង្គាប់​ឲ្យ​លោក កឹម សុខា បង្ហាញមុខ​នៅ​តុលាការ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ដើម្បី​ឆ្លើយបំភ្លឺ​ទៅ​នឹង​បណ្តឹង​ចោទ ពី​បទ​ចោទ​សញ្ចារកម្ម​។​

​លោក កឹម សុខា និង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ត្រូវ​តុលាការ​កោះហៅ​ជា​លើក​ទី​២

សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ​

ដោយ លោក បូ សាវី​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:38 PM | 2 | 6697

សកម្មជនគណបក្សប្រឆាំងនិងក្រុមយុវជនមួយក្រុមដែលដឹកនាំដោយឈ្មោះ ស្រី ចំរើន នៅព្រឹកថ្ងៃសុក្រនេះបានប៉ះទង្គិចគ្នា​មួយ​ប្រាវ ខណៈប្រធានស្ដីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ចូលរួមវេ​ទិកា​​នៅខេត្ដកំពង់​ធំនាព្រឹកថ្ងៃសុក្រទី​០៦​ខែឧសភានេះ។

សកម្មជន CNRP និងក្រុម ស្រី ចំរើន ប៉ះទង្គិចគ្នាមួយប្រាវនៅខេត្ដកំពង់ធំ

លោក សម រង្ស៊ី​ ​ថាលោក​ ហ៊ុន សែន ធ្លាប់សន្យា​ផ្តល់លាភសក្ការៈ​ បើ​លោក​បែកគ្នាជាមួយលោក កឹម សុខា​​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:30 PM | 4 | 38593

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ថា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់​ឲ្យ​រូបលោក​និង​លោក កឹម សុខា អនុប្រធានគណបក្ស​ប្រឆាំង​ បែកបាក់គ្នា ដោយ​លោក​ថា​លោក​នាយករដ្ឋមន្រ្តី​បាន​សន្យា​ផ្តល់លាបសក្ការៈមួយចំនួន​ជូន​រូបលោក។​ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែង​ថា​គណបក្ស​ប្រជាជនកម្ពុជាបានប្រើមធ្យោបាយ​គំរាមនិង​ចាប់អ្នកនយោបាយ​បក្ស​ប្រឆាំងដាក់ពន្ធនាគារ ដោយ​ចង់​ឲ្យ​រូប​លោក​និង​លោក កឹម សុខា បែកគ្នា។ លោក​បន្ត​ថា​លោក ហ៊ុន សែន ធ្លាប់បាន​និយាយ​ថា​លោកពិបាកធ្វើការជាមួយ​ លោក កឹម សុខា។

លោក សម រង្ស៊ី​ ​ថាលោក​ ហ៊ុន សែន ធ្លាប់សន្យា​ផ្តល់លាភសក្ការៈ​ បើ​លោក​បែកគ្នាជាមួយលោក កឹម សុខា​​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required