លោក ហ៊ុន សែន និងលោក សម រង្ស៊ី បន្ដខ្វែងគំនិតគ្នា ទោះបីអឺរ៉ុបព្រមានទណ្ឌកម្មសេដ្ឋកិច្ច   

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា អតីតគណបក្សសង្គ្រោះជាតិអាចនឹងរស់ឡើងវិញបាននៅអាណត្តិក្រោយតែប៉ុណ្ណោះ ខណៈ​លោក សម រង្ស៊ី ជំរុញឲ្យរដ្ឋាភិបាលផ្លាស់ប្ដូរជំហររបស់ខ្លួនជាបន្ទាន់ ដើម្បីកែប្រែស្ថានការណ៍​ និងបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ចពីអឺរ៉ុប។

មន្ត្រីជាន់ខ្ពស់ EU ប្រាប់លោក ហ៊ុន សែន ផ្ទាល់ពីដំណើរការដក EBA

អ្នកតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប(EU)លោកស្រី​ Federica Mogherini ជួបផ្ទាល់ជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ពីដំណើរបណ្តោះអាសន្ននៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA)ពីកម្ពុជា។

លោកហ៊ុន សែនថា ​មានការគាំទ្រឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ២០២០

លោកនាយករដ្ឋមន្ត្រីថ្លែងថា មានប្រទេសជាង៥០គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំ ពូលអាស៊ី-អឺរ៉ុបប្រចាំឆ្នាំ២០២០ហើយថា នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូលនៅលើ ឆាកអន្តរជាតិ។​

រដ្ឋសភា​ក​ម្ពុ​ជា​​ច្រាន​​ចោល​​សេចក្តីសម្រេច​របស់​សហភាពអន្តរសភា (IPU)

រដ្ឋ​សភាកម្ពុជា បានច្រានចោលការទាមទាររបស់ស​​ហភាពអន្តរ​សភា(IPU)ដែលជំរុញឲ្យគ​ណបក្សស​ង្គ្រោះ ជាតិបានចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ​ដោយគ្មានការគំរាមកំហែងផ្នែក​នយោបាយ ហើយ​​ទម្លាក់បទ​ចោទ​ទាំងអ​ស់លើរូប​លោក កឹម សុខាផងដែរ​ ។

កម្ពុជាស្នើឱ្យប្រតិភូ IPU មកពិនិត្យស្ថានភាពពិតម្តងទៀត ប៉ុន្តែ​​មិនឱ្យជួបលោក កឹម សុខា

សហភាពអន្តរសភា ថា​នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលភាពជាក់ស្តែងជាថ្មីម្តងទៀត ប្រសិនអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យ​​ពួកគេបានជួបជាមួយ អតីតមេបក្សសង្រ្គោះជាតិ លោក កឹម សុខា។

លោក កឹម សុខា កាលពីពេលកន្លងទៅ

IPU ជំរុញជាថ្មីឲ្យដោះលែងលោក កឹម សុខា

សហភាពអន្តរសភា(IPU)បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។

ព័ត៌មានបន្ថែម៖ ប្រធាន IPU អះអាងថា មិនបានសាទរចំពោះ​ការបោះឆ្នោតនៅកម្ពុជា

ប្រធាន​សហភាពអន្តរសភា IPU លោកស្រី Gabriela Cueva Barron បាន​អះ​អាង​ថា អ្នកស្រី​ពុំ​បាន​សាទរ​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ឡើយ អំឡុង​ជំនួប​​ជាមួយ​សមាជិក​សភា​កម្ពុជា​មក​ពី​បក្ស​កាន់​អំណាច ដែល​ផ្ទុយ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។

ប្រ​មុខ​រដ្ឋ​ស្តីទី​បង្គាប់​ឲ្យ​ន​គរ​បាល​ថ្នាក់​ឧត្តម​សេនីយ៍​២២​នាក់​ចូល​និវត្តន៍​

មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ២២​រូប ត្រូវ​បានដាក់​ឲ្យ​ចូល​និវត្តន៍​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ។

ប្រធាន IPU អះអាងថា មិនបានសាទរចំពោះ​ការបោះឆ្នោតនៅកម្ពុជា

ប្រធាន​សហភាពអន្តរសភា IPU លោកស្រី Gabriela Cueva Barron បានទាត់ចោលការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានចុះផ្សាយថា លោកស្រីបានគាំទ្រការបោះឆ្នោតនៅកម្ពុជា ដែល​បានផ្ដល់​ជ័យជម្នះ​ទៅ​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

រដ្ឋ​សភា​ក​ម្ពុជា​ប្រាប់​ IPU ​ថា​ គោរ​ពគោ​លកា​រណ៍​ប្រជា​ធិប​តេយ្យ​យ៉ាង​មុត​មាំ

តំណាងរដ្ឋសភាកម្ពុជា ប្រាប់សហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសថា កម្ពុជាបានគោរពគោលការណ៍​ប្រជា​ធិ​​ប​​តេយ្យយ៉ាងមុតមាំ ខ​ណៈ​​​​​សហគ​ម​ន៍​​​​​អ​ន្តរជាតិ កំពុងដាក់សម្ពាធឲ្យស្តារប្រជាធិបតេយ្យឡើងវិញ ក្រោយពីផាត់ប​ក្សប្រឆាំ​​ង​ចេ​​​ញ​​​ពី​ឆាកនយោបាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ