រដ្ឋា​ភិ​បាលថាបញ្ហាផ្ទៃក្នុងកម្ពុជានឹងមិនក្លាយជាសម្ពាធក្នុងកិ​ច្ច​ប្រជុំ​ អា​ស៊ី​-អឺ​រ៉ុប​ ទេ

រដ្ឋាភិបាលកម្ពុជាអះអាងថា បញ្ហាផ្ទៃក្នុងរបស់កម្ពុជា នឹងមិនក្លាយជាប្រធានបទដាក់សម្ពាធក្នុងកិច្ចប្រជុំ​កំពូល​អា​​ស៊ី​-អឺរ៉ុប​ (A​S​E​​M)​​ ដូ​ចមជ្ឈដ្ឋានប្រឆាំង លើកឡើងនោះឡើយ ដោយថាកិច្ចប្រជុំនេះ មានបំណងផ្តោតសំខាន់ពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីនិងអឺរ៉ុប។​

លោក ហ៊ុន សែន ថាទៅប្រជុំនៅអឺរ៉ុបរវល់រកពេលបាយស្ទើរមិនបាន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្អួញត្អែរថា ការទៅចូលរួមប្រជុំលើទឹកដីសហភាពអឺរ៉ុបលើកនេះ រវល់ការងារច្រើនស្ទើររកពេលបរិភោគបាយទឹកមិនបាន។​

លោក ​សម ​រង្ស៊ី ​នឹង​ប្រាប់​ I​PU​ ថា​រដ្ឋ​ស​ភាក​ម្ពុជា​ក្លែង​ក្លាយ

អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថានឹងប្រាប់សហភាពអន្តរសភា(IPU) ថាតំណាងរាស្ត្រ​កម្ពុជា​រង​​កា​រ​​រំ​​លោ​​ភសិ​​ទ្ធិ ហើយពេលនេះតំណាងដោយរដ្ឋសភាក្លែងក្លាយ។

អ្នកនយោបាយលើកឡើងខុសគ្នាជុំវិញបណ្ដាំរបស់អតីតព្រះមហាក្សត្រឲ្យ​«បង្រួបបង្រួមជាតិ»

គណបក្សកាន់អំណាច និងអតីតបក្សប្រឆាំង បង្ហាញជំហរខុសគ្នាជុំវិញអ្វីដែលអតីតព្រះមហាក្សត្រខ្មែរ​បានផ្ដាំឲ្យអ្នកនយោបាយរួបរួមគ្នា ដើម្បីអភិវឌ្ឍជាតិ ប៉ុន្តែ អ្នកវិភាគវិញយល់ថា មេដឹកនាំខ្មែរមិនបានប្រើប្រាស់យន្ដការផ្សះផ្សាជាតិ ដើម្បីដោះស្រាយទំនាស់រវាងគ្នា និងគ្នានោះទេ។

លោក ហ៊ុន សែន ប្រកាសស្វែងរកអដ្ឋិធាតុទាហានអាមេរិកឡើងវិញក្រោមហេតុផល«មេត្ដាករុណា»

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសស្វែងរកអដ្ឋិធាតុទាហានអាមេរិកឡើងវិញ បន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរមានភាពរង្គោះរង្គើរដែលឈានទៅផ្អាកប្រតិបត្តិការនេះជាផ្អាកបណ្ណោះអាសន្ន។

លោក ហ៊ុន សែន ថាមានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយអាមេរិកគ្រប់វិស័យ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បញ្ជាក់ថា កម្ពុជាតែងតែមានបំណងលើកកម្ពស់ទំនាក់ទំនង ទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយ សហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក។

លោក ហ៊ុន សែន ​ប្រាប់អាស៊ានថា កម្មវិធីនយោបាយកម្ពុជាត្រូវតាមបំណងម្ចាស់ឆ្នោត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអំពាវនាវឲ្យពលរដ្ឋពិនិត្យ ឲ្យបានច្បាស់លាស់មុនទិញប្រើប្រាស់ព្រោះលោកថា មានជនខិលខូចជាច្រើនលួចផលិត ទំនិញក្លែងក្លាយហើយដាក់លក់លើទីផ្សារ។​

រដ្ឋាភិបាលអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភហួសហេតុពីការដក EBA

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលបានអំពាវនាវកុំឲ្យពលរដ្ឋមានការព្រួយបារម្ភពេកពីការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ដោយថា ពេលនេះរដ្ឋាភិបាលកម្ពុជានៅតែមានកិច្ចសហប្រតិបត្តិការល្អលើផ្នែកជាច្រើនជាមួយសហភាពអឺរ៉ុប។​

អ្នក​ឃ្លាំមើ​លបញ្ហាសង្គម​ ព្រមានពីការ​បាត់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​បើរ​ដ្ឋា​ភិ​បាល​មិន​ប្តូរ​ជំ​ហរ​

អ្នកឃ្លាំមើលបញ្ហាសង្គម​ បង្ហាញការព្រួយបារម្ភថា​ប្រព័ន្ធអនុគ្រោះ​ពន្ធគ្រប់​បែបយ៉ាង​លើក​លែង​តែអាវុធ ​ហៅកាត់ថា​(EBA​) របស់សហភាពអឺរ៉ុប អាចនឹង​កាត់ផ្តាច់ពី​កម្ពុជាវិញ បើ​រដ្ឋាភិបា​ល​​មិនបង្ហាញឆន្ទៈឲ្យ​ស​ហ​​គមន៍អន្តរជាតិជឿបានថា កម្ពុជាកំពុងអនុវត្ត​លទ្ធិ​ប្រជា​ធិប​តេយ្យ​​ពិតប្រាកដនោះទេ។

ហ៊ុន សែន និង ស៊ិនហ្សូ អាបេ

ជ​ប៉ុន​រំ​ឭក​កម្ពុ​ជាជាថ្មី​ឲ្យ​លើកកម្ពស់​ដំណើរការ​​ប្រជា​ធិ​ប​តេយ្យ​

នាយករដ្ឋមន្រ្តី​​ជប៉ុន បានរំឭកកម្ពុជាជាថ្មីម្ដងទៀតឲ្យ​ដើរលើគន្លងប្រជាធិបតេយ្យដោយ​​ជប៉ុន​​​ក៏​នឹ​ង​អញ្ជើញអ្ន​ក​ន​​​​​​យោ​​​បាយវ័យក្មេងកម្ពុជា​ មន្ត្រី គ.ជ.ប និងមន្ត្រី​នៅ​ក្រ​សួ​​ងយុត្តិធម៌ជាដើម​ឲ្យ​ទៅ​មើល​​ពីដំណើ​រការប្រជាធិ​បតេយ្យ​​នៅ​​​​ប្រ​​​​​​ទេ​​​ស​​នេះ​ទៀតផង​ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ