ក្រុមសហជីពបារម្ភពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ បើស្ថានការណ៍នយោបាយបន្តឡើងកម្តៅ​

ក្រុមសហជីពមួយចំនួន បង្ហាញក្ដី​ព្រួយបារម្ភថា ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា នឹង​រង​ផល​ប៉ះ​ពាល់ ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​ពីកម្ពុជា​។

លោក ហ៊ុន សែន ព្រមានចាប់លោក គឹម សុខ ដាក់ពន្ធនាគារបើមិនបង់លុយ

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានចាប់ខ្លួនលោក គឹម សុខ ដាក់ពន្ធនាគារម្ដងទៀត ប្រសិនបើអ្នកវិភាគនយោបាយរូបនេះមិនសងប្រាក់ចំនួន ៨០០លានរៀលឲ្យទៅគណបក្សកាន់អំណាចទេនោះ។

លោក កឹម សុខា កាលពីពេលកន្លងទៅ

ព្រឹត្តិការណ៍រយៈពេល១ឆ្នាំពាក់ព័ន្ធការឃុំខ្លួនលោក កឹម សុខា

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល ១ឆ្នាំមកហើយ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចោទថា អតីតគណបក្សប្រឆាំងមានចេតនាធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

អតីតមន្ត្រីនិងសកម្មជន​CNRPទើបចេញពីពន្ធនាគាររង់ចាំបក្សនេះបង្កើតឡើងវិញ

អតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិ(CNRP) អះអាងថា ពួកគេរង់ចាំគណបក្សនេះ ត្រូវបង្កើតឡើងវិញទើបចូលរួមសកម្មភាពនយោបាយជាមួយ ដោយមិនធ្វើសកម្មភាពជាមួយគណបក្សផ្សេងៗនោះទេ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន បង្ហើបថា លោក កឹម សុខា នឹងគ្មាននរណាដោះលែងទេ

មុន១ថ្ងៃនៃសវនាការពិនិត្យលើនីតិវិធីឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺ នាយករដ្ឋ មន្ត្រីនិ​ង​ជា​មេ​​​ដឹ​កនាំបក្សកាន់អំណាចលោក ហ៊ុន សែន បា​ន​​បង្ហើប​ថា គ្មាននរណាដោះលែង មេដឹកនាំបក្សប្រឆាំងរូបនេះ ដែ​ល​ជា​​​​ប់​ចោទពីបទក្បត់ជាតិនោះទេ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

លោក ​សម​ រង្ស៊ី​ ស្នើ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ទោះមានការដោះលែងអ្នកទោសនយោបាយ​បន្ត​បន្ទាប់​ក៏ដោ​យ​​​

អតីតមេ​ដឹក​នាំប​ក្សប្រ​ឆាំង​ លោក​ សម​ រង្ស៊ី​ ​បាន​រំឭក​ប​ក្ស​កា​​ន់​​អំ​ណា​ច​ឲ្យ​រៀប​ចំបោះ​​ឆ្នោ​ត​​ឡើង​វិញ​ ទាំង​​រដ្ឋ​ស​​ភា​និ​ង​​​ព្រឹ​ទ្ធ​សភា​ ទោះបីក្នុងរយៈពេល​ប៉ុន្មាន​សប្ដាហ៍ចុងក្រោយនេះមាន​អ្នកទោសនយោបាយដែល​ជាសមាជិកបក្សរបស់ខ្លួន​ត្រូវបាន​ដោះលែងជាបន្តបន្ទាប់​យ៉ាងណាក៏ដោយ​​។

GDP ស្វាគមន៍ការចូលរួមរបស់លោក សួន សេរីរដ្ឋា

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP)បញ្ជាក់ថា បក្សនេះស្វាគមន៍ការចូលរួមរបស់លោក សេរី រដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ។

ព្រះមហាក្សត្រយាងបើកអង្គប្រជុំសភានៅដើមខែកញ្ញា

ព្រះមហាក្សត្រសម្តេចនរោត្តម សីហមុនី យាងធ្វើជាព្រះរាជអធិបតី បើកអង្គប្រជុំសភាលើកដំបូងក្នុងអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ខែកញ្ញា វេលាម៉ោង៨ព្រឹក។​

ពលរដ្ឋខ្មែរ​នៅបារាំងនឹងធ្វើបាតុកម្មទាមទារដោះលែងអ្នកជាប់ឃុំនិងប្រឆាំងលទ្ធផលបោះឆ្នោត​

ក្រុមអ្នកគាំអតីតបក្សប្រឆាំងអះអាងថា នឹងធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងនាដើមខែក្រោយ ដើម្បី​ជំរុញទៅរដ្ឋាភិបាលដោះលែង អ្នកទោសនយោបាយ នឹងប្រឆាំងលទ្ធផលបោះឆ្នោត។

គណបក្សអំណាចខ្មែររក្សាតំណែងប្រធានបច្ចុប្បន្ន​

គណបក្សអំណាចខ្មែរ ប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា នៅតែរក្សាប្រធានបច្ចុប្បន្នដដែល បើទោះជាអតីតប្រធានគណបក្សនេះគឺ លោក សួន សេរីរដ្ឋា ចេញពីពន្ធនាគារហើយក៏ដោយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ