កំពូលសវនាការលើសំណុំរឿងសុំនៅក្រៅឃុំលោក កឹម សុខា នៅព្រឹកនេះ

បើគ្មានអ្វីប្រែប្រួលទេ នៅព្រឹកនេះ តុលាការកំពូល នឹងបើកសវនការលើសំណុំរឿងសុំនៅក្រៅជុំទី២ របស់​លោក កឹម សុខា បន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះ ត្រូវរដ្ឋាភិបាលចោទប្រកាន់ថា «ក្បត់ជាតិ» និង​បានជាប់ឃុំក្នុងពន្ធនាគារអស់ រយៈពេល១១ខែមកហើយ។

បក្សចាញ់ឆ្នោតថាកិច្ចប្រជុំ​ជាមួយនាយករដ្ឋមន្រ្តី​ព្រឹកមិញមិនទាន់សម្រេចផ្លែផ្កាអ្វីឡើយ

គណបក្សមួយចំនួនដែលមិនទទួលបានអាសនៈក្នុង​សភាបានអះអាងថា ការប្រជុំជាមួយនាយករដ្ឋ មន្ត្រី​ ដើម្បី​​បង្កើត«ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»មិនទាន់ទទួលបានលទ្ធផលណាមួយនៅឡើយទេ។

អង្គការអន្ដរជាតិនិងសមាជិកសភាអូស្ដ្រាលីទទូចឲ្យ​ដោះលែងលោក កឹម សុខា ជាបន្ទាន់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ និងសមាជិកសភាអូស្ដ្រាលីមួយរូបទទូចជាថ្មីឲ្យដោះលែងប្រធានអតីតបក្សប្រឆាំងកំពុងជាប់ឃុំជាបន្ទាន់ បន្ទាប់ពីអ្នកទោសមួយចំនួនត្រូវបានតុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាព។

លោក មាស សុភា លា​ឈប់​ពី​​តំណាងរាស្ត្រ វិល​ត្រឡប់​ទៅ​តំណែង​ដើម

អតីត​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក លោក មាស សុភា បាន​លា​ឈប់​ពី​បេក្ខជន​តំណាង​រាស្ត្រ​បក្ស​​កាន់​អំណាច ហើយ​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ដើម​របស់​លោក​វិញ។

កម្ពុជាឆ្លើយតប UN ថា ការសុំឲ្យដោះលែងអ្នកទោសកំពុងជាប់ឃុំ គឺជ្រៀតជ្រែកស្ថាប័នតុលាការឯករាជ្យ

រដ្ឋាភិបាលកម្ពុជាបានច្រានចោលការទទូចរបស់អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani ដែលបានជំរុញជាថ្មី ឲ្យមានការដោះលែង​អ្នកទោសនយោបាយ​ អ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្សទាំងអស់កំពុងជាប់ឃុំ។

បក្សមួយចំនួនថា នឹងចូលរួមវេទិកា​​រៀបចំ​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃស្អែក ខណៈ​បក្ស​ផ្សេង​ទៀត​បដិសេធ

គណបក្ស​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៩ ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ទល់​នឹង​គណបក្ស​កាន់​អំណាច​នោះ បាន​ឲ្យដឹង​ថា ពួកគេ​នឹង​ចូល​រួម​ក្នុង​វេទិកា​មួយ ដែល​នឹង​រៀបចំឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ស្អែក​នេះ។

មន្ដ្រី GDP ដើរចេញពីបក្ស ក្រោយនាយករដ្ឋមន្ដ្រីប្រកាសផ្ដល់តំណែងតាមជំនាញ

មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយចំនួន បានសម្រេចចិត្តចាកចេញពីគណបក្សនេះ ប៉ុន្ដែ ពួកគេមិនបានបញ្ជាក់មូលហេតុនោះទេ។

អតីតបក្សប្រឆាំងថា ការតែងតាំងលោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រំលោភរដ្ឋធម្មនុញ្ញ

អតីតគណបក្សប្រឆាំងបានថ្កោលទោសគណបក្សកាន់អំណាច ដោយថា បាន​ប្រើប្រាស់ស្ថាប័នព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី​​​ រំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញ។

វៀតណាមសាទរលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីអាណត្តិទី៦នេះ

រដ្ឋាភិបាលវៀតណាម បានប្រកាសសាទរលោក ហ៊ុន សែន បន្ទាប់ពីប្រធានគណបក្សកាន់អំណាចរូបនេះ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ដ្រីកម្ពុជាម្ដងទៀត​កាលពី ៣ថ្ងៃមុន។

មន្ដ្រីជាន់ខ្ពស់បក្សហ៊្វុនស៊ិនប៉ិច ៤រូបលាឈប់​ពីតំណែង​ក្រោយ​ត្រូវ​ដក​ហូត​ពី​​តំណែង​ដឹកនាំ

មន្ដ្រីជាន់ខ្ពស់ចំនួន ៤រូប​របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានប្រកាសលាលែងពីតំណែង ដោយលើកហេតុផលថា មិនអាចកាន់តួនាទីឲ្យមានប្រសិទ្ធិភាព ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​​បញ្ចប់​ពី​មុខ​តំណែង​អនុ​ប្រធាន និង​អគ្គ​លេខាធិការ​បក្ស​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ