អ្នក​​តាម​​ដាន​​ថា​កា​រ​​អូស​​បន្លាយ​​ផ្តល់​​យុត្តិ​ធម៌​​ឲ្យ​លោក​​ កែម​ ឡី​​ បង្ហាញ​​ពី​​វប្ប​ធម៌​​និទ​ណ្ឌ​ភាព​

ខួប​ពីរឆ្នាំ​នៃព្រឹត្តិ​ការ​ណ៍បា​ញ់សម្លាប់​លោក​ កែម​ ឡី​ អ្នក​តាម​ដាន​មួយ​ចំនួន​ បង្ហាញ​ការ​ព្រួយ​បារ​ម្ភថា​ ការ​សម្លាប់​​ម​នុ​ស្ស​​​​ក្រៅ​​ច្បា​ប់​​អាចនៅតែបន្ត​ បើ​រដ្ឋាភិបាល​មិន​ទាន់ចាប់បាន​អ្នក​នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ម​កផ្ត​ន្ទាទោស​ ។

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈាង​ចូល​រំលឹក​ខួប​នៅ​កន្លែង​គេ​បាញ់​សម្លាប់​លោក​ កែម ឡី

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបន្ដការឃោសនារកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ និងបានឈាងចូលគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ដែលបានស្លាប់ ២ឆ្នាំមកហើយ។

ជប៉ុន​​ចង់​​ឲ្យ​​មាន​​ការ​​ចរចា​​នយោបាយ​នៅ​​កម្ពុជា​​ឡើង​​វិញ​នៅ​​មុន​ការ​​បោះឆ្នោត​

តំណាងបេសកម្ម​ជប៉ុន​ប្រចាំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​កាល​ពី​សប្តាហ៍​មុន​ ដោយ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា ​​ចរចារ​នយោបាយ​​ឡើង​វិញ​ នៅ​​មុន​ការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះ។

បក្ស​កាន់​អំណាច​ឃោសនា​ថា​ ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្ដាល​

គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកតួនាទីជាអនុប្រធានអ្នកប្រជាធិបតេយ្យនិយមកណ្ដាលដែលខ្លួនទើបទទួលបាន មកប្រកាសថា រដ្ឋាភិបាលសព្វថ្ងៃ បានគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីការពារសន្ដិភាព និងបញ្ចៀសសង្គ្រាម។

អតីតមន្ត្រីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិចវាយប្រហារបក្សនេះថា​រមិលគុណដោយមិនបាន​រំលឹក​ពីព្រឹត្តិការណ៍ឆ្នាំ​១៩៩៧

អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ដែលពេលនេះកំពុងភៀសខ្លួននៅក្រៅប្រទេស បានរិះគន់ធ្ងន់ៗទៅលើគណបក្សហ្វ៊ុនស៊ិនប៉ិច ថារមឹលគុណដោយមិនបាន​រៀបចំធ្វើពិធី​រំលឹក​ព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧។

ភរិយា​​លោក​​ សម​ រង្ស៊ី​​ ចូល​រួម​​ទូល​​ព្រះ​មហាក្សត្រ​​សុំ​​បើក​​ផ្លូវ​​ឲ្យ​​មន្ត្រី​​១១៨​​រូប​​បាន​​ធ្វើ​​ន​យោ​បាយ​​ឡើង​​វិញ​​

ភរិយាលោក សម រង្ស៊ី និងអតីតមន្ត្រីបក្សប្រឆាំង៦រូបទៀត ស្នើព្រះមហាក្សត្រ អន្តរាគមន៍បើកផ្លូវឲ្យម​ន្ត្រីរបស់ខ្លួន១១​៨រូប បា​ន​​ធ្វើ​នយោ​បា​​​​​​យ​​ឡើ​ងវិញ ខណៈសហភាពអឺរ៉ុ​បគំរាមផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមានទឹកប្រាក់ដល់ទៅរា​ប់រយលានដុល្លា​រក្នុ​ង​១​ឆ្នាំ​​​​ៗ ពី​កម្ពុជា បើមិ​នស្តារ​​​​​ប្រជា​ធិ​​ប​​តេ​​យ្យឡើ​ងវិ​ញ ។

អឺរ៉ុប​​រម្លឹក​​​កម្ពុជា​​​ឲ្យ​​​ដោះ​លែង​​​លោក​​ កឹម សុខា​​ ខណៈ​​​ព្រមាន​​​ដាក់​​​ទណ្ឌកម្ម​​ជាក់​លាក់​​

គណៈកម្ម​ការអឺរ៉ុប​បាន​រម្លឹក​ពី​ការ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ លោក​ កឹម សុខា ខណៈ​ដែល​ព្រមាន​​ថា ​វិធាន​ការ​ជាក់​លាក់មួយ​អាច​នឹង​​ត្រូវ​ដាក់ទៅ​លើ​រដ្ឋាភិបាលកម្ពុជានាពេល​ខាង​មុខ​ ប្រសិន​ជាគ្មាន​ការ​វិវត្តន៍​ណា​មួយ​ប្រសើរ​នោះ​ទេ។

សហភាព​អឺរ៉ុប​បញ្ជូន​ប្រតិភូ​ពិសេស​មក​កម្ពុជា​មុន​សម្រេច​សើ​រើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​

សហភាពអឺរ៉ុប បានបញ្ជូនគណៈប្រតិភូពិសេសរបស់ខ្លួនមកកម្ពុជា ដើម្បីស្វែងរកការពិតពាក់ព័ន្ធនឹងកាតព្វកិច្ចគោរពសិទ្ធិមនុស្ស មុននឹងសម្រេចសើរើ​ប្រព័ន្ធអនុគ្រោះពន្ធ។

លោក​ ហ៊ុន សែន​ ថ្លែង​​ឌឺ​អតីត​​មេ​បក្ស​​ប្រឆាំង​​ថា​ រំលាយ​សង្គ្រោះជាតិ​ដើម្បី​បញ្ចៀស​​សង្គ្រាម​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការ​រំលាយ​គណបក្សសង្គ្រោះជាតិមិនឲ្យប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច​ គឺដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមកើតឡើងនៅ​កម្ពុជា។

លោក​ ហ៊ុន សែន​ ចោទ​​សហជីព​​មួយ​​ចំនួន​​ថា​ ហែរ​​ក្បួន​​ថ្ងៃ​​១​​ឧសភា​​ដើម្បី​​ផ្គាប់​​ចិត្ត​​ម្ចាស់​​ជំនួយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ទៅ​មេដឹកនាំ​សហជីពមួយ​ចំនួន​ថា បាន​ដឹកនាំ​ហែរ​ក្បួន​ទាមទារ​លក្ខខណ្ឌ​ការងារ ដើម្បី​តម្រូវ​ចិត្ត​ម្ចាស់​ជំនួយ ដោយ​ថា ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​មិន​ចាំ​បាច់​ដើរ​ហែរ​ក្បួន​នោះ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ