ក្រុម​អ្នក​គាំ​ទ្រ​លោក​ កែម ឡី​ ចាប់​ផ្ដើម​រំឭក​បណ្ដើរ​ៗ​ដល់​រូប​លោក​មុន​ខួប​ ២​ឆ្នាំ​នៃ​ឃាតកម្ម​

ក្រុមអ្នកគាំទ្រលោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ២ឆ្នាំមុននោះ បានចាប់ផ្តើមសកម្មភាពនានាជាការចងចាំ និងរំឭកដល់អ្នកវិភាគរូបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនខួប ២ឆ្នាំនៃឃាតកម្មលើរូបលោក និងចំពេលយុទ្ធនាការឃោសនាបោះឆ្នោត។

លោក​ ហ៊ុន សែន​ ប្ដេជ្ញា​​រឹត​​ចំណង​​ជា​មួយ​​ចិន​​​បន្ថែម​​ទៀត​​ចំ​​ពេល​​ខួប​​៦០​​ឆ្នាំ​​នៃ​​ទំនាក់​​ទំនង​​ទ្វេ​​ភាគី​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានប្រកាស​លើក​កម្ពស់​កិច្ច​សហប្រតិ​បត្តិ​ការ​ជា​ដៃ​គូរគ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​ប្រទេស​ចិន​បន្ថែម​ទៀត ដោយ​ថា ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា។

លោក​ ឈុំ សុជាតិ៖ តំណែងស្ដីទីត្រូវបានប្រកាសផ្ទេរឲ្យលោក ហ៊ុន ម៉ាណែត​ និងលោក សៅ សុខាជាផ្លូវការ

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានឲ្យដឹងថានៅព្រឹកនេះរដ្ឋាភិបាលបានប្រកាសផ្ទេរតំណែងស្ដីទី នៃអគ្គមេបញ្ជាការកងទ័ព សេនាធិការចម្រុះ និង ​មេបញ្ជាការកងទ័ពឲ្យលោក សៅ សុខា និង លោក ហ៊ុនម៉ាណែត…..

ប្រទេស​ និង​អង្គការ​ចំនួន​៨​ជំរុញ​ឲ្យ UN ចាត់​វិធានការ​លើ​កម្ពុជា​មុន​បោះឆ្នោត​​

សហ​គមន៍​អន្តរជាតិបាន​បន្ត​រិះគន់​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​កាន់​ ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហ​ប្រជា​ជាតិ ដើម្បី​ឲ្យ​មាន​វិធាន​ការណ៍​ចំពោះ​រដ្ឋាភិបាលកម្ពុជាឲ្យ​បាន​មុន​ការ​បោះឆ្នោតនាពេល​​ខាង​មុខ។

អង្គការ​​សិទ្ធិ​មនុស្សអន្តរជាតិមួយជំរុញ​ឲ្យ​ស៊ើប​អង្កេតនិង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីកម្ពុជា​១២​នាក់

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch) បាន​ស្នើ​ឲ្យ​សហ​គមន៍​អន្តរជាតិ​ស៊ើប​អង្កេត​និង​ដាក់​ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ​ជាន់​ខ្ពស់​១២​នាក់ នៃ​កង​កម្លាំង​ប្រដាប់អាវុធជាតិ​​​ ដែលអង្គការ​នេះ​រក​ឃើញ​ថាជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​នៃ​ការ​រក្សា​អំណាច​របស់​លោក​ ហ៊ុន សែន និង​ការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​ចាប់​តាំង​ពី​ឆ្នាំ១៩៧៥។

ភរិយា​សព​លោក​កែម​ ឡី​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បុណ្យ​រំលឹក​ខួប​២​ឆ្នាំ​

ភរិយាសពលោក កែម ឡី  អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងពិធីបុណ្យរំលឹកខួប២ឆ្នាំស្វាមីរបស់អ្នកស្រី ​ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ នៅប្រទេសអូស្ត្រាលី។ នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកស្រី ប៊ូ រចនា មានប្រសាសន៍ថា ​​ការរៀបចំពិធីបុណ្យរំលឹកខួប២ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី នឹងធ្វើនៅវត្តពុទ្ធរង្ស៊ី ហៅវត្តធំ ក្នុងប្រទេសអូស្ត្រាលី។ អ្នកស្រី ប៊ូ រចនា​ មានប្រសាសន៍ថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យនេះ ​​អ្នកស្រីនឹងបរិចា្ចក៤០ភាគរយដើម្បីឲ្យយកជួយប្រជាពលរដ្ឋខ្មែរដែលទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គម និងជួយដល់ជនភៀសខ្លួនផងដែរ។   អ្នកស្រីបន្តថា ការសម្រេចបរិច្ចាកថវិកានេះ ដោយសារ អ្នកស្រីចង់បន្តបេសកម្មរបស់ស្វាមីអ្នកស្រីដែលបានធ្វើការងារជួយសង្គមកន្លងមក។ កូនសិស្សលោក កែម ឡី គឺ លោក មួង សូនី មានប្រសាសន៍ថា លោកនិងយុវជនផ្សេងទៀតនឹងរៀបចំបារព្ធពិធីរំលឹកខួប២ឆ្នាំនេះដែរ ដោយធ្វើនៅកន្លែងខ្មាន់កាំភ្លើងបានបាញ់សម្លាប់ លោក  កែម ឡី។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី ចាត់ទុកការបរិច្ចាកថវិកានេះ ថាជារឿងល្អ។ លោកបន្តថា លោកចង់ឲ្យយុវជន

ប្រាក់ សុខុន

រដ្ឋាភិបាល​​កម្ពុជា​បញ្ជូន​​បេសកកម្ម​ពិសេស​ទៅ​បញ្ចុះបញ្ចូល​សហភាព​​អឺរ៉ុប​កុំ​ឲ្យ​ដក​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជូន​បេសកកម្មពិសេស​មួយទៅកាន់សហភាព​អឺរ៉ុបកាលពីសប្តាហ៍មុន​ដើម្បីបញ្ចុះបញ្ចូលនិង​ទប់ស្កាត់វិធានការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ«គ្រប់មុខ​ទំនិញ​លើកលែង​គ្រឿង​សព្វាវុធ»ពី​ប្រទេសកម្ពុជា​។

លោក​ ហ៊ុន សែន​ ណែ​នាំ​ឲ្យ​​ថ្នាក់​​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​ឈប់​​តប​ត​ជា​មួយ​​បក្ស​ផ្សេង​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​ណែ​នាំ​​ទៅ​កាន់ថ្នាក់​ដឹក​នាំ​គណបក្សប្រជា​ជន​​ឲ្យ​ឈប់​តប​ត​ជា​មួយ​បក្ស​ណា​ទាំង​អស់ បន្ទាប់​ពី​លោក​ថាលោក​បាន​ផ្តល់​ពិន្ទុដល់​បក្ស​មួយ​រួច​ទៅ​ហើយ​ ដើម្បី​ឲ្យ​ប្រជាជន​បំភ្លេចគណបក្ស​ប្រឆាំង​ដែល​បាន​រំលាយ​។

គ.ជ.ប ចាត់​ទុក​ញត្តិ​របស់​អង្គការ​សេរី​អន្តរជាតិ​ថា​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​របស់​ខ្លួន​

គណកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) លើកឡើង​ថា​គ្មានប្រទេសណាមួយអាច​រារាំង​ដំណើរការ​បោះឆ្នោត​នៅក្នុងប្រទេសកម្ពុជាបានឡើយ។

ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនាំគ្នាតវ៉ាប្រឆាំងការបោះឆ្នោតខាងមុខ

ពលរដ្ឋខ្មែររាប់ពាន់នាក់ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានប្រមូលផ្ដុំគ្នា តវ៉ាប្រឆាំងទៅនឹងការបោះឆ្នោតនៅថ្ងៃទី ២៩ ខែ កក្ដដាខាងមុខ និងទាមទារឲ្យជប៉ុនបញ្ឈប់ការគាំទ្រ……

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ